សែ​រាជវង្ស ឌួង សុវណ្ណរដ្ឋ បាន​ជួប​បុត្រី​ក្រោយ​ព្រាត់​ជិត ៤០ ឆ្នាំ​

ភ្នំពេញ: នៅក្រោយ​ដំណើរ​យាង​ហោះហើរ​ឆ្លងទ្វីប​ពីដែន​កោះ​អូស្រ្តាលី​​ទាំងតក់​ក្រហល់​របស់​ ព្រះអនុជ​​ ពៅ ព្រះ​បរមរតន​កោដ្ឋ​នរោត្តម សីហនុ មក​បញ្ជាក់​អត្តសញ្ញាណ​ លោកតា​ជរា​កម្សត់​​ តា ប៉ក់​ រស់​បង្កប់​ខ្លួន​ជាមួយ​រាស្ត្រ​​ក្រីក្រ​នៅភូមិ​ព្រែក​តាមាក់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ថា​ លោក​ថា​ពិតជា​សែក្សត្រ​ នាម ឌួង សុវណ្ណរដ្ឋ នោះ ក៏​នាំ​ផ្លូវឲ្យ​លោកតា​សែក្សត្រ​កម្សត់​ រកឃើញ​បុត្រី​​ ដែល​តែង​គិតថា បិតា​ អស់​ព្រះជន្ម​។

នៅក្នុង​បណ្តាញ​សង្គម​នៅ​ថ្ងៃទី ១០ ខែ​តុលា​នេះ បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោង​ព្រាត ដែល​បរិយា​យ​ភ្ជាប់​ជាមួយ​រូបថត​ បង្ហាញ​ពី​សកម្មភាព​មន្ត​លោក​​ឆាន់​រាប់បាត្រ​ ​ដោយ​បង្ហាញ​ថាកម្មវិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​លោកតា​ ឌួង​ សុវណ្ណ​រដ្ឋ​​ ហៅលោ​ក តា ​ប៉ក់ ។ ទាន​នេះ​កើត​ឡើង​ពីកូន​ស្រី លោក​តា ឌួង សុវណ្ណរដ្ឋ​ ដែល​បាន​បែកគ្នា​ជិត ៤០ ឆ្នាំ ​នាម​ ឌួង សុជាតា និងនាម ឌួង កាម៉ុង ព្រម​ទាំង​ក្រុម​គ្រួសា​រ នៅព្រឹក​ថ្ងៃទី១០ ខែ​តុលា។

មើល​ឃើញ​ពីការ​ផ្សព្វ​ផ្សាយ​ និង​សំណេរ​បង្ហាញ​ថា ជាកូន​ប្រុស និង​កូនស្រី លោក​តា ឌួង សុវណ្ណរដ្ឋ ដែល​កាល​ពីល្បី​ធ្លាយ​ព័ត៌មាន​ដំបូង​ថា លោក​តា​សែរាជ​វង្ស​កម្សត់​រស់បង្កប់​ព្រះកាយ​ជាមួយ​កូន​ចិញ្ចឹម​ជារាស្រ្ត​នោះ ក៏​កើត​មាន​ចម្ងល់​ជា​ច្រើន ដែល​នាំ​បញ្ចេញ​មតិ​សួរថា តើកូនៗ​នោះ​ជា​កូន​លោកតា​ពិត​មែនឬ​?​ ចុះពេល​នេះបើ​ក្នុងជួរ​ក្សត្រ​ក៏​ទទួល​ស្គាល់​ថា លោក ​តា វ័យ ៩៣ ឆ្នាំ ​ពិតជា​សែក្សត្រ​ហើយ​ម៉េច​ក៏​លោកតា នៅរស់​នៅ​យ៉ាង​កម្សត់​ក្រោម​ដំបូល​រាស្ត្រ​ទៀត​? ប៉ុន្តែ​ចម្ងល់​នេះ​ក៏បាន​បំភ្លឺ​ផង​ដែរ បន្ទាប់​ស្រ្តី​ចំណាស់​ម្នាក់​ បញ្ជាក់​តបនឹង​បទ​សម្ភាស​ក្នុង​ក្រុម​កម្ពុជា​ជាទី​ស្រឡាញ់។

ក្នុង​វីដេអូ​បកស្រាយ​នោះ ស្រ្តី​ ឈ្មោះ ឌួង សុជាតា ដែល​មាន​នាម​ក្នុង​បញ្ជី​ឈ្មោះ​ជាអ្នក​ដើម​បុណ្យ​បាន​ប្រាប់​ថា៖ ​«ខ្ញុំ​គឺជាកូន​ស្រីរបស់​លោក ឌួង សុវណ្ណរដ្ឋ ដែល​កន្លងមក​សូម្បីក្តី​ស្រមៃ​កុំថា​ឡើយ​បាន​ជួបមុខ​ឪពុក​ សូម្បី​តែ​ធាតុ​លោក​ក៏មិន​ដឹង​ថាទៅ​រកនៅ​ទី​កន្លែង​ណាដែរ​»។

ស្រ្តី​ចំណាស់​ ដែល​ប្រកាស​ច្បាស់​ជា​បុត្រី អតីត​សែក្សត្រ ជា​អ្នក​ជំនិត​ព្រះបរម​រតនកោដ្ឋ​ ​នរោត្តម​ សីហនុ ​បរិយាយ​ថា៖ ​«គ្រាមួយ​ លោក​ឪពុកក៏​បាន​ដេញ​ឲ្យខ្ញុំ​ជាកូន​ស្រី​តែមួយ​គត់ ប្រញាប់​ចាកចេញ​ពីប្រទេស​ថៃ ឡើង​យន្តហោះ​ទៅដល់​ប្រទេស​កាណាដា និង​រស់នៅ​ដោយ​គ្មាន​សាច់ញាតិ​មួយគ្រាប់​រហូត​ពេល​នេះ»។

លោកស្រី​បាន​បញ្ជាក់​ថា៖ «ពេល​នោះ ខ្ញុំបាន​ទៅ​ដល់​កាណាដា ពីរ​សប្តាហ៍​ក៏​ទំនាក់​ទំនង​មក​រកឪពុក​ តែគាត់​ប្រាប់ថា បើ​កូនបាន​ទៅ​ដល់ទី​សុខ​ហើយ​ឪអរណាស់ តែ​សូមកុំ​បារម្ភ​ពីឪអី។ លុះ​ក្រោយ​មក​ ខ្ញុំក៏​ទទួល​បាន​ដំណឹង​ថា ឪពុកខ្ញុំ​គេបញ្ជូន​ចូលមក​ស្រុក​ខ្មែរ​វិញ​ និង​មានគេ​ប្រាប់​ថា គាត់​បាន​ស្លាប់​បាត់​ហើយ​។ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំរស់​នៅ​កាណាដា ទាំង​ភាព​អស់​សង្ឃឹម​ថា ជាតិ​នេះ​គ្មាន​ឱកាស​បាន​ជួបមុខ​ឪពុក»។

ក្នុង​បទសម្ភាស​ដែល​​មិន​មាន​បង្ហាញ​ពីជំហ​រថា នឹង​នាំ​យកឪពុក​ជា​សែក្សត្រ ទៅ​រស់នៅ​ទីដ៏សម​នឹង​កិត្តិសព្ទ​ទ្រង់​ក្សត្រ​នោះ ​ស្រ្តី​នាម ឌួង សុជាតា ក៏បាន​បញ្ជាក់​ថា៖ «ឱកាស​បាន​ជួប​ព្រះភក្ត្រ​អ្នកមាន​គុណ​ក៏ដោយ​សារ​បណ្តាញ​សង្គម ទើប​បានខ្ញុំ​រកឪពុក​ឃើញ និងបាន​មកជួប​លោក​ធ្វើ​បុណ្យ​ឲ្យ​លោក ដូច​កូន​ដែលមាន​ឪពុក​ដូចគេ ដែល​ក្តី​សង្ឃឹម​នេះជាង​ ៣០ ឆ្នាំ​មក​នេះ​ គ្មាន​ទេ​សម្រាប់​កូន​ស្រី​មួយនេះ»៕
សែ​រាជវង្ស​នាម ឌួង សុវណ្ណរដ្ឋ ដែល​អ្នក​ស្រុក​ហៅថា តាប៉ក់ៗ ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​លោក​។ ហ្វេសប៊ុកContent image - Phnom Penh Post 
លោកតា ឌួង សុវណ្ណរដ្ឋ និង​កូនស្រី​នា​ថ្ងៃ​ជួបជុំគ្នា​ដ៏​សែន​រំភើប​​។ ហ្វេសប៊ុក
 
សែ​រាជវង្ស ឌួង សុវណ្ណរដ្ឋ បាន​ជួប​បុត្រី​ក្រោយ​ព្រាត់​ជិត ៤០ ឆ្នាំ​ សែ​រាជវង្ស ឌួង សុវណ្ណរដ្ឋ បាន​ជួប​បុត្រី​ក្រោយ​ព្រាត់​ជិត ៤០ ឆ្នាំ​ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.