ស្លាប់៥នាក់ និង១២នាក់របួស គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំចំនួន៣គ្រឿង និងយានយន្តផ្សេង៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, កត្តាយានយន្ដ និងស្រវឹង។
សូមជម្រាបថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន៥២នាក់ និង២៤៣នាក់រងរបួស៕
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំចំនួន៣គ្រឿង និងយានយន្តផ្សេង៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, កត្តាយានយន្ដ និងស្រវឹង។
សូមជម្រាបថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន៥២នាក់ និង២៤៣នាក់រងរបួស៕
ស្លាប់៥នាក់ និង១២នាក់របួស គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ
Reviewed by Unknown
on
November 11, 2016
Rating:

No comments: