លោក សម រង្ស៊ី និង កឹម សុខា ស្នើព្រះមហាក្សត្រលើកលែងទោស
រាជធានីភ្នំពេញ ៖ ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីថ្ងៃទី០៨ តុលា ២០១៦ បានសរសេរលិខិតផ្លូវការទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោសនិងទម្លាក់ចោលការចោទប្រកាន់តាមផ្លូវតុលាកដល់រូបលោកទាំងពីរនិងតំណាងរាស្ត្រ CNRP សកម្មជន CNRP មន្ត្រីគ.ជ.បនិងមន្ត្រីសិទ្ឋិមនុស្ស ។
ក្រោយទទួលបានលិខិតរបស់មេដឹកនាំគណបក្សប្រឆាំង ពោលគឺនៅថ្ងៃទី១១ តុលា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើសំណើរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យឆ្លើយតប ។
នៅថ្ងៃទី១២ តុលា ពោលគឺមួយថ្ងៃក្រោយមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរលិខិតឆ្លើយតបទូលថ្វាយព្រះមហាក្សត្រវិញដោយបញ្ជាក់ថា ករណីលោក សម រង្ស៊ី និង លោក កឹម សុខា បានត្រូវតុលាការផ្តន្ទាទោសក្នុងសំណុំរឿងផ្សេងគ្នា ក៍ដូចជាបុគ្គលមួយចំនួនទៀតដូចនៅក្នុងលិខិតរបស់មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺជារឿងអនុវត្តច្បាប់សុទ្ឋសាធនិងជាកិច្ចការរបស់តុលាការ ។
កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈហើយថា ប្រសិនបើសម្តេចស្នើព្រះមហាក្សត្រលើកលែងទោសឲ្យលោក សម រង្ស៊ី និង កឹម សុខា គឺឆ្កែសុទ្ឋ ព្រោះសំណុំរឿងមេដឹកនាំបក្សប្រឆាំងទាំងពីរជារឿងរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ៕

ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
October 12, 2016
Rating:

No comments: