សាកសពស្តេចថៃ ត្រូវតម្កល់នៅវត្តប្រាកែវ ខណៈព្រះបុត្រាថៃ សុំពន្យារពេលឡើងគ្រងរាជបន្ត
ប្រជាជនថៃទូទាំងប្រទេស កំពុងតែកាន់ទុក្ខចំពោះការចូលទិវង្គត របស់ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ក្នុងព្រះជន្ម ៨៨ ព្រះវស្សា ក្រោយពីបានគ្រងរាជសម្បត្តិ អស់រយៈពេល ៧០ឆ្នាំ។ព្រះមហាក្សត្រថៃ បានចូលទិវង្គតនៅមន្ទីរពេទ្យ សិរីរាជ្យ នៃទីក្រុងបាងកក នៅវេលាម៉ោង ១៥:៥២ នាទី រសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមសេចក្ដីប្រកាសពីព្រះបរមរាជវាំង។ សាកសពរបស់ទ្រង់ នឹងត្រូវយកទៅតម្កល់ នៅឯវត្តប្រាកែវ (Wat Phra Kaew) ស្ថិតក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រ ទី១៤ នេះ ខណៈការកាន់ទុក្ខ មានរយៈពេលរហូតដល់ទៅ ពេញ១ឆ្នាំ។
ព្រះបុត្រាស្តេចថៃ Maha Vajiralongkorn ដែលត្រូវគ្រងរាជបន្ត បានស្នើសុំពន្យារពេលឡើងគ្រងរាជបន្ត ដើម្បីបានកាន់ទុក្ខព្រះបិតារបស់ខ្លួន និងរង់ចាំពេលវេលាសមរម្យណាមួយ។ ទង់ជាតិថៃ ត្រូវបានទម្លាក់នៅត្រឹមពាក់កណ្តាល រយៈពេល ៣០ថ្ងៃ ហើយរដ្ឋាភិបាលបានស្នើសុំឲ្យផ្អាក ពិធីបុណ្យសប្បាយៗ រយៈពេល ៣០ថ្ងៃផងដែរ។គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ត្រូវបានប្រជាជនថៃគោរពស្រលាញ់ យ៉ាងទូលំទូលាយ នៅទូទាំងប្រទេសថៃ ហើយត្រូវបានប្រជាជនថៃ ចាត់ទុកទ្រង់ជា មនុស្សពាក់កណ្តាល និងព្រះពាក់កណ្តាល ទៀតផង។ ព្រះអង្គ បានប្រឈួនអស់រយៈពេលជាយូរណាស់មកហើយ។ នៅពេលដែលសារព័ត៌មានបានចេញផ្សាយ ពីការចូលទិវង្គតរបស់ព្រះអង្គ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ មានហ្វូងមនុស្សជាច្រើន បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅមន្ទីរពេទ្យ ដែលព្រះអង្គធ្លាប់បានគង់នៅព្យាបាល៕

ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)

វត្តប្រាកែវ (Wat Phra Kaew)

ព្រះបុត្រាស្តេចថៃ Maha Vajiralongkorn

ប្រភព៖ sabaynews
សាកសពស្តេចថៃ ត្រូវតម្កល់នៅវត្តប្រាកែវ ខណៈព្រះបុត្រាថៃ សុំពន្យារពេលឡើងគ្រងរាជបន្ត
Reviewed by Unknown
on
October 13, 2016
Rating:

No comments: