យុវតី ២នាក់ បើក​ផ្សារ​រាត្រី​​ ផ្តោត​​​សំខាន់​លើ​ការ​លក់ ​ចំណី​អាហារ

ភ្នំពេញៈ ខណៈ​ទីផ្សារ​កម្ពុជា កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ជាមួយ​សន្ទុះ​នៃ​ការ​បើក​អាជីវកម្ម​ចំណី​អាហារ យុវតី ២នាក់​​ចាប់​ដៃ​គ្នា ប្រមូល​ផ្ដុំ​អាជីវករ​នានា​មក​បង្កើត​ផ្សារ​រាត្រី​ឈ្មោះ Night Out Bazaar ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​អាជីវករ​តូចៗ​​ បង្កើត​​ជា​សហ​គមន៍​​មួយ​ ​ទាក់​ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ​​មក​កម្សាន្ត​​ញ៉ាំ​​អាហារ។
ទី សុខម៉ី សហស្ថាប​និក​ផ្សារ​រាត្រី​ថ្មី​នេះ​បានថ្លែង​​ប្រាប់​ LIFT ​ថា​ Night Out Bazaar គឺជា​ ផ្សារ​នា​ពេល​រាត្រី​បែប​ទាន់​សម័យ ដែល​ប្រមូល​ផ្ដុំ​សុទ្ធ​តែ​ម្ហូប​អាហារ​ និង​ភេសជ្ជៈចម្រុះ​​បែប​ខ្មែរ ​និង​បរទេសដ៏​សម្បូរ​បែប ធំ​ជាងគេ​ និង​ដំបូង​បង្អស់​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​មាន​ទី​តាំង​នៅ​ជិត​កោះ​ពេជ្រ​ ខាង​ស្ដាំ​ផ្សារ​ទំនើប​អ៊ីអន។
ទោះ​ជា​យ៉ាង​ណា ​សហស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​សូម​មិន​បង្ហាញ​ពី​ចំនួន​ទឹក​ប្រាក់​វិនិយោគ​សរុប​ឡើយ ដោយសារ​ការ​ប្រកួត​ប្រជែង​ផ្នែក​ទីផ្សារ​។
យុវតី​វ័យ ២១ ឆ្នាំ​រូប​នេះ​និយាយ​​ថា «​ផ្សារ Night Out bazaar លើស​ពី​ផ្សារ​រាត្រី​ធម្មតា​ ព្រោះ​វា​ជា​ផ្សារ​រាត្រី​ដែល​មាន​ការ​កំណត់​ស្តង់ដា​ជាក់​លាក់​ចំពោះ​​សុវត្ថិភាព និង​អនាម័យ​​របស់​អាហារ​ រួម​ទាំង​ការ​វេច​ខ្ចប់​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន និង ផ្ដល់​ជូន​នូវ​ភាព​ងាយ​ស្រួល និង​សប្បា​យ​រីក​រាយ​ដល់​អាជីវករ និង​អតិ​ថិ​ជន​ ជា​មួយ​សន្តិសុខ សុវត្ថិភាព បរិស្ថានល្អ ចំណត​យានយន្ត និង​បន្ទប់​ទឹក​ស្អាត រួម​ជា​មួយ​សកម្មភាព​កម្សាន្ត​​ជា​ច្រើន​ថែម​ទៀត»​។
ផ្សារ Night Out Bazaar ដែល​មាន​ទំហំ​ផ្ទៃ​ដី ១៦៦០ម២ នឹង​ចាប់​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣ ខែ វិច្ឆិកា​ ឆ្នាំ ២០១៦ ខាង​មុខ​នេះ ​ដោយ​មាន​ស្តង់​ទាំង​អស់​ ១២០ ស្ដង់​ដែល​សហគ្រិន​​ទាំង​ឡាយ​អាច​ជួល​បាន​ក្នុង​​តម្លៃ​ចាប់​ពី​ ១០ ​ទៅ ​១២ ​ដុល្លារ​ក្នុង​១​ថ្ងៃ​ និង Pub ចំនួន ៤។
សុខម៉ី បាន​បញ្ជាក់​ថា៖ «ផ្សារ​នេះ​មិន​ត្រឹម​តែ​​ជា​ទី​កន្លែងសម្រាប់​ជួល​ តែក៏​ជា​សហគមន៍​មួយ​ដែល​ជំរុញ​ និង​គាំ​ទ្រ​ដល់​អាជី​វកម្ម​ និង​អាជីវករ​ខ្នាត​តូច​ និង​មធ្យម​ផងដែរ»៕

យុវតី ២នាក់ បើក​ផ្សារ​រាត្រី​​ ផ្តោត​​​សំខាន់​លើ​ការ​លក់ ​ចំណី​អាហារ យុវតី ២នាក់ បើក​ផ្សារ​រាត្រី​​ ផ្តោត​​​សំខាន់​លើ​ការ​លក់ ​ចំណី​អាហារ Reviewed by Unknown on October 10, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.