ភោជនីយដ្ឋានសិចស៊ីរបស់អាមេរិក នឹងបើកនៅភ្នំពេញចុងឆ្នាំនេះ
ភ្នំពេញៈ HOOTERS ជាភោជនីយដ្ឋានល្បីឈ្មោះរបស់អាមេរិកដែលមានស្រ្ដីបម្រើមានទ្រូងធំស្លៀកពាក់បង្ហាញសាច់នឹងបើកដំណើរការសាខារបស់ខ្លួនជាលើកដំបូងនៅភ្នំពេញនៅខែធ្នូ ខណៈប្រភពឲ្យដឹងថា នឹងអាចបើកហាងមួយនៅសៀមរាបនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមប្រភពបានដឹងពីគម្រោង។
សាខាពីរនៅកម្ពុជានេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ចំនួនទីតាំង ៣០ រវាងក្រុមហ៊ុន Hooters Inc មានមូលដ្ឋាននៅទីក្រុង Atlanta និងក្រុមហ៊ុន Destination Resorts Co. Ltd ជាពាណិជ្ជសញ្ញាអន្តរជាតិមានមូលដ្ឋាននៅទីក្រុងបាងកកដែលបានចុះហត្ថលេខាកាលពីខែមករាឆ្នាំ ២០១៥។ ភោជនីយដ្ឋាននេះបានបើកសាខាចំនួន ៤ រួចហើយនៅក្នុងប្រទេសថៃ។
រមណីយដ្ឋាន Destination Resorts បានចុះបញ្ជី Hooters Cambodia កាលពីខែមីនា និងបានកំណត់ការជួសជុលអគារពីរជាន់នៅកាច់ជ្រុងវិថីស៊ីសុវត្ថិ និងផ្លូវលេខ ១០៤ នៅជិតមាត់ទន្លេទីក្រុងភ្នំពេញដែលជាតំបន់ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរ និងជនបរទេសក្នុងស្រុក។ ការសាងសង់លើអគារនេះត្រូវបានគ្រោងបញ្ចប់កាលពីខែកក្កដាប៉ុន្តែត្រូវបានលើកពេលវេលាជាបន្តបន្ទាប់រហូតដល់ខែតុលា។
បុគ្គលិកសាងសង់មួយរូបនៅទីកន្លែងនោះសុំមិនប្រាប់ឈ្មោះបានឲ្យដឹងថាក្រុមលោកបានចាប់ផ្ដើមដំណាក់កាលសាងសង់ដើមខែកញ្ញាបន្ទាប់ពីការចាក់បេតុងហើយរំពឹងថានឹងបញ្ចប់ត្រឹមដើមខែធ្នូ។
លោកបានបញ្ជាក់ថា ផ្នែកមួយនៃការពន្យារពេលរបស់គម្រោងនេះដោយសារភាពស្មុគស្មាញដែលកើតឡើងពីរចនាសម្ព័ន្ធរបស់អគារនេះ។
ប៉ុន្តែលោក Win Lwin អ្នកគ្រប់គ្រងទូទៅនៅ Hooters Cambodia បានឲ្យដឹងកាលពីម្សិលមិញថាមិនមានមូលហេតុពិសេសសម្រាប់ការពន្យារពេលនេះទេ។
លោកលើកឡើងថា៖ «វាត្រូវការពេលវេលាក្នុងការបើកដំណើរការភោជនីយដ្ឋានល្អមួយយើងមិនអាចធ្វើវាដោយប្រញាប់បានទេដោយសារយើងនឹងមានមនុស្សច្រើននឹងចូលមកញ៉ាំអាហារនៅទីនោះដូច្នេះយើងត្រូវតែធ្វើឲ្យប្រាកដថាអ្វីៗគ្រប់យ៉ាងកំពុងដំណើរការ និងអ្វីៗគ្រប់យ៉ាងត្រឹមត្រូវ»។
ភោជនីយដ្ឋាននេះនឹងមានអាហារប្រទេសលោកខាងលិចស្រាបៀរត្រជាក់ និងស្រាក្រឡុកដែលនឹងទទួលអតិថិជនបានជិត ១០០ នាក់។ បុគ្គលិកដំបូងប្រហែល ៤០ នាក់រួមមាននារី Hooters Girl ដែលជាស្រី្ដបម្រើភ្ញៀវស្លៀកពាក់បង្ហាញសាច់។
លោក Win បានបញ្ជាក់ថា Hooters គឺជាភោជនីយដ្ឋានគ្រួសារហើយនឹងព្យាយាមក្នុងការទាក់ទាញប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលកណ្ដាល និងជនបរទេសក្នុងស្រុកហើយស្រ្ដីទទួលភ្ញៀវនឹងមិនបម្រើសេវាផ្លូវភេទនោះទេ។
លោកបន្តថា៖ «វាជាភោជនីយដ្ឋានពាណិជ្ជសញ្ញាអាមេរិកដែលយើងមានស្លាបមាន់ សាច់អាំង។ ដូច្នេះគំនិតដែលមានអ្វីៗទាក់ទងនឹងផ្លូវភេទគឺខុសវាជាភោជនីយដ្ឋានគ្រួសារដូច្នេះយើងស្វាគមន៍គ្រប់ភ្ញៀវ»។
ប៉ុន្តែម្ចាស់ហាង Bunny Bar នៅជិតគ្នាតាមផ្លូវលេខ ១០៤ បានឲ្យដឹងថាលោករំពឹងថាការបើកដំណើរការរបស់ភោជនីយដ្ឋាន Hooters នឹងមានផលប៉ះពាល់វិជ្ជមានលើអាជីវកម្មសម្រាប់រង្គសាលរបស់លោក និងរង្គសាលស្រ្ដីបម្រើភ្ញៀវផ្សេងទៀតនៅតាមផ្លូវនេះ។
លោកបញ្ជាក់ដោយសុំមិនបញ្ចេញឈ្មោះថា៖ «អតិថិជនមានស្រាប់របស់ខ្ញុំទំនងជាមិនទៅទីនោះទេដោយសារមានតម្លៃខ្ពស់»។
លោកបន្តថា៖ «ប៉ុន្តែអតិថិជនថ្មីអាចនឹងទៅ Hooters ដើម្បីញ៉ាំអាហារបន្ទាប់មកនឹងមករង្គសាលខ្ញុំដើម្បីញ៉ាំភេសជ្ជៈ»៕ LA

អគារភោជនីយដ្ឋាន Hooters ដែលកំពុងត្រូវបានជួសជុល។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ភោជនីយដ្ឋានសិចស៊ីរបស់អាមេរិក នឹងបើកនៅភ្នំពេញចុងឆ្នាំនេះ
Reviewed by Unknown
on
October 11, 2016
Rating:

No comments: