កញ្ញាឯក Miss Grand Cambodia ហេង ចន្ថា សុំទោសមហាជនទុកជាមុន
ភ្នំពេញ៖ កញ្ញាឯក ក្នុងកម្មវិធី Miss Grand Cambodia កញ្ញា ហេង ចន្ថា នៅតែបន្តដាក់ពាក្យចូលសម្ភាសន៍ ដើម្បីសុំទិដ្ឋាការជាលើកទី២ ថ្វីបើកាលពីលើកមុន ត្រូវស្ថានទូតអាមេរិក បដិសេធមិនផ្តល់ទិដ្ឋាការទៅកាន់រូបនាង ម្តងរួចទៅហើយក្តី។
នៅព្រឹកថ្ងៃទី១១ តុលា ២០១៦ យោងតាមទំព័រហ្វេសប៊ុក Miss Grand Cambodia បានសរសេរ "កាលពី១ម៉ោងមុននេះថា សួស្តីប្រិយមិត្តអ្នកគាំទ្រនាងខ្ញុំគ្រប់ៗគ្នា ក្នុងពេលនេះ នាងខ្ញុំកំពុងតែស្ថិតនៅមុខស្ថានទូតសហរដ្ឋអាមេរិចប្រចាំព្រះរាជាណាចក្រកម្ពុជា នេះជាឱកាសនៃការព្យាយាមលើកទី២ របស់នាងខ្ញុំក្នុងការចូលទៅសម្ភាសន៍ ដើម្បីសុំទិដ្ឋាការមិនមែនអន្តោរប្រវេសន៍នៃសហរដ្ឋអាមេរិចដើម្បីចូលរួមជាបេក្ខនារីតំណាងកម្ពុជា ក្នុងកម្មវិធីប្រកួត MISS GRAND INTERNATION 2016 ទាំងលោក President នៃ MGI ក្រុមការងារ ក៏ដូចជាជាលោកអគ្គនាយក ក្រុមហ៊ុន BKA និងក្រុមការងារ សុទ្ធសឹងតែខ្នះខ្នែងក្នុងការរៀបចំជាលិខិតធានា ក៏ដូចជាលិខិតផ្សេងៗក្នុងដំណើរនៃការសម្ភាសន៍នេះ។ ប្រសិនបើលើកនេះនៅតែបរាជ័យ មន្រ្តីកុងស៊ុល មិនផ្តល់ទិដ្ឋការ នាងខ្ញុំពិតជាមិនអាចតវ៉ាអ្វី ដូចជាប្រជាពលរដ្ឋកម្ពុជាដែរមិនអាចតវ៉ា ប្រសិនបើការសម្រេចចិត្តរបស់មន្រ្តីកុងស៊ុលសម្អាងថានាងខ្ញុំពុំមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបាននូវទិដ្ឋាការដ៏ប្រពៃនេះ។ ប្រសិនបើពុំបានមែន នាងខ្ញុំសូមអភ័យទោសចំពោះមិត្តៗអ្នកគាំទ្រគ្រប់ៗរូប យើងខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ សូមទទួលនូវការគោរព និងរាប់អានដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ ។ សូមផ្តល់កំលាំងចិត្តដល់នាងខ្ញុំផង ។ ម៉ោងណាត់សម្ភាសន៍ 9:40 នាទីព្រឹក ថ្ងៃទី១១ តុលា ១៦"៕
ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើននាក់ ក៏បានផ្តល់កម្លាំងចិត្ត និងជូនពរទៅកាន់ កញ្ញាឯក ហេង ចន្ថា ឲ្យទទួលបានជោគជ័យ នៅក្នុងការសម្ភាសន៍ជាលើកទី២នេះ ដើម្បីអាចចូលប្រកួតប្រជែងនៅក្នុង MISS GRAND INTERNATION 2016 នៅសហរដ្ឋអាមេរិកបាន៕

Reviewed by Unknown
on
October 10, 2016
Rating:

No comments: