កាមរីឆ្លាមបើកចៀសម៉ូតូ១គ្រឿង ទៅបុកម៉ូតូ១គ្រឿងទៀតស្លាប់២នាក់
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចមុខវត្ត ពោធិស្បែកព្រឹក ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តទៅបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុ បើកបរក្នុងល្បឿនលឿន ហើយបានគេចម៉ូតូ១គ្រឿង តែបែរជាជ្រុលទៅបុកម៉ូតូមួយគ្រឿង ទៀត បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ ទី១.ឈ្មោះ ព្រឿង ហ៊ីង ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកឌុប ស្លាប់នៅកន្លែងកើតហេតុ។
ទី២.ឈ្មោះ ជា មុំ ភេទស្រី អាយុ ២៣ឆ្នាំ ជាអ្នកជិះពីក្រោយ បានស្លាប់ក្រោយពេលបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះទាំង២ មានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ រីឯអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុរួច បន្សល់ទុកតែរថយន្តបង្ក ម៉ាកកាមរីឆ្លាមពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៦៨៧៤ តែប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្តបង្កត្រូវបាន សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។ ចំណែកឯសាកសពជនរងគ្រោះ ទាំង២ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

ប្រភព៖ កោះសន្តិភាព
កាមរីឆ្លាមបើកចៀសម៉ូតូ១គ្រឿង ទៅបុកម៉ូតូ១គ្រឿងទៀតស្លាប់២នាក់
Reviewed by Unknown
on
October 13, 2016
Rating:

No comments: