បើករថយន្តយ៉ាងលឿនទៅ បុកកន្ទុយរថយន្តចតចោល បណ្តាលឲ្យគៀបអ្នកបើកបរស្លាប់
(ភ្នំពេញ)៖ បុរសម្នាក់បានគៀបជាប់ស្លាប់ក្នុងរថយន្តយ៉ាងសាហាវ បន្ទាប់ពីបើករថយន្តក្នុង ល្បឿនលឿនរួចក៏ជ្រុលទៅបុកកន្ទុយរថយន្តដែលគេចតចោលនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍ នេះបានកើតឡើងនាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចនៅ កន្លែង កើតហេតុបានប្រាប់ថា នៅវេលាខាងលើគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក RAV4 ពាក់ស្លាកលេខភ្នំពេញ៖ 2F-5978តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបុរស ដែលរងគ្រោះខាងលើ បានបើករថយន្តទៅបុក និងកន្ទុយរថយន្តដែលគេចតចោលបណ្តាលឲ្យគៀបជាប់ស្លាប់ នៅក្នុងរថយន្តតែម្តង រឺឯរថយន្តវិញគឺខ្ទេចទាំងស្រុងដែរ។
ក្រោយកើតហេតុ សពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿងត្រូវបាន ខាងសមត្ថកិច្ចជំនាញស្ទួចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕






ប្រភព៖ Freshnews
ក្រោយកើតហេតុ សពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿងត្រូវបាន ខាងសមត្ថកិច្ចជំនាញស្ទួចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕







បើករថយន្តយ៉ាងលឿនទៅ បុកកន្ទុយរថយន្តចតចោល បណ្តាលឲ្យគៀបអ្នកបើកបរស្លាប់
Reviewed by Unknown
on
October 11, 2016
Rating:

No comments: