សេង សូណា ៖ ការថតស្រាតចំពោះនាងគ្មានបញ្ហា ឲ្យតែមានការគាំទ្រ ព្រោះចង់លើកតម្កើងសិល្បៈខ្មែរ
រាជធានីភ្នំពេញ : តារា សម្តែង សិចស៊ី កញ្ញា សេង សូណា បានប្រកាសគោលជំហរសារជាថ្មីម្តងទៀត ថានាងនៅតែបន្តថតស្រាត ឬសិចស៊ី បើផលិតកម្មណាមួយត្រូវការ ហើយខាងក្រសួងវប្បធម៌អនុញ្ញាតឲ្យថតគឺនាងថតហើយ។ នេះបើតាមការអះអាងពីតារាសម្តែង សេង សូណា។
ចំពោះឈុតថតសិចស៊ី ឬអាក្រាត មានតារាច្រើនណាស់ ដែលមិនអាចធ្វើបាន ព្រោះតែមានសម្ពាធរិះគន់ពីសំណាក់ទស្សនិកជន និងក្រសួងវប្បធម៌ វិចិត្រសិល្បៈ។ ចំណែក តារាសម្តែងរូបនេះ ក៏ដូចគ្នា កាលគ្រាដែលបញ្ចេញឈុតសិចស៊ីនោះ។ សេង សូណា បានបញ្ជាក់ថា «ខ្ញុំមិនខ្លាច ថតឈុតសិចស៊ី ឬអាក្រាតកាយនោះទេ សំខាន់ខាងក្រសួងអនុញ្ញាត ឲ្យថតអត់បើបើកដៃ នោះ ខ្ញុំនឹងប្រកាសយកការថតនេះ បើសិនផលិតកម្មណាមួយ ត្រូវការឲ្យខ្ញុំថតឲ្យ»។
តារាសិចស៊ីខាងលើ បានបន្ថែមទៀតថា មិនខ្លាចការរិះគន់នោះទេ ព្រោះដើរលើផ្លូវនេះទៅហើយ សំខាន់គ្មាននរណាចិញ្ចឹមគ្រួសារនាង ក្រៅពីគ្រួសារនាងផ្ទាល់ និយាយឲ្យខ្លីគឺ ថតក្នុងន័យសិល្បៈ ហើយសំខាន់បំផុតបានថវិកាចិញ្ចឹមគ្រួសារ។
គួរបញ្ជាក់ថា តាមគោលជំហរនេះ កាលពីពេលថ្មីៗនេះ តារាសម្តែង ឌុច លីដា ក៏ធ្លាប់បានប្រកាសដែរថា ការដែលនាងថតអាក្រាត ក្នុងរឿង “នារីវេទមន្ត” គឺចង់បង្ហាញពីសមត្ថភាពរបស់សិល្បៈករខ្មែរក៏មិនចាញ់បរទេសនោះទេ៕

ប្រភព៖ កំណើតថ្មី
សេង សូណា ៖ ការថតស្រាតចំពោះនាងគ្មានបញ្ហា ឲ្យតែមានការគាំទ្រ ព្រោះចង់លើកតម្កើងសិល្បៈខ្មែរ
Reviewed by Unknown
on
October 31, 2016
Rating:

No comments: