គ្រាន់តែ​រឿង​ខ្ចី​ដុំ​សាក​ទូរ​សព្ទ័​យូរ ក៏ដេញ​កាប់​គេ​ដែរ !

ខេត្តកណ្តាល ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី ត្រង់​ចំណុច​ផ្លូវលំ ក្នុងភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ លោក​អនុសេនីយ៍ឯក វង សែ អធិការរង​នគរបាល​ស្រុក​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រិ​ន បូ​រ៉ូ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវ​ជន​ដៃដល់​កាប់​ចំនួន​៥​កាំបិត ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ដាច់​ទេ​គ្រាន់តែ​របួស​ជាំ​ស្បែក​ខាងក្រៅ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។
រីឯ​ជនល្មើស​ឈ្មោះ ឌី​ង​ពេជ្រ ស​ក្ត័​វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយ​ជា​ទណ្ឌិត​ធ្លាប់​ជាប់គុក​២​ដង ពាក់​ព​ន្ធ័​ករណី​រំលោភ​សេពសន្ថវៈ​មួយ​លើក ករណី​ហិង្សា​ដោយ​ចេតនា​មួយ​លើក​។ លោក វង សែ បន្ត​ថា​នៅ​វេលា​ម៉ោង​ថ្ងៃខែ​ខាងលើ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ជន​ដៃដល់​បាន​ស្ទុះ​មក​ឈរ​ពាំង​ពីមុខ​ម៉ូតូ​ជន​រង​គ្រោះ ដោយ​ដៃ​កាន់​កាំបិត​ហក់​ទៅ​កាប់​ជន​រង​គ្រោះ​ចំនួន​៥​កាំបិត​ចំ​ក្បាល​១​កាំបិត ចំ​ទ្រូង​៣​កាំបិត និង​ចំ​ខ្នង​១​កាំបិត ប៉ុន្តែ​ដោយសារ​កាំបិត​ក​ញ្ជា​ស់​មិន​បណ្តាល​ឲ្យ​មុត​ទេ​គ្រាន់តែ​ជាំ​ស្បែក​ខាងក្រៅ​។
លោក​អធិការរង​បន្ត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១១ ខែតុលា​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ យិ​ន បូ​រិ​ន អាយុ​៥៦​ឆ្នាំ បាន​មក​ដាក់​ពាក្យបណ្តឹង​ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ឌី​ង​ពេជ្រ ស​ក្ត័​វ៉ា រួម​ជាមួយ​វត្ថុ​តាង​កាំបិតបន្ទោះ​មួយ​ប្រវែង​០,៣៩​ម៉ែត្រ ផ្លែ​ដែក​ដង​ឈើ​យក​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​។ ក្រោយ​សាកសួរ​ជនល្មើស​បាន​សារភាព​ថា​មូលហេតុ​ដែល​ខ្លួន​កាប់​ជន​រង​គ្រោះ​នេះ​គឺ​ដោយសារ​ខឹង​ជន​រង​គ្រោះ​ខ្ចី​ដុំ​សាក​ថ្ម​ទូរ​សព្ទ័​របស់​ខ្លួន​យូរហើយ​អត់​ព្រម​ឲ្យ​វិញ​។ បន្ទាប់​ពី​សួរនាំ​រួច​ជនល្មើស​រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
 
ប្រភព៖​ កោះសន្តិភាព
គ្រាន់តែ​រឿង​ខ្ចី​ដុំ​សាក​ទូរ​សព្ទ័​យូរ ក៏ដេញ​កាប់​គេ​ដែរ ! គ្រាន់តែ​រឿង​ខ្ចី​ដុំ​សាក​ទូរ​សព្ទ័​យូរ ក៏ដេញ​កាប់​គេ​ដែរ ! Reviewed by Unknown on October 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.