នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រារបស់ព្រះអង្គ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្តពីឪពុក
(បាងកក)៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រា Maha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត នេះបើយោតាមរដ្ឋធម្មនុញ្ញរបស់ថៃ នេះបើយោងតាមសារព័ត៌មានរបស់ AP និងសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។
យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបាន ពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះ ហើយព័ត៌មាននៃការសោយទិវង្គតជាផ្លូវការនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពាក្យចចាមអារ៉ាមថា មហាក្សត្រដែលបានសោយរាជ្យយូរជាងគេលើលោកនេះ បានទទួលមរណភាព និងបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងសង្គមថៃ៕
ប្រភព៖ Freshnews
យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបាន ពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះ ហើយព័ត៌មាននៃការសោយទិវង្គតជាផ្លូវការនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពាក្យចចាមអារ៉ាមថា មហាក្សត្រដែលបានសោយរាជ្យយូរជាងគេលើលោកនេះ បានទទួលមរណភាព និងបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងសង្គមថៃ៕
ប្រភព៖ Freshnews
នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រារបស់ព្រះអង្គ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្តពីឪពុក
Reviewed by Unknown
on
October 13, 2016
Rating:

No comments: