យប់​ឡើង​មាន​អារម្មណ៍ ចាប់បង្ខំ​ប្អូនស្រី​ជីដូនមួយ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​ប្អូនស្រី​ជីដូនមួយ​បាន​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ចាប់​នាង​រំលោភ និង​គំរាម​សម្លាប់ ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ។
លោក​វរសេនីយ៍ត្រី ឆេ​ង អ៊ី​សុខា អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉ាប តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ផ្គាំ ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​ចំណែក​​ប្អូនស្រី​ជីដូនមួយ ទើបតែ​មាន​​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។
ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ខណៈ​នាង​កំពុង​ដេក​នៅ​លើ​ផ្ទះ​ម្នាក់ឯង ព្រោះ​ម្តាយ​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឯ​ជីដូន​ចាស់ជរា​ពិការ​ជើង​ទាំង​សងខាង​សំរាក​នៅ​ក្រោមផ្ទះ ស្រាប់​បងប្អូន​ជីដូនមួយ​របស់​នាង​ឈ្មោះ ប៉ាប តុលា ឡើង​ទៅ​លើ​ផ្ទះ ហើយ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក និង​គំរាម​មិន​ឲ្យ​ស្រែក បើ​ស្រែក​សម្លាប់​នាង​ចោល ពេល​នោះ​នាង​ខិតខំ​ព្យាយាម​រើបម្រះ​ដែរ តែ​ត្រូវ​ឈ្មោះ តុលា វាយ​ក្បាលពោះ​បណ្តាល​ឲ្យ​ចុក រួច​ហើយ​បាន​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ចំនួន​២​ដង ។ ដោយ​មានការ​ឈឺ ចាប់​នាង​ក៏​បាន​និយាយ​ថា ចុះ​មក​ដី​ក្រោមផ្ទះ​រក​ថ្នាំលេប ហើយ​ក៏​ដេក​ជាមួយ​ជីដូន​នៅ​ខាងក្រោម ។ លុះ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នាង​បាន​និយាយ​ប្រាប់​ឈ្មោះ នឿ​ត ស៊ីនួន ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​ឈ្មោះ សាត ផាត ឲ្យ​ជួយ​ពី​ករណី​នេះ រួច​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។
លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា នៅ​យប់​កើតហេតុ​ខ្លួន​គេ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ដើរ​កាត់មុខ​ផ្ទះ​ជន​រង​គ្រោះជា​ប្អូនជីដូនមួយ រួច​ឡើង​ទៅ​ដេក លុះ​វេលា​យប់​ម៉ោង​១០ គេ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ក៏​ចាប់បង្ខំ​ប្អូនជីដូនមួយ​ដោយ​គំរាម​សម្លាប់​បើ​នាង​ហ៊ាន​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​២​ដង​ដូច​ពាក្យ​នាង​ចោទប្រកាន់​មែន ។
លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជាក់​ថា ដោយ​ឆ្លង​តាម​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​រឿង​នេះ ព្រមទាំង​ចម្លើយ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ និង​សាក្សី ចម្លើយ​សារភាព​របស់​ជនសង្ស័យ បញ្ជាក់​ឲ្យ​ឃើញ​ថា ឈ្មោះ ប៉ាប តុលា បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ត្រូវជា​ប្អូនជីដូនមួយ​របស់​គេ​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕
 

ប្រភព ៖ កោះសន្តិភាព
យប់​ឡើង​មាន​អារម្មណ៍ ចាប់បង្ខំ​ប្អូនស្រី​ជីដូនមួយ យប់​ឡើង​មាន​អារម្មណ៍ ចាប់បង្ខំ​ប្អូនស្រី​ជីដូនមួយ Reviewed by Unknown on October 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.