រឿង ៥យ៉ាង ដែលនារីៗមិនគួរលះបង់ដើម្បីស្នេហាឡើយ!
នារីអាចធ្វើការលះបង់គ្រប់យ៉ាងដើម្បីស្នេហា ប៉ុន្តែមិនឱ្យបាត់បង់នូវតម្លៃ ឬទំនុកចិត្ត និងឯករាជ្យទេ។ យោងទៅលើ Life Hack បានឱ្យដឹងថាស្នេហារបស់នារីៗតែងតែមានការផ្លាស់ប្តូរ។ ប្រសិនបើមនុស្សស្រីដឹងពីរបៀបធ្វើឱ្យខ្លួនអ្នកកាន់តែមានសម្រស់កាន់តែស្អាតទៅៗ គួរឱ្យស្រលាញ់ខ្លាំងឡើងៗជារៀងរាល់ថ្ងៃ នោះនឹងធ្វើឱ្យបេះដូងបុរសៗលោតខុសចង្វាក់ដោយសារតែអ្នក។ ប៉ុន្តែនៅពេលអ្នកបាត់បង់តម្លៃ ស្នេហាក៏បាត់បង់ទៅតាមនោះដែរ។
តម្លៃជានារី
មនុស្សមួយចំនួនគិតថាដើម្បីរក្សាសេចក្តីស្នេហាឱ្យបានល្អ ពួកគេត្រូវផ្លាស់ប្តូរតម្លៃគ្នាទៅវិញទៅមក។ ប៉ុន្តែការពិតគឺថាសុភាពនារីដែលលែងមានទំនុកចិត្ត តម្លៃ លក្ខណៈឆ្មើងឆ្មៃបន្តិចលើខ្លួនឯងនោះ ធ្វើឱ្យពួកគេងាយជួបនឹងបុរសៗ ដែលគួរឱ្យធុញទ្រាំ។ អ្នកត្រូវចងចាំថារាល់ទំនាក់ទំនងស្នេហាទាំងអស់អ្នកត្រូវចេះរក្សាភាពសុចរឹតនៃតម្លៃពីមុនរបស់អ្នកដោយខ្លួនឯង។
ឯករាជ្យទាំងហិរញ្ញវត្ថុ និងសិទ្ធិ
បុរសៗស្រលាញ់មនុស្សស្រីដែលមិនចេះលាក់បាំង ប៉ុន្តែមនុស្សស្រីក៏មិនចាំបាច់យកខ្លួនធ្វើជាបញ្ញើក្អែកឱ្យបុរសៗដែរ។ ដំបូន្មានរបស់ខ្ញុំចង់ឱ្យមនុស្សស្រីចេះទំនាក់ទំនងបេះដូងគ្នា តែត្រូវចេះរក្សាវិចារណញ្ញាណរបស់ខ្លួនឯង។ រឿងមួយទៀត អ្នកក៏ត្រូវមានការងារធ្វើ និងមានសិទ្ធិសម្រេចចិត្តក្នុងស្ថានភាពជាក់លាក់ណាមួយ។ ប្រសិនបើមិនធ្វើដូច្នោះទេ សម្លេងរបស់អ្នកនឹងលែងមានតទៅទៀតហើយ។
ទំនាក់ទំនងស្នេហាផ្ទាល់ខ្លួន
លុះត្រាតែទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរមិនច្បាស់លាស់ នោះអ្នកត្រូវរក្សាស្នេហារបស់អ្នកឱ្យបានល្អបំផុត ដោយមិនគិតថាអ្នកនៅលីវ ឬក៏បានឈានចូលប្រលូកក្នុងស្នេហាហើយយ៉ាងណាទេ។ ប្រសិនបើដៃគូរបស់អ្នកហាមមិនឱ្យមិត្តរបស់អ្នកបានដឹង អ្នកគួរគិតសម្លឹងមើលតម្លៃទំនាក់ទំនងនេះកុំឱ្យបែកធ្លាយ។ ពីព្រោះស្នេហាមិនអាចទាយទុកមុនបានទេ ពិតណាស់ស្នេហាអាចមានរយៈពេលខ្លីអាចបែកបាក់គ្នានៅថ្ងៃស្អែកក៏ថាបាន។ ក្នុងគ្រានោះដែរ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកអាចជួយអ្នកបានច្រើន។
ក្តីសុបិន្ត និងគោលបំណងរបស់អ្នក
មនុស្សយើងមានឆាកជីវិតតែមួយប៉ុណ្ណោះ ដូច្នេះត្រូវស្វះស្វែងរកក្តីសុបិន្ត និងគោលបំណងរបស់អ្នក។ ប្រសិនបើអ្នកបានមើលរំលងក្តីសុបិន្តជាមួយនឹងគេ ទីបំផុតស្នេហានឹងមានន័យសម្រាប់អ្នកទាំងពីរដែរ ឬទេ? អ្វីដែលពិសេសនៅក្នុងទំនាក់ទំនងស្នេហា គឺត្រូវចុះសម្រុងនឹងគ្នា ចេះជួយគ្នាទៅវិញទៅមក និងមានការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគ្មានអារម្មណ៍សោកស្តាយនឹងទង្វើដែលអ្នកបានធ្វើចំពោះគេ ហើយមានអារម្មណ៍ល្អក្រោយពេលដៃគូរបស់អ្នកទទួលបានជោគជ័យ នោះវាក៏ជាជម្រើសល្អសម្រាប់អ្នកផងដែរ។
លក្ខណៈផ្ទាល់ខ្លួន
គ្មានអ្វីខុសទេប្រសិនបើមនុស្សស្រីបាននិយាយរួចទៅហើយ ឬបានជ្រើសរើសរួចទៅហើយ តែពេលខ្លះក៏នៅតែអាចណាត់ជួបតែម្នាក់ឯង ឬក៏ធ្វើដំណើរតែម្នាក់ឯងដោយគ្មានបុរសនៅជាមួយ។ ជួនកាល សុភាពនារីបានបណ្តែតបណ្តោយលក្ខណៈផ្ទាល់ខ្លួនទៅឱ្យសត្រូវ។ នេះមិនមានភាពចាំបាច់អ្វីនោះទេ។ ពេលខ្លះ អ្នកគួរតែផ្តល់សិទ្ធិដល់ខ្លួនឯងដើម្បីរីករាយ នឹងជីវិតតែម្នាក់ឯង ទៅមើលទឹកសមុទ្រតែម្នាក់ឯង អានសៀវភៅនៅកន្លែងស្ងប់ស្ងាត់ ដោយគ្មានហាងកាហ្វេ… បទពិសោធន៍ទាំងនេះពិតជាគួរឱ្យចាប់អារម្មណ៍ដែលសុភាពនារីគួរតែបានឆ្លងកាត់។ ភាពស្ងប់ស្ងាត់នឹងជួយឱ្យអ្នកទទួលបានក្តីស្រលាញ់ជាទីបំផុតពីគូស្នេហ៍របស់អ្នក៕
រឿង ៥យ៉ាង ដែលនារីៗមិនគួរលះបង់ដើម្បីស្នេហាឡើយ!
Reviewed by Unknown
on
October 07, 2016
Rating:

No comments: