ព្រៃផ្សៃណាស់! ទារកទើបនឹងកើត ត្រូវម្តាយចាក់១៤កាំបិតហើយយក ទៅកប់ទាំងរស់ទៀត ប៉ុន្តែ...
ថៃ៖ វាពិតជារឿងដ៏គួរឲ្យរន្ធត់មួយ ខណៈទារកដែលទើបតែកើតម្នាក់ ត្រូវបានស្រ្តីជាម្តាយចិត្តអប្រិយ ហ៊ានលើកដៃចាក់កូនខ្លួនឯងចំនួន ១៤កាំបិត រួចយកទៅកប់ចោលក្រោម ដើមឈើមួយកន្លែងទាំងរស់ថែមទៀតផង ស្ថិតក្នុងខេត្ត Khon Kaen ប្រទេសថៃ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេស។
គួរឲ្យដឹងថា ជុំវិញករណីរឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរ ចំពោះទារកអភ័ព្វខាងលើនេះដែរ គឺបានកើតឡើងតាំងពីអំឡុងខែកុម្ភៈមកម្ល៉េះ។ ដំបូងឡើយមុនពេលកើតហេតុ មានស្រ្តីចំណាស់វ័យ ៥២ឆ្នាំ ឈ្មោះថា Kachit Krongyut ដែលជាកសិករមួយរូប បានទៅឃ្វាលគោឃ្វាលក្របីរបស់គាត់ នៅដីស្រែមួយកន្លែង ស្រាប់តែលឺសូរសម្លេងទារក ឬកូង៉ាយំនៅក្រោមដើមឈើក្បែរគាត់។ ដំបូងឡើយ អ្នកស្រីមិនសូវបានយកចិត្តទុកដាក់ប៉ុន្មានឡើយ ដោយរូបគាត់គិតស្មានថា ប្រហែលជាមាននរណាម្នាក់ យកសត្វចិញ្វឹមរបស់ពួកគេ មកកប់ទាំងរស់នៅក្បែរនោះហើយ។
ផ្ទុយទៅវិញ ពេលដើរទៅមើលទើបអ្នកស្រីប្រទះឃើញ ជើងរបស់ទារក ទើបអ្នកស្រីស្ទុះស្ទាប្រញាប់ប្រញាល់ យកដៃកាយមើលតែម្តង ដោយរកឃើញថាសម្លេងយំនេះ គឺពិតជាទារកដែលត្រូវបានជនមិនស្គាល់មុខ យកមកកប់ចោលក្នុងដី ជម្រៅប្រមាណជា ២០សង់ទីម៉ែត្រ យ៉ាងពិតប្រាកដមែន និងថែមទាំងមានស្នាមរបួសសុះសាច់ ដោយផ្លែកាំបិតរហូតដល់ទៅ ១៤កន្លែងលើរាងកាយថែមទៀតផង។
អ្នកស្រី Krongyut បានឲ្យដឹងថា «ខ្ញុំពិតជារន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ខំប្រឹងទប់អារម្មណ៍ខ្លួនឯង ហើយបានស្រែកហៅអ្នកផងដើម្បីមកជួយផងដែរ»។
ភ្លាមៗនោះដែរ ទារករងគ្រោះក៏ត្រូវបាន ប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ។
បើតាមការឲ្យដឹងពីសំណាក់ក្រុមគ្រូពេទ្យ បានលើកឡើងថា សំណាងហើយដែលរាងកាយរបស់ទារក បានរងសម្ពាធទប់ជាមួយនឹងដី ជួយការពាររាងកាយរបស់គេ មិនឲ្យឈាមហូរច្រើន ទើបធ្វើឲ្យរូបគេអាចគេចផុត ពីសេចក្តីស្លាប់បានផងដែរ។
ទោះបីជាយ៉ាងណាក្តី ទារកដ៏មានសំណាងអាចរួចផុតពីសេចក្តីស្លាប់នេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Aidin ខណៈបច្ចុប្បន្នគេមានអាយុ ៧ខែហើយ ហើយក៏កំពុងតែស្ថិតក្រោមការពិនិត្យថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយទទួលបានសុខភាពល្អប្រសើរជាងមុនផងដែរ។ ជាពិសេសរូបគេក៏ត្រូវបានទទួលយកទៅចិញ្ចឹម ពីសំណាក់ប្តីប្រពន្ធជនជាតិស៊ុយអែតថែមទៀតផង។
ស្វាមីអ្នកស្រី Krongyut លោក Pornchai ក៏បានឲ្យដឹងដែរថា «Aidin ពិតជាទារកដែលមានសំណាងណាស់ ប្រសិនណាបើយឺតតែ ២ទៅ៣ម៉ោងនោះ គេប្រហែលជាមិនរស់ទេមើលទៅ។ ពួកយើងពិតជារីករាយយ៉ាងខ្លាំងដែល Aidin មានផ្ទះដ៏កក់ក្តៅមួយសម្រាប់គេ។ ហើយពួកយើងជឿជាក់ថា គេនឹងមានអនាគត នឹងជីវិតភ្លឺស្វាងជាក់ជាពុំខាន» ។
គូសបញ្ជាក់ដែរថា បើតាមការឲ្យដឹងពីសំណាក់ក្រុមគ្រូពេទ្យ ជឿជាក់ថាទារកដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Aidin នេះ អាចជាស្នាដៃស្ត្រីជាម្តាយម្នាក់ មានវ័យ៤២ឆ្នាំ ហើយក៏ជាអ្នកស្រុករស់នៅក្នុងតំបន់ កើតហេតុខាងលើនេះក្នុងខេត្ត Khon Kaen ផងដែរ។ ព្រោះតាមរយៈដានជើង និងដានកង់ម៉ូតូ ដែលឃើញមាននៅកន្លែងកើតហេតុនោះ វាគឺជាជំនួយឬតម្រុយមួយបន្ថែមទៀត ដល់ក្រុមមន្រ្តីប៉ូលិស ក្នុងការវិភាគវែកញែករកការពិត ដើម្បីស្វែងចាប់ខ្លួនស្រ្តីដែលជនសង្ស័យផងដែរ។ ខណៈស្រ្តីជាមុខសញ្ញា ស្ថិតក្រោមការតាមដាន ហើយអាចនឹងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតទៀតផង៕

ប្រភព៖ khmerload

Reviewed by Unknown
on
October 11, 2016
Rating:

No comments: