រដ្ឋលេខាធិកាក្រសួងវប្បធម៌ ប្រតិកម្មផ្ទួនៗលើការបញ្ចេញដើមទ្រូងរបស់សិល្បការិនីខ្មែរ
ត្រឹមរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌បានចេញប្រតិកម្មផ្ទួនៗទៅលើការនិយមសម្ញែងដើមទ្រូងរបស់បណ្ដាសិល្បការិនីខ្មែរ ដែលឯកឧត្តមយល់ថា ជំងឺចាស់ចង់លាប់ឡើងវិញ និងហាក់ផ្គើននឹងអ្វីដែលឯកឧត្តមបានលើកឡើងកន្លងមក។
ប្រតិកម្មរបស់រដ្ឋលេខាធិការក្រសួងវប្បធម៌លើបណ្ដាញសង្គម ដោយមានភ្ជាប់ជាមួយរូបថតអួតបង្ហាញដើមទ្រូងរបស់សិល្បការិនីខ្មែរមួយចំនួនផងនោះ សំដៅលើការស្លៀកពាក់ បញ្ចេញដើមទ្រូង ដែលជាជំងឺចាស់ ខណៈឯកឧត្តមធ្លាប់ទាំងបានកោះហៅតារាសិចស៊ី ដេនី ក្វាន់ មកទទួលយកការអប់រំផង។ ឥឡូវ ជំងឺនេះ ហាក់កម្រើកឡើងវិញ។ឯកឧត្តម ថៃ នរៈសត្យា បានសរសេរថា “ប្រែតទៅវិញអស់ ទេពអប្សរហោះហើរពេញពាសតែជម្ងឺចាស់ដូចជាចង់លាប់មកវិញធ្ងន់ពាប់ ស្របពេលដែលក្រមសីលធម៌*កំពុងបន្តនីតិវិធីផ្លូវការ។ ដឹងថាត្រូវហើយមិនធ្វើ និងដឹងថាខុសហើយមិនកែពិតជាកំហុសតែពីរគត់របស់មនុស្សទូទៅលើលោកនេះមែន…! “។
យ៉ាងនេះក្ដី ឯកឧត្តម ថ្លែងប្រាប់ Sabay ថា ការដាក់ចេញនូវការអធិប្បាយបន្តបន្ទាប់របស់ឯកឧត្តមលើករណីខាងលើនេះ មិនមានចេតនាណាមួយចង់ស្ដីបន្ទោសទៅលើអ្នកប្រព្រឹត្តឡើយ។ ជាមួយគ្នានេះ ក៏មិនទាន់មានផែនការកោះហៅមកព្រមាន ឬដាក់ទោសទណ្ឌអ្វីដែរ ជៀសវាងបងប្អូនសិល្បករទទួលអារម្មណ៍កៀបសង្កត់។
ប៉ុន្តែក្នុងនោះ ឯកឧត្តមចង់អោយ សាមីខ្លួន ស្វែងយល់ដោយខ្លួនឯង ថាអ្វីគួរ អ្វីមិនគួរ និងស្វែងយល់កាលៈទេសៈផង ព្រោះថា សង្គមកម្ពុជាបច្ចុប្បន្នមានអ្នក “ពេក” ច្រើនណាស់។ឯកឧត្តម លើកឡើងថា “ជាការយល់ឃើញដោយឯកបុគ្គលI ខ្ញុំមិនគិតថាវាអាក្រក់អ្វីពេកទេ ប៉ុន្តែស្រុកយើងឥឡូវនេះសម្បូរណ៌ទៅដោយមនុស្ស ពេកៗ ច្រើនណាស់… ខ្លាចពេក ហ៊ានពេក ស្លុយពេក កំសាកពេក ស្នេហាពេក គាំទ្រពេក បន្តុះបង្អាប់ពេក ឲ្យតម្លៃពេក ជាន់ឈ្លីពេក ស្រឡាញ់ពេក ស្អប់ពេក ជេរតាមគ្នាពេក…។ល។ និង។ល។ អាកន្លែងហ្នឹងហើយដែលខ្ញុំចង់ឲ្យពួកនាងស្គាល់សង្គមបរិយាកាសឲ្យច្បាស់ ស្គាល់ខ្លួនឯងឲ្យច្បាស់ ស្គាល់អ្នកគាំទ្រដ៏យោលយោកតាមខ្យល់របស់នាងៗឲ្យច្បាស់តែប៉ុណ្ណោះ”។
ដូច្នេះហើយ ឯកឧត្តមសង្កត់ធ្ងន់ថា ការប្រតិបត្តិគ្រប់យ៉ាងដែលមិនហួសហេតុពេក គឺជាសម្រស់ ជាកិត្តិយស និងជាសេចក្ដីថ្លៃថ្នូរ។រដ្ឋលេខាធិការដដែល បានគូសបញ្ជាក់ថា វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរ មិនគួរត្រូវបានធ្វើឲ្យស្រអាប់ ដោយសារតែបុគ្គលម្នាក់ ឬច្រើននាក់ស្លៀកពាក់សិចស៊ី ឬដោះខោអាវចេញពីខ្លួនឡើយ ហើយថា ប្រតិកម្មឯកឧត្តមគ្រានេះ ចៀសវាងមហាជនមានការភ័ន្តច្រឡំថា ក្រសួងវប្បធម៌ដែលជាម៉ែជាឪ ដេកលក់ មិនយកភ្នែកមើល។ក្រសួងវប្បធម៌ កំពុងធ្វើសេចក្ដីព្រាង លើ “ក្រមសីលធម៌អ្នកសិល្បៈ” ដែលចាត់ជាខ្សែបន្ទាត់ថ្មីមួយ គូសវាសឲ្យសិល្បករក្នុងស្រុក ទទួលយកទាំងអស់គ្នា នូវអ្វីដែលហៅថា ”សមរម្យ” ទាំងការនិយាយស្ដី កាយវិការជាដើម ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរនៃសិល្បៈវប្បធម៌ជាតិ ក្នុងនោះ ក៏មាននិយាយពីការប្រើសម្លៀកបំពាក់រុំព័ទ្ធខ្លួនប្រាណនេះផងដែរ។
នៅក្នុងសេចក្ដីព្រាងអំពី “ក្រមសីលធម៌” នោះ សិល្បករអាចនឹងទទួលពិន័យ ល្គឹកណាសិល្បករនៅតែចចេសបង្កើតឲ្យមានកំហុសឆ្គងម្ដងហើយម្ដងទៀត ក្នុងនោះរូបភាពនៃការដាក់ពិន័យមានដូចជា ហៅណែនាំ ឬស្ដីបន្ទោសផ្ទាល់មាត់ ឬព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសារធាណៈ។ ក្រៅពីនេះករណីធ្ងន់ធ្ងរ គឺផ្អាកមិនអោយធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈ ក្នុងពេលសមស្របណាមួយ អាស្រ័យលើកំហុសឆ្គងដែលកើតមាន។ឯកឧត្តម រដ្ឋលេខាធិកា បញ្ជាក់ប្រាប់ Sabayថា “ក្រម” ដែលកំពុងពង្រាងនោះ មានចែងច្បាស់ពីករណីខាងលើនេះ។ ប៉ុន្តែអ្វីៗកំពុងស្ថិតក្នុងការសិក្សាពិចារណា និងពង្រាងនៅឡើយ ហើយជាគោលការណ៍ ក្រសួងនៅតែប្រកាន់យកឥរិយាបថទន់ភ្លន់ ពន្យល់ណែនាំឲ្យសិល្បករឲ្យយល់ ជាអាទិភាពដដែល។
“ក្រមសីលធម៌ នៅតែជាក្រមសីលធម៌ យើងគ្រាន់តែមិនចង់ឲ្យគ្នាយើងហ្នឹងវាខុស យើងគ្រាន់តែចង់បង្ហាញថា ផ្លូវហ្នឹងវាមានបន្លា កុំទៅ បើគេនៅតែទៅ គេនឹងមុតបន្លា បើគេនៅតែទៅ គេនឹងធ្លាក់រណ្ដៅ អាហ្នឹងវាអីចឹង…ចាំមើលពេលក្រមសីលធម៌ចេញជាផ្លូវការ យើងនឹងពិនិត្យលើខ្លឹមសារទៀត”។ ឯកឧត្តម ថៃ នរៈសត្យា បន្ថែម៕
ប្រភព៖sabay

Reviewed by Unknown
on
October 13, 2016
Rating:

No comments: