ចាប់រំលោភអតីតសង្សារបានសម្រេច ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីចាប់រំលោភសេពសន្ថវៈនារីរងគ្រោះ ជាអតីតសង្សាររបស់ខ្លួន។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ស្ថិតក្នុងផ្ទះលេខ៤១ ផ្លូវ៤២ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះមានឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានដេកក្នុងបន្ទប់ជាន់លើ ហើយបានស្រែកហៅនារីរងគ្រោះឲ្យយកទូរស័ព្ទឲ្យខ្លួន។ ពេលនាងយកមកឲ្យ ជនសង្ស័យក៏បានចាប់ទាញដៃនាងចូលបន្ទប់ធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្តង។ ក្រោយកើតហេតុ នារីរងគ្រោះបានទូរស័ព្ទទៅបងប្អូនប្រាប់ដំណើររឿងហើយក៏ត្រូវបងប្អូននាង ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅសួរនាំ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ដ៕

Reviewed by Unknown
on
November 11, 2016
Rating:

No comments: