បើឃើញបែបនេះស្រស់ៗ នណាទប់ទឹកភ្នែកបាន
គ្រប់មនុស្សលើលោក គ្រាន់តែដើម្បីរស់តែបានប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីចិញ្ចឹមជីវិត មិនថាការងារនោះសុច្ចរិតរឺក៏ទុច្ចរិតឡើយ។ ក្នុងករណីមួយនេះ វាជារឿងដែលគួរអោយផុស គំនិតមួយសំរាប់អ្នករាល់គ្នា នៅពេលដែលអ្នកបានឃើញស្រ្តីចំណាស់ម្នាក់ បានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តដើម្បីប្រកបរបរសុច្ចរិតចិញ្ចឹមជីវិតនិងគ្រួសារ។នៅពេលដែលយើងចាស់ទៅ ក្តីស្រមៃរបស់យើងគឺពិតជាចង់អោយជីវភាពរបស់យើងមានភាពស្រស់បំព្រង សមល្មមនឹងអាច សំរាកនៅផ្ទះ ហើយមិនមានក្តីបារម្ភពីវិបត្តិសេធ្ឋកិច្ចអ្វីកើតមានលើយើងនិងគ្រួសារឡើយ។ពួកយើងពិតជារំពឹងថា នឹងអាចរស់នៅជួបជុំគ្រួសារ និងធ្វើរឿងសប្បាយៗដែល យើងមិនទាន់បាន ធ្វើពេលដែលយើងនៅកំពុងធ្វើការ។ ប៉ុន្តែជាអកុសល្យ សំរាប់ស្រ្តីចំណាស់មួយរូបនេះ ទោះបីជាខ្លួនចាស់ទៅហើយក្តីក៏មិនមែនមានន័យថាគាត់ផុតទុក្ខព្រួយដែរ គឺគាត់ត្រូវបន្ត ប្រកបរបរដើម្បីចិញ្ចឹមខ្លួនឯងនិងគ្រួសារ ដោយមិនមានពេល សម្រាកឡើយ។តើអ្នកមានគំនិត ដូចម្តេចដែរ នៅពេលដែលបានឃើញស្ថានភាពបែបនេះ ព្រោះគាត់ពិតណាស់គឺគាត់ធ្វើការហួស ពីអាយុរបស់គាត់ទៅទៀត។ គាត់ដើររុញរទេះ ដើម្បីលក់អាហារញ៉ាំរាល់ថ្ងៃដោយមិនមានពាក់ ស្បែកជើងថែមទៀតដែលបានធ្វើអោយអ្នកដែលបានឃើញគាត់អាណិតរកអ្វីប្រៀបផ្ទឹមបានឡើយ។
ចំពោះអត្តសញ្ញណរបស់លោកយាយខាងលើនេះហើយនិងទីកន្លែងកើតហេតុមិនត្រូវបាន គេដឹងឡើយ តែទោះជាយ៉ាងណារូបថតទាំងប៉ុន្មាននេះបានធ្វើអោយ អ្នកលេងបណ្តាញសង្គម រំជូលចិត្តយ៉ាងខ្លាំងជាពិសេសចំពោះអ្នកដែលមានឳពុកម្តាយប្រកបមុខរបរបែបនេះតែម្តង៕
ចំពោះអត្តសញ្ញណរបស់លោកយាយខាងលើនេះហើយនិងទីកន្លែងកើតហេតុមិនត្រូវបាន គេដឹងឡើយ តែទោះជាយ៉ាងណារូបថតទាំងប៉ុន្មាននេះបានធ្វើអោយ អ្នកលេងបណ្តាញសង្គម រំជូលចិត្តយ៉ាងខ្លាំងជាពិសេសចំពោះអ្នកដែលមានឳពុកម្តាយប្រកបមុខរបរបែបនេះតែម្តង៕
ប្រភព៖ khmerwonder
បើឃើញបែបនេះស្រស់ៗ នណាទប់ទឹកភ្នែកបាន
Reviewed by Unknown
on
October 11, 2016
Rating:

No comments: