ស្លាប់​និង​របួស​០២នាក់ ដោយ​រថយន្ត​កុងតឺន័រ​(តិចស្រ៊ុន)បុកម៉ូតូ​

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៤និង៣៥នាទី​ថ្ងៃទី១០តុលា២០១៦នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុចចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៤០-​១៤១​ ក្នុងភូមិចំការដូង​​ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យដឹងថា​ ដំបូង​ឡើយ​គេឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ ផែ​ស្ងួត​(តិចស្រ៊ុន​) បើក​តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ​៤ មកដល់​ចំណុច​កើតហេតុ​ខាង​លើ​ ក៏​បាន​បុក​និង​ម៉ូតូ​១គ្រឿងម៉ាក HONDA C100 សេរី​ឆ្នាំ​2002 ពណ៌​ក្រហម​ គ្មាន​ស្លាកលេខ​ ដែល​បើកបរ​ច្រាស់​ទិសដៅ​គ្នា​ពេញទំហឹង​ បណ្ដាលឲ្យ​ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនិង​កន្លែង​ ឯម្នាក់ទៀត​រងរបួសធ្ងន់​។
នៅក្នុងហេតុការណ៍នេះដែរឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុក៍បានជួបព្រឹត្តិការណ៍ផ្ទាល់ក្នុងពេលដែលអញ្ជេីញ ត្រឡប់មកពីប្រជុំនៅភ្នំពេញវិញ ឯកឧត្តម យន្ត មីនបានចូលរួមសោកស្តាយនិង បានចូលជាបច្ចយ័សំរាប់បុណ្យសពចំនួន១០០ដុល្លារ ផងដែរ ។
ក្រោយពី​កើតហេតុ​អ្នក​របួស​ត្រូវ​បានសាច់ញាតិ​ដឹកយកទៅ​សង្គ្រោះ​,សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី, រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​ ៕
ស្លាប់​និង​របួស​០២នាក់ ដោយ​រថយន្ត​កុងតឺន័រ​(តិចស្រ៊ុន)បុកម៉ូតូ​ ស្លាប់​និង​របួស​០២នាក់ ដោយ​រថយន្ត​កុងតឺន័រ​(តិចស្រ៊ុន)បុកម៉ូតូ​ Reviewed by Unknown on October 10, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.