ឈិន ស៊ាវម៉ី មិនហ៊ានថតស្រាត
តារាភាពយន្តរូបស្រស់កញ្ញាឈិន ស៊ាវម៉ី បានធ្វើខួបគម្រប់អាយុ២២ឆ្នាំ កាលពីរាត្រីថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញនេះដើម្បីលើករាសី ខណៈដែលនាងប្រកាសពីគោលជំហរនៅក្នុងពិធីខួបកំណើត ថានាងមិនហ៊ានថតឈុតស្រាតនោះទេបើទោះបីឲ្យតម្លៃខ្លួននាងកម្រិតណាក៏ដោយ។
ស៊ាវម៉ី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងថ្ងៃខួបកំណើតថាការបោះជំហានប្រឡូកសិល្បៈរយៈ ពេលជាង២ឆ្នាំកន្លងមកនេះអាជីពសម្ដែងរបស់នាងកំពុងតែមានសន្ទុះល្អគួរឲ្យកត់សម្គាល់។ជាក់ស្ដែងមួយរយៈចុងក្រោយនេះនាងថតខ្សែភាពយន្តបានចំនួន៣រឿងដូចជារឿង”ថ្ងៃណាកូនមានម្ដាយ” ”អាពាហ៍ពិពាហ៍ចម្លែក”និងរឿង”មន្តស្នេហ៍ក្រមុំបាយឆា”ព្រមទាំងសម្ដែងឈុតខារ៉ាអូខេមួយចំនួនទៀតហើយភាគច្រើន នាងសម្ដែងជាតួកំសត់និងតួកាចឆ្នាស់និងសិចស៊ី។
នៅពេលសួរថាមួយរយៈចុងក្រោយនេះមានតារាមួយចំនួនហ៊ានថតស្រាតដើម្បីទាញយកប្រជាប្រិយភាពនិង បានតម្លៃខ្លួនខ្ពស់ដូចជាកញ្ញាឌុច លីដា ហើយថ្មីៗនេះកញ្ញាទឹម រដ្ឋា ក៏ប្រកាសហ៊ានថតស្រាតដែរតើស៊ាវម៉ី ហ៊ាតថតឈុតស្រាតទេបើគេឲ្យតម្លៃខ្លួនខ្ពស់?ស៊ាវម៉ី ប្រកាសថា”ការថតឈុតបែបហ្នឹង(ស្រាត)ទោះឲ្យតម្លៃខ្លួនខ្ញុំកម្រិតណាក៏ដោយក៏ខ្ញុំមិនទទួលថតដែរព្រោះគ្រួសារខ្ញុំមិនអនុញ្ញាតិនោះទេ។ប៉ុន្តែបើថតឈុតសិចស៊ី ល្មមៗអាហ្នឹងខ្ញុំអាចលេងបាន”។
ចំពោះពិធីខួបកំណើតរបស់ស៊ាវម៉ី នាងបានរៀបចំចំនួន១២តុ និងត្រៀមការចំណាយខ្ទង់៣០០០ដុល្លារ។ក្នុងនោះក៏មានភ្ញៀវកិត្តិយសជាអ្នកសិល្បៈខ្ទង់៥០ភាគរយផងដែរ។
កញ្ញាឈិន ស៊ាវម៉ី រំពឹងថាក្រោយពេលធ្វើខួបកំណើតលើករាសី អាជីពសិល្បៈរបស់នាងនិងស្ទុះឡើងទាញបាន ភាពលេចធ្លោខណៈដែលរឿងស្នេហានាងធៀបទុកមួយឡែកសិន៕

Reviewed by Unknown
on
November 02, 2016
Rating:

No comments: