ការឲ្យតម្លៃគ្រូបង្រៀន គឺជាការលើកកម្ពស់ស្ថានភាពរបស់ពួកគេ
អបអរសាទរទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៦។ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោកស្រី Anne LEMAISTRE តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំទិវាគ្រូបង្រៀនពិភពលោកត្រូវបានប្រារព្ធឡើងដើម្បីទទួលស្គាល់នូវសារៈសំខាន់របស់គ្រូបង្រៀនដែលបានជួយដល់ការសិក្សារៀនសូត្ររបស់សិស្ស។
ទិវាគ្រូបង្រៀនគឺជាទិវាមួយដើម្បីរំឭកនូវគុណូបការៈដែលគ្រូបង្រៀនបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តដើម្បីជួយយើងទាំងអស់គ្នាឱ្យក្លាយជាមនុស្សល្អ និងពលរដ្ឋល្អ។
ទិវាគ្រូបង្រៀនគឺជាឱកាសប្រកបដោយអត្ថន័យខ្លឹមសារមួយដែលយើងទាំងអស់គ្នាត្រូវសម្តែងការគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ចំពោះការលះបង់របស់គ្រូបង្រៀនក៏ដូចជាគាំទ្រឱ្យពួកគាត់បន្តនូវការចែករំលែកចំណេះដឹង និងជំនាញសម្រាប់ការកសាងសង្គមមួយឱ្យកាន់តែប្រសើរឡើង។
គ្រូបង្រៀនគឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស។ ការអប់រំប្រកបដោយគុណភាពត្រូវចាប់ផ្តើមពីគ្រូបង្រៀនល្អ។ ដើម្បីជាការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀនក្នុងការកែលម្អគុណភាពអប់រំ ឆ្នាំនេះទិវាគ្រូបង្រៀនពិភពលោកត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការឲ្យតម្លៃគ្រូបង្រៀនគឺជាការលើកកម្ពស់ស្ថានភាពរបស់ពួកគាត់”។
យើងសង្ឃឹមយ៉ាងមុតមាំថាទិវានេះនឹងជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការគាំទ្រគុណវុឌ្ឍិគ្រូបង្រៀន លើកកម្ពស់វិជ្ជាជីវៈនៃការបង្រៀន និងលើកស្ទួយស្ថានភាពរបស់ពួកគាត់ដើម្បីឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ពួកគាត់ក្នុងការកសាងធនធានមនុស្ស។
ប្រធានបទនេះក៏មានគោលបំណងលើកឡើងនូវរបៀបវារៈថ្មីសម្រាប់ការអប់រំឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលសំដៅទៅរកការកសាងការអប់រំប្រកបដោយគុណភាពដែលមានលក្ខណៈបរិយាប័ន្ន និងសមធម៌ព្រមទាំងកាលានុវត្តភាពនៃការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាការបង្កើនចំនួនគ្រូដែលមានគុណវុឌ្ឍិខ្ពស់ឱ្យបានច្រើនតាមរយៈការកែលម្អការបណ្តុះបណ្តាលគ្រូគឺជាមាគ៌ាមួយក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ ដែលទាក់ទងនឹងការអប់រំ។ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះការផ្តល់គ្រូបង្រៀនដែលមានគុណវុឌ្ឍិនៅទូទាំងពិភពលោក។
របាយការណ៍ត្រួតពិនិត្យការអប់រំជាសកលរបស់អង្គការ UNESCO ឆ្នាំ ២០១៦ បង្ហាញថានៅក្នុងឆ្នាំ ២០១៤ គ្រូបង្រៀនដែលមានលក្ខណសម្បត្តិស្របតាមតម្រូវការគុណវុឌ្ឍិអប្បបរមាសម្រាប់បង្រៀននៅកម្រិតមត្តេយ្យសិក្សាមានចំនួន ៨២% នៅកម្រិតបឋមសិក្សាមានចំនួន ៩៣% និងនៅកម្រិតមធ្យមសិក្សាមានចំនួន ៩១%។ ទោះជាដូច្នេះក៏ដោយគ្រូបង្រៀនដែលមានសមត្ថភាពនៅតែមានចំនួនមិនគ្រប់គ្រាន់នៅឡើយដែលធ្វើឱ្យថ្នាក់រៀនជាច្រើនមានសិស្សច្រើនកកកុញនៅក្នុងបណ្តាប្រទេសក្រីក្របំផុត។
វិទ្យាស្ថានស្ថិតិរបស់អង្គការ UNESCO បានប៉ាន់ប្រមាណថាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ នៅត្រឹមឆ្នាំ ២០៣០ ប្រទេសទាំងអស់ត្រូវជ្រើសរើសគ្រូបង្រៀនចំនួន ៦៨,៨ លាននាក់ដោយរាប់បញ្ចូលទាំងគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន ២៤,៤ លាននាក់ និងគ្រូបង្រៀនកម្រិតមធ្យមសិក្សាចំនួន ៤៤,៤ លាននាក់ដើម្បីផ្តល់នូវការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាសម្រាប់កុមារគ្រប់រូប។
ក្រៅពីការខ្វះគ្រូបង្រៀនការកំណត់កម្រិតគុណវុឌ្ឍិអប្បបរមារបស់គ្រូបង្រៀនខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតព្រមទាំងការបែងចែកមិនបានត្រឹមត្រូវនូវចំនួនគ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាលល្អនៅតែមានឥទ្ធិពលជាអវិជ្ជមានទៅលើគុណភាពនៃការអប់រំ។
ដោយផ្អែក លើទិន្នន័យស្តីពីសូចនាករជាសកលរបស់គ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាលភ័ស្តុតាងបង្ហាញថាគ្រូបង្រៀនជាច្រើនហាក់ពុំទាន់បានទទួលការបណ្តុះបណ្តាលគ្រូទៅតាមកម្រិតស្តង់ដារអប្បបរមានៅឡើយទេ។
របាយការណ៍នេះក៏បានបង្ហាញដែរថាគ្រូបង្រៀនជាច្រើនមានអារម្មណ៍ថាពួកគាត់មិនត្រូវបានគេឱ្យតម្លៃ និងផ្តល់អំណាចនៅឡើយទេដែលធ្វើឱ្យទឹកចិត្តបំពេញការងារ និងការបង្រៀនរបស់ពួកគាត់មានការថយចុះ។ នេះគឺជាការប្រឈមដ៏ធំមួយក្នុងការសម្រេចបាននូវការអប់រំប្រកបដោយគុណភាពដែលមានលក្ខណៈបរិយាប័ន្ន និងសមធម៌ព្រមទាំងសម្រេចបាននូវលទ្ធផលនៃការសិក្សាប្រសើរឡើងរបស់សិស្សជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាច្រើនក្នុងវិស័យអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
ទោះជាយ៉ាងណាក៏ដោយការប្រឈមនានានៅតែមានដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការអប់រំដែលរាប់បញ្ចូលទាំងការខ្វះគ្រូបង្រៀនការជ្រើសរើសគ្រូបង្រៀនការពង្រាយគ្រូចេញថ្មី និងការពង្រាយគ្រូឡើងវិញ និងគុណវុឌ្ឍិគ្រូបង្រៀន។
ការខ្វះគ្រូបង្រៀនរួមផ្សំនឹងការពង្រាយគ្រូចេញថ្មី និងការពង្រាយគ្រូឡើងវិញមិនបានស្មើគ្នានៅមិនទាន់ឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់សាលារៀននៅឡើយទេហើយធ្វើឱ្យការខ្វះខាតគ្រូបង្រៀននៅតាមសាលារៀនមួយចំនួនកាន់តែមានភាពធ្ងន់ធ្ងរឡើង។
ទាក់ទងនឹងគុណវុឌ្ឍិគ្រូបង្រៀនរបាយការណ៍ថ្មីមួយស្តីពីការវិភាគលើវិស័យអប់រំ (Rapid Education Sector Analysis) ដែលរៀបចំឡើងដោយ UNESCO-IIEP បានបង្ហាញថានៅក្នុងឆ្នាំ ២០១៥ បុគ្គលិកដែលបម្រើការងារនៅកម្រិតអប់រំបឋមសិក្សាចំនួន ៣៤% មានកម្រិតវប្បធម៌ត្រឹមថ្នាក់ចុងក្រោយ (ថ្នាក់ទី ៩) នៃកម្រិតអប់រំមធ្យមសិក្សាបឋមភូមិនៅឡើយ។ របាយការណ៍ក៏បង្ហាញដែរថាក្នុងឆ្នាំ ២០១៣ បុគ្គលិកដែលបម្រើការងារនៅថ្នាក់មធ្យមសិក្សាបឋមភូមិចំនួន ៦៩% និងនៅកម្រិតមធ្យមសិក្សាទុតិយភូមិចំនួន ៣៩% មានកម្រិតវប្បធម៌ត្រឹមវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ។
កំណែទម្រង់ដែលក្រសួងអប់រំ យុវជន និងកីឡាអនុវត្តកន្លងមកបានចាត់ទុកគ្រូបង្រៀនជាចំណុចស្នូលនៃការកែលម្អគុណភាពអប់រំ។ យើងសង្កេតឃើញមានវឌ្ឍនភាពមួយចំនួនទាក់ទងនឹងកំណែទម្រង់គ្រូបង្រៀនទាំងកម្រិតគោលនយោបាយ និងការអនុវត្តជាក់ស្តែង។
នៅកម្រិតគោលនយោបាយបន្ទាប់ពីអនុម័តគោលនយោបាយគ្រូបង្រៀននៅក្នុងខែឧសភាឆ្នាំ ២០១៣ រួចមក“ផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀន (TPAP)” ដ៏សំខាន់មួយត្រូវបានបង្កើតឡើងដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីបង្ហាញទិសដៅច្បាស់លាស់មួយសម្រាប់កំណែទម្រង់ និងការអនុវត្តជាលក្ខណៈប្រព័ន្ធ។
TPAP មិនត្រឹមតែមានគោលបំណងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនតាមរយៈកម្មវិធីបណ្តុះបណ្តាលគរុកោសល្យ និងវិក្រឹត្យការប៉ុណ្ណោះទេប៉ុន្តែថែមទាំងរៀបចំគន្លងអាជីពគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈដែលជាយន្តការលើកទឹកចិត្តសម្រាប់លើកកម្ពស់ស្នាដៃបំពេញការងាររបស់ពួកគាត់ និងកុំឱ្យពួកគាត់ចាកចេញពីប្រព័ន្ធអប់រំ។
តាមរយៈកំណែទម្រង់នៅក្នុងវិស័យអប់រំដូចជាកំណែទម្រង់ការប្រឡង អធិការកិច្ចសាលារៀន ផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀន និងការដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមារបស់គ្រូបង្រៀនដល់ ៨០០ ៥០០ រៀលក្នុងឆ្នាំ ២០១៦ និងជិត ១ លានរៀលក្នុងឆ្នាំ ២០១៧ ធ្វើឱ្យគុណតម្លៃ និងទឹកចិត្តបំពេញការងាររបស់គ្រូបង្រៀនមានភាពប្រសើរឡើងដែលនេះគឺជាកត្តាជួយជំរុញទៅរកការសម្រេចបាននូវការអប់រំដែលមានគុណភាពប្រកបដោយបរិយាប័ន្ន និងសមធម៌ និងលទ្ធផលរៀនសូត្ររបស់សិស្សបានប្រសើរឡើង។
ក្នុងការឱ្យតម្លៃទៅលើតួនាទីដ៏សំខាន់របស់គ្រូបង្រៀនរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកប្រធានបទថ្នាក់ជាតិសម្រាប់ប្រារព្ធទិវាគ្រូបង្រៀនពិភពលោកថា “គ្រូបង្រៀនគឺជាអ្នកសម្រួចអនាគតរបស់សិស្ស”។
សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបញ្ជាក់ថា“យើងត្រូវតែចងចាំនូវឧបការគុណ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានប្រឹងប្រែងអប់រំបណ្តុះបណ្តាលក្មួយៗរហូតមានចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះ”។
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍នេះឡើងដោយសហការជាមួយអង្គការ UNESCO ដៃគូអភិវឌ្ឍផ្សេងៗទៀតសង្គមស៊ីវិល និងវិស័យឯកជននៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៦ ដើម្បីសម្តែងនូវការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានរួមចំណែកយ៉ាងធំធេងដល់សង្គមជាតិទាំងមូល។
ឆ្លៀតឱកាសនេះក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNESCO សូមអំពាវនាវឱ្យមានការគាំទ្របន្តទៀតពីសំណាក់សហគមន៍ជាតិ អន្តរជាតិ និងវិស័យឯកជនដើម្បីបញ្ចប់ និងសម្រេចឱ្យបាននូវការអនុវត្តឯកសារគោលនយោបាយនានាដូចជាស្តង់ដារគ្រឹះស្ថានអប់រំគ្រូបង្រៀន គន្លងអាជីពគ្រូបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និងប្រព័ន្ធនៃការផ្តល់រង្វាន់លើកទឹកចិត្តគ្រូបង្រៀនដើម្បីគាំទ្រដល់ការអនុវត្ត TPAP ព្រមទាំងលើកកម្ពស់សមត្ថភាព និងស្ថានភាពរបស់គ្រូបង្រៀនឱ្យពួកគាត់បន្តអាជីពក្នុងប្រព័ន្ធអប់រំ និងធ្វើឱ្យអាជីពគ្រូបង្រៀនកាន់តែមានភាពទាក់ទាញឡើង។
ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងនេះអង្គការ UNESCO សូមបញ្ជាក់នូវការគាំទ្រជាបន្តទៅទៀតរបស់ខ្លួនក្នុងការអនុវត្តជាក់ស្តែងនូវសកម្មភាពនៅក្នុង TPAP តាមរយៈការគាំទ្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីអនុវត្តសាកល្បងនូវការបណ្តុះបណ្តាលគ្រូដែលមានលក្ខណៈច្នៃប្រឌិតនៅប្រទេសកម្ពុជា (Cambodian Innovative Teacher Education) ពោលគឺការបណ្តុះបណ្តាលគរុកោសល្យសម្រាប់គ្រូបង្រៀន (បរិញ្ញាបត្រ+១) សម្រាប់ថ្នាក់មធ្យមសិក្សាបឋមភូមិដើម្បីបង្ហាញពីសមត្ថភាពរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការក្លាយជាស្ថាប័នផ្តល់ការអប់រំដល់គ្រូបង្រៀនដ៏រឹងមាំមួយ។
អង្គការ UNESCO ក៏កំពុងរិះរកមធ្យោបាយផ្សេងៗទៀតដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀនដែលមានវិញ្ញាបនបត្រកម្រិត ៩+២ ឱ្យស្មើនឹងកម្រិតបរិញ្ញាបត្រ។
ក្រសួងអប់រំយុវជន និងកីឡា និងអង្គការ UNESCO ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយដៃគូផ្សេងទៀតដើម្បីផ្តល់ការគាំទ្រដល់គ្រូបង្រៀននៅគ្រប់ផ្នែកទាំងអស់ (ពោលគឺដើម្បីឱ្យពួកគាត់ទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់មានគុណវុឌ្ឍិវិជ្ជាជីវៈ មានការលើកទឹកចិត្ត មានសិទ្ធិអំណាច និងមានធនធានគ្រប់គ្រាន់) ដើម្បីធ្វើឱ្យប្រាកដថាតម្រូវការរបស់ពួកគាត់សម្រាប់គាំទ្រដល់ការរៀនសូត្ររបស់សិស្សត្រូវបានឆ្លើយតប។
ទន្ទឹមនឹងនេះយើងក៏សូមសំណូមពរដល់គ្រូបង្រៀនទាំងអស់ស្វែងរកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈការរៀនសូត្រពេញមួយជីវិតក្នុងគោលបំណងសម្រេចឱ្យបាននូវជំនាញដែលគេត្រូវការសម្រាប់សតវត្សរ៍ទី ២១៕

ប្រភព៖ ភ្នំពេញប៉ុស្ត៏
ការឲ្យតម្លៃគ្រូបង្រៀន គឺជាការលើកកម្ពស់ស្ថានភាពរបស់ពួកគេ
Reviewed by Unknown
on
October 12, 2016
Rating:

No comments: