រថយន្តដឹកដីកិនស្លាប់ទៀតហើយ រន្ធត់ណាស់ !!
ភ្នំពេញ៖ កាលពីវេលាម៉ោង០៨និង៣២នាទីព្រឹក ថ្ងៃទី១២វិច្ឆិកា២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខក្លោងទ្វាវត្តជន្លង់ម្លូក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ ដោយហេតុការណ៍គ្រោះចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូមួយគ្រឿងទាក់ ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យយុវជនម្នាក់ដួលខ្ទាតចូលក្រោមកង់រថយន្តដឹកដី កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍យ៉ាងអាណោចអាធ័ម។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថូ ស៊ាវឡុង អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកពោធិក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកវ៉េវ RSX
ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA.7362 បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯតៃកុងបើកបររថយន្តឈ្មោះ មាស បុរី អាយុ ២៣ឆ្នាំមុខរបរបើកឡាន
រស់នៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខPP.0735 បើកបរស្រប់ទិសគ្នា។
ប្រភពបន្តថា នៅមុនកើតហេតុគេឃើញម៉ូតូ២គ្រឿង បើកបរស្រប់ទិសគ្នាខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឱ្យម៉ូតូជន
រងគ្រោះ ខាងលើដួលចូលក្រោមកង់រថយន្ត ដឹកដីខាងលើកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ភ្លាមៗនោះម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តបង្កនិងតៃកុង
ត្រូវបានសមត្ថកិច្ចឃាត់ជាប់ដើម្បីរងចាំជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកធ្វើការវាស់វេងដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ VD7NEWS

Reviewed by Unknown
on
November 11, 2016
Rating:

No comments: