ទឹម រដ្ឋា និងឆានុន ឆៃយ៉ា និយាយរឿងឈុតឆាកលើគ្រែ ក្នុងរឿងភាគ(មានវីដេអូ)
ភ្នំពេញ៖ តារាសម្តែងស្រី ទឹម រដ្ឋាទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការវិលត្រឡប់មក កាន់ការងារសម្តែងជាថ្មីក្នុងរឿងភាគ”ម្ទេសហិរប៉ះអំបិលប្រៃ”។ ក្នុងឈុតឆាកសិចស៊ីមួយ ចំនួនក្នុងរឿងនេះនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពិសេសក្នុងឈុតឆាកលើគ្រែមួយ ជាមួយតួប្រុស ឆានុន ឆៃយ៉ា ។អស់រយៈពេលជាងមួយខែហើយ ដែលខ្សែភាព យន្តខ្មែររឿង “ម្ទេសហិរប៉ះអំបិលប្រៃ” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ តារាសម្តែង ទឹម រដ្ឋា ដែលគេស្គាល់ថាជាតារាសិចស៊ីម្នាក់នៅតែមិនស្ទាក់ស្ទើរក្នុងការព្រលែងខ្លួនជាមួយនឹងឈុតប៊ីគីនី និងឈុតឆាកឱបថើមមួយចំនួន។ទឹម រដ្ឋាបញ្ជាក់ថា ក្នុងរឿងនេះនាងត្រូវបានអ្នក ដឹកនាំជ្រើសរើសឲ្យសម្តែងជាតួអង្គបែបថ្មីគឺតួអង្គបែបឆ្នាស់ឆ្នើម និងសិចស៊ីនិយមរៀបចំខ្លួន និងអត្តចរិកដូចនារីនៅតំបន់អឺរ៉ុប។ នាងបញ្ជាក់ថា ដោយសារឈុតឆាកខ្លះតម្រូវឲ្យនាងព្រលែងខ្លួន បែបសិចស៊ីនោះទើបនឹងមិនរាចិត្តក្នុងការសម្តែង។ នាងថាតាមពិតនាងក៏មានការអៀនខ្មាសខ្លះដែរ នៅគ្រាដែលសម្តែងពិសេសក្នុងឈុតឆាកក្នុងអាងហែលទឹក និងឈុតឆាកនៅលើគ្រែ បើទោះបីជាមិនឱបថើបខ្លាំងក៏នាងមានការអៀនប្រៀនខ្លះនិងបារម្ភខ្លាចសម្តែងមិនដល់។ នាងបញ្ជាក់ថា ក្នុងរឿងនេះដែរនាងជាស្រីស្នេហ៍របស់បុរសអ្នកមានម្នាក់ហើយលួចមកមាន ស្នេហាជាមួយប្រុសក្មេងដែលសម្តែងដោយ លោក ឆានុន ឆៃយ៉ា ហើយត្រូវបានគូស្នេហ៍មកទាន់ទើបប្រវេស្រវាឲ្យប្រុសក្មេងរត់រកកន្លែងពួន។ នាងថា ឈុតនេះក៏មានខុសខ្លះៗដែរ បើទោះបីជាមិនដោះសម្លៀកបំពាក់មែន ប៉ុន្តែនាងនៅតែអៀនច្រើនជាមួយឈុតមួយនេះ។ លោក ឆានុន ឆៃយ៉ា វិញបាន បញ្ជាក់ថា ខ្សែភាពយន្តភាគរឿង“ម្ទេសហិរប៉ះអំបិលប្រៃ”គឺជាខ្សែភាពយន្តទី៣ដែលលោកសម្តែងឲ្យផលិតកម្ម LD Picture ។ តារាសម្តែងវ័យ២៤ឆ្នាំរូបនេះលើកឡើងថានេះជាលើកទី១ដែលលោក សម្តែងឈុតឆាកបែបនេះ ហើយលោកក៏មានការអៀនច្រើនដែរក្នុងការសម្តែងរួមជាមួយនឹងកញ្ញា ទឹម រដ្ឋា។ លោកថា គ្រានោះអ្នកដឹកនាំសម្តែងចង់ឲ្យលោកដោះសម្លៀក បំពាក់ទាំងអស់ ឬស្លៀកត្រឹមខោទ្រនាប់ ប៉ុន្តែលោកសុំឲ្យស្លៀកកន្សែងពោះគោវិញ។ លោកថា បើទោះបីជាមិន មានប្លង់ច្រើន ក្នុងរឿងនេះ ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។ ពេលនេះលោកបានចុះកិច្ចសន្យាសម្តែងខ្សែភាពយន្តភាគថ្មីមួយទៀតរបស់ផលិតកម្មខាងលើគឺរឿង”មន្តស្នេហ៍ក្រមុំបាយឆា” ដែលលោកសម្តែងជាតួអង្គសំខាន់នៅក្នុងរឿងគឺជាតួចិត្តអាក្រក់ ហើយបន្ទាប់ពីរឿងនេះលោក ក៏នឹងសម្តែងខ្សែភាពយន្តថ្មីមួយទៀតឲ្យផលិតកម្មនេះក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕



ទឹម រដ្ឋា និងឆានុន ឆៃយ៉ា និយាយរឿងឈុតឆាកលើគ្រែ ក្នុងរឿងភាគ(មានវីដេអូ)
Reviewed by Unknown
on
October 11, 2016
Rating:

No comments: