ពិធីការិនី អេនជី យកថ្ងៃ ១១ ខែ១១ ផ្ដល់កំណើតកូនប្រុសដោយវះកាត់
ភ្នំពេញ: ក្រោយរៀបអាពាហ៍ពិពាហ៍បាន៣ឆ្នាំជាមួយបុរសអនិកជនអាមេរិកពិធី ការិនីអេនជីកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បានសម្រាលកូនប្រុសដោយវះកាត់ ជាមួយវត្តមានស្វាមីនៅជាប់ប្រាណផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅ។
ជាមួយរូបថតជាច្រើនសន្លឹកបង្ហោះតាំងពីរាត្រីម្សិលមិញ បង្ហាញពីការត្រៀមខ្លួនចូលបន្ទប់វះកាត់សម្រាលកូនសមាជិកថ្មី ពិធីការិនី អេនជី ហាក់បានរើសពេលាល្អស្វាគមន៍សមាជិកថ្មីនោះគឺចំថ្ងៃទី ១១ ខែ១១ តែម្ដង។
ក្នុងចំណោមរូបថតទាំងនោះក៏មានរូបថតអ្នកនាង អេនជី ស្លៀកពាក់បែបសិចស៊ីបន្តិច រំលេចផ្ទៃពោះគ្រប់ខែមូលរលោងដោយឥតបិតបាំង ទាំងមានវត្តមានកុមារីម្នាក់ ដែលត្រូវបានគេខ្សឹបខ្សៀវថាជាកូនស្រីច្បងរបស់អ្នកនាង និងជាតំណក់ឈាមរួមម្ចាស់ស្នេហ៍ពីអតីតកាលផងដែរ។ ក្នុងរូបភាពកុមារីនោះឱបនែបនិត្យកាយអ្នកនាង អេនជី ដោយក្ដីស្រឡាញ់ ហាក់កំពុងទន្ទឹងរង់ចាំប្អូនប្រុសកើតចេញមកឃើញពិភពលោកទៀតផង។
ភ្ជាប់រូបថតឱបក្មេងស្រីដែលគេស្គាល់ថាជាកូនស្រីច្បងរបស់នាង ពិធីការិនី អេនជីបានសរសេរថា៖ « ជួបគ្នានៅថ្ងៃស្អែកណាកូនប្រុសជាទីស្រឡាញ់ មើលjjLaza (បងស្រីLaza) កំពុងរង់ចាំណា… C u tomorrow my little prince (ជួបគ្នាថ្ងៃស្អែកណារាជបុត្រតូចរបស់ខ្ញុំ)»។
គួរបញ្ជាក់ថាអេនជី(NG) ជាអតីតFreshie Girl លេខ៤ ប្រចាំឆ្នាំ២០០៥ ដែលមានឈ្មោះដើមថា លីច័ន្ទដាលីស នាងត្រូវបានគេស្គាល់តាមរយៈជាពិធីការិនីក្នុងកម្មវិធី «តន្ត្រីខារ៉ាបាវ» «The Star Variety Show» របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍៕

ប្រភព៖ ភ្នំពេញប៉ុស្ត៏
ពិធីការិនី អេនជី យកថ្ងៃ ១១ ខែ១១ ផ្ដល់កំណើតកូនប្រុសដោយវះកាត់
Reviewed by Unknown
on
November 11, 2016
Rating:

No comments: