សាហាវ ! ដេញកូនចេញ បិទទ្វារដាក់គន្លឹះកាប់រហូតស្លាប់
ខេត្តតាកែវ ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធយ៉ាងខ្លាំង ក៏ទាញកាំបិតផ្គាប់កាប់ប្រពន្ធរបួសធ្ងន់ បងថ្លៃឃើញបែបនោះក៏ស្ទុះទៅជួយ ស្រាប់តែបុរសរូបនោះទាញទ្វារបិទដាក់គន្លឹះរួចកាប់បងថ្លៃរហូត ស្លាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅភូមិចក សង្កាត់រកាក្រុងដូនកែវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ មឿន កាន ភេទប្រុស អាយុ៤១ឆ្នាំ បានផឹកស្រាបៀរអស់២កំប៉ុងរួចក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ឈ្មោៈ ស្ងួន នីវួច អាយុ៤០ឆ្នាំ យ៉ាងខ្លាំង រួចយកកាំបិតផ្គាក់កាប់ប្រពន្ធចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ ឃើញបែបនោះស្រី្តឈ្មោះ ស្ងួន សុគន្ធ អាយុ៦០ឆ្នាំ ជាស្រី្តមេម៉ាយកូន៥នាក់ និងជាគ្រូបង្រៀននៅវិទ្យាល័យជា ស៊ីម តាកែវ ត្រូវជាបងថ្លៃរបស់ជនសង្ស័យបានស្ទុះទៅជួយ ពេលស្ទុះចូលទៅជួយនោះជនសង្ស័យបានដេញកូនៗ៣នាក់ចេញពីផ្ទះ រួចបិទមាត់ទ្វារចាក់គន្លឹះពីក្នុង រួចកាប់ស្ត្រីរងគ្រោះ១កាំបិតត្រូវកញ្ចឹងកបណ្ដាលឲ្យស្លាប់ក្នុង ថ្លុកឈាម រួចរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យពេលនេះត្រូវបានសមត្ថកិច្ចកំពុងដុតដៃដុតជើងតាម ស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
October 31, 2016
Rating:

No comments: