ដេននីក្វាន់ ល្អស្អាតនិងអ្នកមាន ប៉ុណ្ណឹងហើយនៅតែត្អូញត្អែរថា ធុញទ្រាន់ជីវិតសព្វថ្ងៃទៀត

ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ី ដេននីក្វាន់ បានត្អូញត្អែរប្រាប់អ្នកគាំទ្រ ថានាងពិតជាធុញទ្រាន់ ក្នុងជីវិត ថ្វីបើបច្ចុប្បន្នត្រូវគេដឹងថា នាងមានអ្វីគ្រប់យ៉ាង មិនថាសម្រស់ មុខរបរ និងទ្រព្យសម្បត្តិ។
បើសង្កេតមើលគណនីហ្វេសប៊ុក របស់តារាស្រីចូលចិត្តបញ្ចេញដើមទ្រូងរូបនេះ តែងតែទម្លាយនូវរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងជីវិតរបស់នាងជារឿយៗ ហាក់ដូចជាមានទុុក្ខ កង្វល់ក្នុងចិត្ត។ក៏ដូចជាកាលពីម្សិលមិញនេះដែរ កញ្ញា ដេននីក្វាន់ ស្រាប់តែសរសេរថា "ធុញនឹងជីវិតបែបនេះខ្លាំងណាស់ ពេលនេះម៉ោងនេះ ខ្ញុំសន្យានឹងខ្លួនខ្ញុំថា ខ្ញុំនឹងមិនឲ្យជីវិត​ខ្ញុំស្ថិតត្រង់ចំណុចនេះរហូតនោះទេ គឺខ្ញុំនឹងធ្វើឲ្យខ្លួនខ្ញុំជួបនឹងអ្វីដែលល្អជាងនេះ!"។   ជាមួយសារ អមនឹងរូបថតមុខស្រពោនក្រៀមក្រំ របស់កញ្ញា ដេននី ក្វាន់ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ថា ជីវិតរបស់នាងសព្វថ្ងៃមានអ្វីគ្រប់យ៉ាងទៅហើយ នៅតែមិនពេញចិត្ត ចុះតើរូបនាងចង់បានអ្វីទៀត។ ចំណែកអ្នកខ្លះទៀតបាននិយាយថា "យើងត្រូវដឹងថា យើងមានលុយប៉ុណ្ណឹងនៅពិបាក បើក្វាន់មើលទៅអ្នកក្រវិញ គេពិបាកជាងយើងទៅទៀត ធ្វើចិត្តឲ្យសប្បាយៗកុំគិតច្រើន"

ដេននីក្វាន់ ល្អស្អាតនិងអ្នកមាន ប៉ុណ្ណឹងហើយនៅតែត្អូញត្អែរថា ធុញទ្រាន់ជីវិតសព្វថ្ងៃទៀត ដេននីក្វាន់ ល្អស្អាតនិងអ្នកមាន ប៉ុណ្ណឹងហើយនៅតែត្អូញត្អែរថា ធុញទ្រាន់ជីវិតសព្វថ្ងៃទៀត Reviewed by Unknown on October 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.