នារីដែលបុរសគួរយកធ្វើជាប្រពន្ធឲ្យបាន
គួរសង្កេតមើលលក្ខណៈ អាកប្បកិរិយា អត្តចរិតឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តយកនារីណាម្នាក់មកធ្វើជាភរិយា។ ស្ត្រីដែលគួរយកធ្វើភរិយាមានលក្ខណៈ ៧ យ៉ាងដូចខាងក្រោម ៖
១. មានវ័យប្រហាក់ប្រហែលគ្នា
កុំឲ្យខុសគ្នាឆ្ងាយពេក បើប្រពន្ធក្មេង ចំណែកឯអ្នកមានវ័យចាស់ ចូលក្បួនបរា មិនសុខចម្រើនទេ។
២. យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក មានអធ្យាស្រ័យដល់គ្នា អាចរស់នៅជាមួយគ្នាកើត។
៣. ប្រព្រឹត្តតាមចិត្តគ្នា
ពេល ប្តីចង់ធ្វើចង់រកអ្វី ត្រូវចេះជួយជ្រោមជ្រែងលើកទឹកចិត្តគ្នាទៅវិញទៅមក មិនត្រូវអង្គុយចាំចាប់កុំហុសគ្នាទេ។
៤. ចង់បានទ្រព្យតាមគន្លងធម៌
បានដោយសុចរិតទៀងត្រង់ ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្ត្រីល្មោភលោភលន់ហួសហេតុនោះទេ។
៥. មានកូន
មិនមែនជាស្ត្រីអា អត់កូន នេះជាកត្តាមួយដ៏សំខាន់ដែលបុរស់ៗគ្រប់រូបរូបតែងតែចង់បាន ដើម្បីបន្តពូជពង្សវង្សត្រកូលរបស់ខ្លួន។
៦. មានចរិយាមារយាទសមរម្យ
ចេះគោរពចាស់ទុំ រៀមច្បង មិនតម្កើងឬកចើងម៉ើងឆ្មើងឆ្មៃ មើលងាយអ្នកដទៃ។ មានសម្តីពិរោះពិសា ផ្អែមល្ហែម ចេះដឹងខុសត្រូវគួរមិនគួរ។
៧. ដឹងទុក្ខធុរ
បម្រើបាយទឹក បោកគក់សម្លៀកបំពាក់ បោសច្រាសកន្លែងដេក ទីសំណាក់អាស្រ័យឲ្យបានស្អាតបាតជាដើម។
«ខ្មៅដូចអំបែង ចេះតុបចេះតែង ម្ហូបពេញថាស សដូចចាន មារយាទមិនបាន ដូចឆ្កែក្រោមផ្ទះ។»
ប្រភព៖ ខ្មែរប្រពៃ

Reviewed by Unknown
on
November 12, 2016
Rating:

No comments: