ធី សុវណ្ណថា​ ចាក់ខ្សែអាត់​សំឡេងលោក កឹម សុខា ​និងស្រីមុំ ​ក្នុងវេទិកាសាធារណៈ

ខេត្តកណ្តាល ​៖​ នាយិកាអង្គការយុវជនកិច្ចការសង្គម ​កញ្ញា ធី សុវណ្ណថា​ បានបន្តរិះគន់មេដឹកនំាគណបក្សប្រឆាំង ​ពិសេសលោក កឹម សុខា ​ថាជាមេដឹកនំាល្មោភកាមនិងសម្បូរស្រី ​ដោយបង្ហាញភស្តុតាងចាក់ខ្សែអាត់សំឡេង​ឆ្លើយឆ្លង​រវាងលោក កឹម សុខា និង ស្រីមុំ ​នៅក្នុង​វេទិកាសាធារណៈ​រៀបចំដោយអង្គការ​យុវជនកិច្ចការសង្គម ។
យ៉ាងណាក៍ដោយ ​មុនចាក់ខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោក ​កឹម សុខា និង ស្រីមុំ ​នៅព្រឹកថ្ងៃទី០៩ ​តុលា ២០១៦ អតីត​សកម្មជន​គណបក្សសង្រ្គោះជាតិរូបនេះ​ ក៍បានស្នើ​ឲ្យប្រជាពលរដ្ឋ១១០០នាក់​ដែលចូលរួមក្នុងវេទិកាសាធារណៈ​ពិចារណា​ផងដែរ​ថាតើសំឡេងនោះជាសំឡេងលោក​ កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ ​ពិតឬក៍យ៉ាងណា ? ។
មកដល់រសៀលថ្ងៃអាទិត្យដដែលនេះ​ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ។
ដោយឡែកនៅក្នុងវេទិកានាព្រឹកមិញនេះដែរ ​កញ្ញា ធី សុវណ្ណថា ​ក៍បានអំពាវនាវដល់រាជរដ្ឋាភិបាល​​រឹតបន្តឹងការនំាចូល​ស្រូវ​ពី​ប្រទេសជិតខាង​និងធ្វើយ៉ាងណាផ្សព្វផ្សាយអំពីតម្លៃស្រូវនិង​ទីផ្សារដល់ប្រជាកសិករឲ្យបានទូលំទូលាយ​ ។ បើតាមនាយិកា​អង្គការ​យុវជនកិច្ចការសង្គមរូបនេះ​ ការធ្លាក់ចុះនៃតម្លៃស្រូវនាពេលនេះ​ដោយសារតែឈ្មួញ​កណ្តាល ៕
 
ប្រភព៖​ កោះសន្តិភាព
ធី សុវណ្ណថា​ ចាក់ខ្សែអាត់​សំឡេងលោក កឹម សុខា ​និងស្រីមុំ ​ក្នុងវេទិកាសាធារណៈ ធី សុវណ្ណថា​ ចាក់ខ្សែអាត់​សំឡេងលោក កឹម សុខា ​និងស្រីមុំ ​ក្នុងវេទិកាសាធារណៈ Reviewed by Unknown on October 09, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.