ក្បួនរថយន្តដឹកឈើ របស់ឧកញ៉ាវីដា កំពុងបំផ្លាញ ផ្លូវស្ពាន ផ្គើនបទ បញ្ជារបស់ ថ្នាក់ដឹកនាំ!

ខេត្តមណ្ឌលគិរី ៖ មានការលើកឡើងថា ក្បួនរថយន្ត ដឹកឈើ របស់ឧកញ៉ាវីដា ដូចហែកឋិន នៅខេត្តមណ្ឌលគិរី មិនត្រូវបាន អាជ្ញាធរ ជំនាញ ធ្វើការ ត្រួតពិនិត្យ នោះឡើយ។ ប្រការដែល មានការដឹកជញ្ជូនឈើ ដ៍កក្រើកបែបនេះ ត្រូវបាន មហាជន និយាយថា បានកំពុងតែ បំផ្លាញផ្លូវ ស្ពានថ្នល់ និងនាំឲ្យ មានការ កាប់បំផ្លាញព្រៃឈើ កាន់តែរីករាលដាល ធំឡើងៗ និងកំពុងតែ ផ្គើនទៅ បទបញ្ជារបស់ ប្រមុខដឹកនាំ និងការរឹតបណ្តឹង របស់ក្រសួង ពាក់ព័ន្ធ។
ជាមួយនិងក្បួន រថយន្តដឹកឈើ នេះត្រូវបាន ប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចាប់ឃាត់ រថយន្តដឹកឈើសង្ស័យខុសច្បាប់ រយៈពេល ប្រមាណ៣ម៉ោង ក៏ដោះលែងវិញ ដោយមិនមាន មន្ត្រីជំនាញ ណាអះអាងថា មានច្បាប់ ឬអត់ច្បាប់នោះទេ ។
ប្រភពបានឲ្យដឹងថា ក្បួនរថយន្តយីឌុបចំនួន០៤គ្រឿងដែលប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឃាត់ចាប់ កាលពីល្ងាចថ្ងៃទី០៦ តុលា ២០១៦ ចំណុចផ្លូវចំណោតអូររមីស ក្នុងភូមិពូតាំង សង្កាត់រម្យនា ក្រុងសែមនោរម្យនោះ គឺរបស់លោកឧកញ៉ា វីដា ដែលបានដឹកឈើចេញ ពីស្រុកកោះញែក តែមិនដឹងថា ដឹកយកទៅណាឲ្យប្រាកដទេ។
ជាការកត់សម្គាល់ ការដឹកជញ្ជូនឈើចេញ ពីស្រុកកោះញែក ត្រូវបានគេដឹងថា មានសកម្មភាព ប្រមាណ១សប្តាហ៏ មកហើយ ខណៈមន្ត្រីជំនាញ ព្រៃឈើនិយាយថា ឈើទាំងនោះគេមា នច្បាប់ត្រឹមត្រូវ។ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកឧកញ៉ា វីដា ឬអ្នកតំណាង របស់លោកបានទេ នៅរសៀលថ្ងៃទី៨ព្រឹក តុលានេះ។
ប្រជាសហគមន៏ នៅស្រុកកោះញែក បាននិយាយថា មុនពេលមាន សកម្មភាពដឹក ឈើតាមរថយន្តយីឌុប របស់លោកឧកញ៉ា គេបានឃើញ ក្រុមឈ្មួញជាច្រើន បានសម្រុកដឹក ឈើចេញពីព្រៃអភិរក្ស និងព្រៃការពារ យកទៅទម្លាក់ ក្នុងឃ្លាំមួយកន្លែងដែល ហ៊ុំព័ទ្ឋបិទជិត ទៅដោយរបង ស័ង្កសីពណ័ខៀវ ។
ប្រជាសហគមន៏ បានដាក់ ការសង្ស័យថា ការដឹកជញ្ជូនឈើ តាមរយៈរថយន្ត យីឌុបទាំងនោះ អាចមានភាព មិនប្រក្រតី ព្រោះតាំងពីមួយឆ្នាំមុន គេឮតែឧកញ៉ា វីដា ព្យាយាមរត់ការ សុំជំនាញនិងសមត្ថកិច្ច ជាច្រើនស្ថាប័ន ដើម្បីបាន ដឹកឈើចេញពីស្រុកកោះញែក តែត្រូវបរាជ័យ ព្រោះមានយុទ្ឋ ការបង្ក្រាបការ រត់ពន្ឋឈើ ទូទាំងប្រទេស ទើបធ្វើឲ្យដំណើរ ការដឹកជញ្ជូនឈើ របស់លោកឧកញ៉ាម្នាក់នោះ ត្រូវអាក់ខានរហូត មកដល់ពេលនេះ ទើបឃើញ មានការដឹក ជញ្ជូនឡើងវិញ ៕
ប្រភព៖ សៀមរាបប៉ុស្ត៏
ក្បួនរថយន្តដឹកឈើ របស់ឧកញ៉ាវីដា កំពុងបំផ្លាញ ផ្លូវស្ពាន ផ្គើនបទ បញ្ជារបស់ ថ្នាក់ដឹកនាំ! ក្បួនរថយន្តដឹកឈើ របស់ឧកញ៉ាវីដា កំពុងបំផ្លាញ ផ្លូវស្ពាន ផ្គើនបទ បញ្ជារបស់ ថ្នាក់ដឹកនាំ! Reviewed by Unknown on October 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.