សម្តេច ហ៊ុន សែន៖«ការបាត់បង់ព្រះមហាក្សត្រថៃ ជាការបាត់បង់ដ៏ធំធេងរបស់ពលរដ្ឋថៃ»
បើទោះជាត្រូវជាប់រវល់ទទួលប្រធានាធិបតីចិនក៏ដោយ សម្តេច ហ៊ុន សែន នៅតែអាចផ្ញើសាររំលែកទុក្ខទៅសមភាគីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក្រោយពីព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បានយាងសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣តុលានេះ។ «ការសោយទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនថៃ និងប្រទេសថៃ ក៏ដូចជារបស់មិត្តភក្តិទាំងអស់នៅលើពិភពលោក»។ នេះជាខ្លឹមសារដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានសរសេរទៅលោកនាយករដ្ឋមន្ត្រីថៃ ដោយបន្ថែមយ៉ាងដូច្នេះថា៖«ព្រះបាទភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ»។
ប្រភព៖ ថ្មីៗ
ប្រភព៖ ថ្មីៗ
សម្តេច ហ៊ុន សែន៖«ការបាត់បង់ព្រះមហាក្សត្រថៃ ជាការបាត់បង់ដ៏ធំធេងរបស់ពលរដ្ឋថៃ»
Reviewed by Unknown
on
October 13, 2016
Rating:

No comments: