Samsung ប្រកាស​ផ្អាក​លក់ និង​ដូរ​ទូរសព្ទ Galaxy Note 7 ព្រួយ​បារម្ភ​រឿង​សុវត្ថិភាព

ក្រុមហ៊ុន Samsung Electronics នៅថ្ងៃអង្គារនេះ បានប្រកាសផ្អាកលក់ និងប្ដូរទូរសព្ទ Galaxy Note 7 របស់ខ្លួន ដោយថា បញ្ហាសុវត្ថិភាពបន្តកើតមាន ហើយបានណែនាំដល់អតិថិជនទាំងអស់ ឲ្យឈប់ប្រើទូរសព្ទនេះជាបន្ទាន់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានបន្តថា ការប្រកាសដូច្នេះរបស់ក្រុមហ៊ុននេះ បានកើតឡើងតែជាង ១ខែក្រោយពីក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតមួយនេះ បានប្រកាសប្រមូលទូរស័ព្ទ Galaxy Note 7 ចំនួន ២.៥លានគ្រឿង ក្រោយពីមានការប្ដឹងផ្ដល់ថា ថ្មទូរស័ព្ទនេះ បានផ្ទុះអំឡុងពេលសាកថ្ម។
បើតាម AFP សេចក្ដីប្រកាសនេះ គឺជាការវាយប្រហារដ៏ធំមួយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ដែលមានមោទនភាពចំពោះគំនិតច្នៃប្រឌិត និងគុណភាពផលិតផលរបស់ខ្លួន ហើយស្ថានភាពកាន់តែអាក្រក់ថែមទៀត នៅពេលមានសេចក្ដីរាយការណ៍កាលពីមួយសប្ដាហ៍មុនថា ទូរស័ព្ទដែលបានដូរថ្មីហើយនោះ ក៏បានផ្ទុះឆេះផងដែរ៕
Samsung ប្រកាស​ផ្អាក​លក់ និង​ដូរ​ទូរសព្ទ Galaxy Note 7 ព្រួយ​បារម្ភ​រឿង​សុវត្ថិភាព Samsung ប្រកាស​ផ្អាក​លក់ និង​ដូរ​ទូរសព្ទ Galaxy Note 7 ព្រួយ​បារម្ភ​រឿង​សុវត្ថិភាព Reviewed by Unknown on October 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.