មិនគួរណាទៅជាអញ្ចឹងទេលោកអើយ នេះហើយជាមេរៀនសម្រាប់អ្នកចូលចិត្តថតរូប សេលហ្វី (មានវីដេអូ)

ក្មេងស្រីសិស្សសាលាអាយុ 16 ឆ្នាំម្នាក់ដែលមកពីរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាបានរងរបួសដោយរបកស្បែកក្បាលចេញពីលាលាដ៏គួរអោយរន្ធត់បំផុត បន្ទាប់ពីនាងបានថតរូបសេលហ្វីនៅក្បែរនឹងកន្ត្រុកវិល ហើយចៃដន្យសក់របស់នាងបានជាប់ចោលទៅក្នុងម៉ាស៊ីន។
ហេតការណ៏នេះបានកើតឡើងនៅកន្លែងកំសាន្តមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Baghpat នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាតែម្តង។
នៅអំឡុងពេលកើតហេតុគេឃើញមានមនុស្សម្នាផ្អើលឈូឆរយ៉ាងខ្លាំង ហើយនារីរូបនេះបានហូរឈាមយ៉ាងខ្លាំង ហើយក្បាលរបស់នាងត្រូវរលាត់ដូចជាបកស្បែកកង្កែបអញ្ចឹងដែរ។
យ៉ាងណាមិញនេះគឺជាបទពិសោធន៏ដ៏គួរអោយចងចាំបំផុតដែលបង្ករឡើងដោយការថតរូបសេលហ្វីភ្លេចខ្លួន ហើយនារីខាងលើនេះគេមិនទាន់បានដឹងនៅឡើយទេ តែនាងអាចមានសង្ឈឹមរស់ឬយ៉ាងណានោះទេ តែបើមើលតាមស្ថានភាពជាក់ស្តែងគឺទំនងត្រឹមតែរបួសធ្ងន់តែប៉ុននោះ៕
ប្រភព៖ khmerwonder
មិនគួរណាទៅជាអញ្ចឹងទេលោកអើយ នេះហើយជាមេរៀនសម្រាប់អ្នកចូលចិត្តថតរូប សេលហ្វី (មានវីដេអូ) មិនគួរណាទៅជាអញ្ចឹងទេលោកអើយ នេះហើយជាមេរៀនសម្រាប់អ្នកចូលចិត្តថតរូប សេលហ្វី (មានវីដេអូ) Reviewed by Unknown on October 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.