លិចទៀតហើយ! ទូក ង មួយទៀតលិចកណ្តាលទន្លេពេលកំពុងអុំសាកល្បង
ភ្នំពេញ : ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នាវេលាម៉ោង ១២:២០នាទីនេះ។ ទូក ងនេះមានចំនុះ ២២នាក់ មានឈ្មោះ តាម៉ៅសែនជ័យ មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានលិចកំឡុងពេលអំុសាកល្បង ប៉ុន្តែមិនដឹងមូលហេតុអ្វីបានបណ្តាលឲ្យលិចត្រង់ចំណុច តាមដងទន្លេសាប ប៉ុន្តែសំណាងល្អ កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។
សរបញ្ជាក់ផងដែរថាកាលពីម្សិលមិញនេះមានទូក ង មានឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ពេលមកប្រណាំងសាកល្បង ស្រាប់តែប៉ះជាមួយទូកទេសចរណ៍វៀតណាម បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង ហើយកីឡាករចំនួន២នាក់ ក្នុងចំណោម៩នាក់ បានបាត់ខ្លួន ដែលសង្ស័យបានស្លាប់បាត់ទៅហើយ។
រហូតមកដល់ថ្ងៃនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ៕



ប្រភព៖ KhmerNote
សរបញ្ជាក់ផងដែរថាកាលពីម្សិលមិញនេះមានទូក ង មានឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ពេលមកប្រណាំងសាកល្បង ស្រាប់តែប៉ះជាមួយទូកទេសចរណ៍វៀតណាម បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង ហើយកីឡាករចំនួន២នាក់ ក្នុងចំណោម៩នាក់ បានបាត់ខ្លួន ដែលសង្ស័យបានស្លាប់បាត់ទៅហើយ។
រហូតមកដល់ថ្ងៃនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ៕




លិចទៀតហើយ! ទូក ង មួយទៀតលិចកណ្តាលទន្លេពេលកំពុងអុំសាកល្បង
Reviewed by Unknown
on
November 12, 2016
Rating:

No comments: