ទំនិញគេចពន្ធ ហូរចូល គគ្រឹកគគ្រេង តាមច្រកទ្វារ អន្តរជាតិ ជាំសាង៉ាំ

ខេត្តឧត្តរមានជ័យ៖ មានការលើកឡើងថា មន្ត្រីគយ ប្រចាំច្រក ជាំសាង៉ាំ ឃុបឃិតបើកដៃ ឲ្យឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិន គ្រប់យ៉ាងគំហុក ដើម្បីជាថ្នូរនឹង ផលប្រយោជន៍។ បញ្ហានេះលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក កែវ សារ៉ាន់ ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកជាំស្រងាំ និងបក្ខពួកកំពុងបំផ្លាញចំណូលពន្ធរដ្ឋតាមអំពើចិត្ត។
សមត្ថកិច្ច តូចតាច នៅច្រកទ្វារ អន្តរជាតិជាំសាង៉ាំ បានឲ្យដឹងថា ទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់តាម ច្រកទ្វារអន្តរជាតិ ជាំសាង៉ាំ មានដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង គ្រប់ប្រភេទ គ្រឿងឧបភោគបរិភោគ ដោយដឹកតាម រថយន្តម៉ាកសាំយ៉ុង និងរថយន្តមួយ បាំងកន្លះផ្ទុករាប់តោន រួមទាំង ប្រេងសាំងផងដែរ។
ការដែលឈ្មួញ ទាំងនោះអាច នាំចូលទំនិញ គេចពន្ធនិងទំនិញ បង់ពន្ធមិន គ្រប់តាម ច្រកទ្វារ អន្តរជាតិជាំសាង៉ាំ គឺមានការឃុបឃិត ជាមួយលោក កែវ សារ៉ាន់ ប្រធានស្នាក់កា រគយច្រកនេះ និងលោក យូ សុធារិទ្ធ ដែល ជាប្រធានស្នាក់ការច្រកទ្វារ ដោយមានការ បែងចែកផល ប្រយោជន៍ជាប្រចាំ។ ប្រសិនបើឈ្មួញ គ្មានទំនាក់ទំនង ជាមួយមន្ត្រី ទាំងពីរនាក់ ខាងលើនេះទេ គឺពួកគេមិនអាច នាំចូលទំនិញ គេចពន្ធនិង ទំនិញបង់ពន្ធ មិនគ្រប់តាម អំពើចិត្ត បានឡើយ។
អាជីវករនិង ក្រុមឈ្មួញ តូចតាចបានឲ្យដឹងថា នៅពេលពួកគាត់ នាំចូលទំនិញ តាមច្រកទ្វារ អន្តរជាតិជាំសាង៉ាំ ត្រូវបង់លុយ ឲ្យមន្ត្រីគយនៅច្រកនេះ តាមការកំណត់ ហើយសមត្ថកិច្ចគយ មិនបានចេញ វិក្កយបត្រ ត្រឹមត្រូវឡើយ។
ជាងនេះទៅទៀត នៅពេលពួក គាត់ដឹកទំនិញឆ្លងផុតច្រកទ្វារ រួចមក មានសមត្ថកិច្ច ពាក់ព័ន្ធជាច្រើន ស្ថាប័នទៀត ចាំយកលុយ ពីពួកគាត់ តាមអំពើចិត្តដូចជា នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និងមន្ត្រីគយ ចល័តជាដើម ធ្វើឲ្យពួកគាត់ រកស៊ីស្ទើរតែគ្មានសល់លុយ ចំណេញ សម្រាប់ទ្រទ្រង់ជីវភាព។
ក្នុងនោះអំពើពុក រលួយរបស់ ប្រធានការិយាល័យ គយច្រកទ្វារ អន្តរជាតិជាំសាង៉ាំ ឈ្មោះ កែវ សារ៉ាន់ កំពុងធ្វើឲ្យ រដ្ឋខាតបង់ ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងមួយខែៗ ព្រោះជារៀងរាល់ថ្ងៃ ឈ្មួញធំៗនាំចូល ទំនិញរាប់សិបតោន ពីទឹកដីសៀមចូល ទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិជាំសាង៉ាំ ដោយមាន ការឃុបឃិត ជាមួយមន្ត្រីពុករលួយ៕
ប្រភព៖ សៀមរាបប៉ុស្ត៏
ទំនិញគេចពន្ធ ហូរចូល គគ្រឹកគគ្រេង តាមច្រកទ្វារ អន្តរជាតិ ជាំសាង៉ាំ ទំនិញគេចពន្ធ ហូរចូល គគ្រឹកគគ្រេង តាមច្រកទ្វារ អន្តរជាតិ ជាំសាង៉ាំ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.