ពេលវេលាដែលបុរសនារីចង់បំផុតរឿងលើគ្រែ
ល្បែងលើគ្រែ គឺជាតម្រូវការជីវិត ដែលមនុស្សភាគច្រើនមិនអាចរំលងបាននាពេលពេញវ័យ។ យ៉ាងណាក្ដី ចំណង់ភាគីក្នុងរឿងស្នេហាដ៏ក្ដៅរោលរាលនេះ មិនអាចកើតឡើងគ្រប់ពេលវេលាដូចគ្នាឡើយ។ ការសិក្សាថ្មីមួយ បានបង្ហាញថានារីមានចំណង់ខ្លាំងនៅពេលយប់ ឯបុរសវីបែរជាមានចំណង់ខ្លាំងនៅពេលព្រឹកទៅវិញ។បើតាមការសិក្សាថ្មីមួយ និងចុះផ្សាយលើសារព័ត៌មាន Dailymail របស់អង់គ្លេស ព្រមទាំងបណ្ដាសារព័ត៌មានជាច្រើនផ្សេងទៀត បានបង្ហាញថា នារីមានចំណង់ផ្លូវភេទខ្លាំងបំផុតជាមធ្យមនៅម៉ោង ១១:២១ យប់ជ្រៅ។ ចំណែកឯចំណង់បុរសវិញ មានគម្លាតខុសពីនារីដល់ទៅជាង ១៥ម៉ោង ពោលគឺចំណង់បុរសជាមធ្យមកើនឡើងដល់កំពូលនៅម៉ោង ៧:៥៤ ព្រឹក ដែលជាវេលាចាប់ផ្ដើមថ្ងៃថ្មី។
ការសិក្សាថ្មីនេះ ធ្វើឡើងដោយក្រុមហ៊ុនផលិតសម្ភារៈសិច Lovehoney ទៅលើមនុស្សពេញវ័យ ២៣០០នាក់។ លទ្ធផលបង្ហាញថា ៦៨ភាគរយ នៃនារី និង៦៣ភាគរយនៃបុរស បានណាត់ជួបដៃគូ ដើម្បីចាប់ផ្ដើមលេងល្បែងលើគ្រែ មិនស្របទៅនឹងចំណង់របស់ខ្លួន។ ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ពេលវេលាសិចដ៏ប្រសើរបំផុត បូករួមនឹងចំណង់ផងនោះ គឺចន្លោះពី ១១យប់ ទៅម៉ោង ២ រំលងអាធ្រាត្រ។
សហប្រធានក្រុមហ៊ុន Lovehoney លោក Richard Longhurst បាននិយាយថា "មានគម្លាតពេលវេលាគ្នាច្រើនក្នុងរឿងសិច រវាងភេទផ្ទុយគ្នា"។ លោកបានបន្តទៀតថា "បុរសត្រៀមខ្លួនរួចរាល់មុនអាហារពេលព្រឹក... ចំណែកឯនារីវិញ ភាគច្រើនមានចំណង់នៅពេលយប់។ អ្វីដែលជាការលើកទឹកចិត្តនាពេលនេះ គឺមនុស្សភាគច្រើនស្វែងរកសុភមង្គលផ្លូវភេទ ដោយស្រុះស្រួលជាមួយតម្រូវការដូចគ្នា"៕

ភាគរយចំណង់ផ្លូវភេទរបស់បុរសនារីតាមម៉ោង
ពេលវេលាដែលបុរសនារីចង់បំផុតរឿងលើគ្រែ
Reviewed by Unknown
on
November 11, 2016
Rating:

No comments: