អនុវត្តតាមដំបូន្មាន ១២ ចំណុច​នឹងជួយ​ឱ្យអ្នក​អាច​ជ្រើសរើស​បាន​ភរិយាដ៏ល្អ

អាពាហ៍​ពិពាហ៍​មិន​មែន​ជារឿង​លេង​សើចនោះ​ទេ ប្រសិនបើ​ជ្រើសរើស​​មនុស្ស​ត្រូវអ្នកនឹង​មាន​សុភមង្គល ប៉ុន្តែប្រសិន​បើ​អ្នក​រើស​ចំមនុស្ស​ខុសវិញ​ ប្រាដក​ជារកសុខ​មិន​ឃើញ​ទេ​។ ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​មិន​ដឹងថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ស្រីបែប​ណាទេ អ្នក​អាច​មើល​ការ​ណែនាំ​ដូច​ខាងក្រោម៖
១. ដំបូង​ឡើយ មុននឹង​អ្នក​អាច​ជ្រើសរើស​ភរិយា​បាន អ្នក​ត្រូវ​មាន​គំនិត​មួយថា តើប្រភេទ​មនុស្សស្រី​ប្រភេទណា​ដែល​អ្នកកំពុង​សម្លឹង​មើល ដើម្បី​យក​មកធ្វើជា​គូជីវិត។
២. ក្រោយពេល​អ្នក​មាន​គំនិតជាគ្រឹះរួច​ហើយ អ្នក​អាច​បន្តទៅ​ធ្វើរឿង​ផ្សេង​ទៀត។ រឿងមួយ​ដែល​អ្នកគួរតែ​សម្លឹង​មើល​នោះ​គឺ តើនាង​ទទួល​បាន​ការអប់រំ​ល្អដែរទេ? មុននឹង​អ្នក​ឆ្ពោះ​ដំណើរ​ជាមួយ​នឹងមនុស្សស្រី​ម្នាក់​នេះទៅ​មុខ​ទៀត អ្នកគួរ​ដឹងពី​ការអប់រំ​របស់​នាង និង​សួរខ្លួនឯង ប្រសិនបើ​អ្នក​គិតថា នាង​ពិត​ជាអូខេ​សម្រាប់​អ្នកហើយ។ បើ​មិន​ដូច្នេះទេ កុំរៀបការ​ជាមួយ​នឹង​មនុស្ស​ម្នាក់​នេះ។
៣. តើនាងមាន​មហិច្ចតា​ដែរទេ? វាជារឿងមួយ​មិនល្អឡើយ ចំពោះ​មនុស្ស​ដែល​ពឹងពាក់​លើអ្នក​គ្រប់យ៉ាង ព្រោះគេ​អាច​ជាមនុស្ស​ដែលមិនចេះឲ្យ​តម្លៃ​ដល់អ្នក។
៤. នៅពេល​អ្នកចង់​ជ្រើសរើស​ភរិយា អ្នក​ក៏គួរតែ​សម្លឹង​មើល​អ្នកណាម្នាក់​ដែល​មាន​ជំនឿដូចគ្នា មានន័យ​ថា តើនាង​ជឿលើ​ព្រះមួយណា? (សន្មតថា អ្នក​មាន​ជំនឿ​លើព្រះ​ពុទ្ធ​ខ្លាំង​​បំផុត) ហើយ​នាង​ក៏ចាប់​អារម្មណ៍​ដូចអ្នកដែរ។
៥. តើនាង​ជាមនុស្ស​គួរឲ្យទុកចិត្ត​ដែរ​ទេ? ប្រសិនបើអ្នក​មិនទុកចិត្ត​លើនាង ១០០% អ្នកមិន​គួររៀបការ​ជាមួយ​នាងឡើយ បើមិន​ដូច្នេះទេ វា​នឹងនាំ​ឲ្យ​អ្នក​ឈឺក្បាល​តែម្យ៉ាងគត់។ វិធីមួយ​ធ្វើឲ្យ​អ្នក​អាច​ដឹងបាន​ថា តើនាង​គួរឲ្យ​ទុកចិត្តបាន ឬក៏​អត់ អ្នកត្រូវ​និយាយ​ជាមួយ​អ្នក​ដទៃ អ្នក​ដែល​ស្គាល់​នាងច្បាស់ និង​មិនលំអៀង។
៦. តើអ្នក​ស្រឡាញ់​នាង ហើយតើនាង​ស្រឡាញ់អ្នក​វិញ​ដែរទេ? វាមិនអាច​ទៅ​រួចទេ ដែល​រស់នៅ​ដោយ​មានក្តីសុខ​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​បានស្រឡាញ់ ហើយ​នាង​មិន​ស្រឡាញ់​អ្នក​នោះ។
៧. តើនាង​ជាមនុស្ស​ដែល​អាចឲ្យអ្នក​ដទៃងាយ​យកឈ្នះលើ​នាងបាន​ងាយស្រួល​ដែរទេ? នាងគួរតែ​ជាមនុស្ស​ស្រីដែល​រឹងមាំ, ជា​មនុស្សម្នាក់​ដែល​រឹងប៉ឹង ហើយ​អាច​ទប់អារម្មណ៍​បាន មិន​ឆេវឆាវ។
៨. ហើយនៅពេល​អ្នក​កំពុង​រកភរិយាម្នាក់ ក៏​ត្រូវជ្រើសរើស​យក​អ្នកណា​ម្នាក់​ដែល​អ្នក​ចូលចិត្ត​និយាយ​ជាមួយ។ នាងគួរតែ​អាច​គ្រប់គ្រង​ការ​សន្ទនា​បានល្អ។
៩. តើនាង​ជាមនុស្ស​ស្មោះត្រង់​ដែរទេ? ភាពស្មោះត្រង់​គួរតែ​ជាវត្តមាន​នៅក្នុង​សេចក្តីស្នេហា ជាពិសេស​នៅក្នុង​ជីវិត​រៀបការ។
១០. នាង​ជាមនុស្ស​ដែល​ចេះទុកមុខ​ឲ្យអ្នក សូម្បីតែនៅ​ចំពោះមុខ​មិត្តភក្តិ​របស់អ្នក។
១១. នាងគួរតែ​ជាមនុស្សស្មោះត្រង់​ចំពោះ​អ្នក និង​ខ្លួនឯង។
១២. តើនាងមាន​លក្ខណៈ​សម្បតិ្ត​គ្រប់គ្រាន់​អាច​ធ្វើជា​ភរិយា​បាន​ហើយ ឬនៅ?
អនុវត្តតាមដំបូន្មាន ១២ ចំណុច​នឹងជួយ​ឱ្យអ្នក​អាច​ជ្រើសរើស​បាន​ភរិយាដ៏ល្អ  អនុវត្តតាមដំបូន្មាន ១២ ចំណុច​នឹងជួយ​ឱ្យអ្នក​អាច​ជ្រើសរើស​បាន​ភរិយាដ៏ល្អ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.