មនុស្សស្រីដែលងប់នឹង​សិច​ខ្លាំងពេក​ប្រយ័ត្ន​កើតជំងឺ​ទាំង​នេះ

នៅពេលឆ្លងមេរោគ​ក្នុងបំពង់នោម ទឹកនោម​របស់អ្នក​ជំងឺមានផ្ទុកនូវ​បាក់តេរី និង​កោសិកាខ្ទុះ។ ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម​អាចកើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ មិនថា​ក្មេង​ឡើយ។ ជាពិសេសមនុស្សស្រីជំទង់​ងាយ​​នឹងគ្រោះថ្នាក់​ច្រើនជាង​គេ។ មួយវិញទៀត មនុស្សស្រី​ងាយនឹង​កើតជំងឺនេះ​ច្រើនជាង​មនុស្សប្រុស ១០ដង។
១. បំណែងចែក​ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម
ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម​តែងតែ​កើតឡើង​ដំបូងនៅក្នុង​បំពង់នោម​ដូចជា៖ ប្លោកនោម, ទា្វរនោម។ ប្រសិនបើ​មិនទទួលបានការព្យាបាល​ឲ្យបានទាន់ពេល​ទេនោះ​បាក់តេរី​នឹងជ្រៀត​ចូលទៅក្នុង​តំបន់ពិសេស​របស់បំពង់​នោមដូចជា បំពង់ទឹក​នោម និង​តម្រងនោម បណ្តាលឲ្យកើតជំងឺឆ្លង​មេរោគក្នុង​បំពង់នោម។ ជំងឺឆ្លង​មេរោគ​ក្នុងបំពង់​នោម​ត្រូវបាន​បែងចែក​ជា ៣ប្រភេទ​រួមមាន៖
ជំងឺទ្វារនោម
អាការៈក្រហាយទ្វារ​នោមនៅ​ពេលបត់ជើងតូច ជួនកាល​អាចមានខ្ទុះ​តាមទឹកនោម​ផងដែរ។
រោគរលាកប្លោក​នោម
មានអាការៈឈឺចាប់​នៅផ្នែកខាង​ក្រោមពោះ, ទ្វារនោម​ចំហរ, មានឈាមក្នុង​ទឹកនោម។ រោគរលាកប្លោក​នោមនេះជាការឆ្លងមេរោគ​បាក់តេរីក្នុង​បំពង់នោម ជាពិសេស​ចំពោះ​ស្ត្រី។ ស្ត្រី ២០% ធ្លាប់កើត​រោគរលាកប្លោកនោម​នេះម្តង​ក្នុង​មួយជីវិត ហើយ ២០% ទៀតលាប់​ជំងឺនេះ​ឡើង​វិញ។
រលាកតម្រងនោម
រោគរលាកតម្រងនោមនេះ​ជាអាការៈធ្ងន់ធ្ងរ​នៃជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម អាចបណ្តាលមក​ពីការឆ្លង​មេរោគ ដោយសារការ​លំហូរឈាមត្រលប់​មកកាន់ប្លោក​នោមវិញ ឬដោយសារ​ការជ្រៀត​ចូល​នៃឈាម។
ជំងឺនេះងាយ​នឹងបណ្តាលឲ្យ​ខូចមុខងារ​តម្រងនោម, ប្រសិនបើមិនបានព្យាបាល​ឲ្យទាន់ពេល​ទេនោះ អាចបណ្តាល​ឲ្យស្លាប់​បាន។
២. កត្តាដែល​បណ្តាលឲ្យកើតជំងឺឆ្លង​មេរោគក្នុង​បំពង់នោម៖
បាក់តេរីជា​ដើមហេតុ ៨០% ដែលបណ្តាលឲ្យ​មនុស្សជំទង់​កើតជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម។ បាក់តេរីកើតមាន​នៅក្នុងពោះវៀន ដែលជ្រៀតចូល​ទៅខាងក្នុង​តាមរយៈរន្ធគូថ និង​ប្រដាប់​ភេទ។
ស្ត្រីងាយនឹង​រងគ្រោះច្រើន​ជាងគេ ដោយសារការ​បើកចំហរ​តំបន់ក្បែរ​ប្រភពបាក់តេរីពីរន្ធគូថ ប្រដាប់ភេទ ហើយទ្វារនោមស្ត្រី​មានលក្ខណៈខ្លី ដូច្នេះ​បាក់តេរី​ងាយនឹង​ជ្រៀតចូល​ទៅក្នុង​ប្លោក​នោម។
អ្នកឆ្លងមេរោគ​បាក់តេរី​អាចរាតត្បាតទៅដល់ដៃគូ​បានក្នុង​ពេលរួមភេទ។ស្ត្រីក្នុងវ័យរួមភេទ​ងាយនឹង​គ្រោះថ្នាក់​ដោយសារជំងឺ​នេះបំផុត ព្រោះការសម្រុក​ចូលរបស់​អាអូនតូច ធ្វើឲ្យស្ត្រីងាយ​នឹងឆ្លង​មេរោគ។
នៅពេល​រួមភេទ ទ្វារនោម​ប៉ះទៅនឹងបាក់តេរី​តាមរយៈ​រន្ធគូថ និងប្រដាប់ភេទ បាក់តេរីទាំង​នេះនឹងជ្រៀតចូល​ទៅក្នុងទ្វារនោម,​ ប្លោកនោម, តម្រងនោម និង​បណ្តាលឲ្យ​ឆ្លង​មេរោគ។
ចំពោះស្ត្រីកំពុង​សម្រាលកូនវិញ នឹង​បណ្តាលឲ្យ​បែករបាំង​ការពារជាតិ​រំអិលក្នុង​ទ្វារនោម។ ភាព​រាំងរដូវ, អរម៉ូនអឺសស្ត្រូសែន​មិនគ្រប់គ្រាន់​អាចបណ្តាលឲ្យ​ស្បូនស្ងួត, ភ្នាស​ជាតិ​រំអិល​ត្រូវស្ងួត ការការពារ​បាក់តេរី​នឹងត្រូវ​បាត់បង់។ ដូច្នេះចំពោះស្ត្រី​ដែលរាំង​រដូវក៏​អាចងាយ​រងគ្រោះដោយសារ​ជំងឺឆ្លងមេរោគ​ក្នុងបំពង់​នោមដែរ។ ទារកក៏​អាច​បណ្តាលឲ្យ​ឈឺ​ផង​ដែរ ប្រសិនបើឆ្លង​មេរោគក្នុង​បំពង់នោម ដោយសារបាក់​តេរីក្នុង​លាមកជ្រៀត​ចូលតាមទ្វារ​នោម។ បើទោះបីជាមនុស្សស្រី​មិនបានរួមភេទ​ក៏ដោយក៏អាច​ឆ្លងមេរោគនេះ​បានដែរ ប្រសិនបើ​មាន​ទម្លាប់ជូត​សម្អាតពី​ខាងក្រោយ​មកខាងមុខ​នៅពេល​បត់​ជើងរួច។
៣. វិធីគេច​ឲ្យផុតពី​ជំងឺឆ្លងមេរោគ​ក្នុង​បំពង់នោម
ដើម្បី​អាចការ​ពារខ្លួន​អ្នកពីជំងឹឆ្លងមេរោគ​ក្នុងបំពង់នោម​នេះបាន ត្រូវអនុវត្ត​ដូច​ខាង​ក្រោម៖
  • - រក្សាអនាម័យ​ផ្ទាល់ខ្លួន
  • - ទទួលទានទឹក​ឲ្យបាន​ច្រើន៖ ទទួលទានទឹក​ឲ្យបាន ២លីត្រក្នុង ១ថ្ងៃ ដើម្បីលាង​សម្អាតប្លោក​នោម, លាងសម្អាត​បាក់តេរី​មិនល្អ និងកម្ចាត់​បាក់តេរី​ចេញតាមទឹក​នោម។
  • - ស្ត្រីមិនគួរ​ងូតទឹក​ឡើយ ព្រោះការងូតទឹក​អាចផ្តល់​​ឱកាសឲ្យបាក់​តេរីគ្រប់ប្រភេទ​ចូលទៅ​ក្នុង​តាមប្រដាប់ភេទ។
  • - មិនត្រូវនោម​ប្រញាប់ទេ ព្រោះអាច​ធ្វើឲ្យបាក់តេរី​មិនហូរ​ចេញ​មកក្រៅ។ នៅពេលឈឺ​នោមភ្លាម ត្រូវទៅ​នោមភ្លាម ដោយមិន​ចាំបាច់ត្រូវរង់ចាំ​រយៈពេល​រៀងរាល់ ២-៣ម៉ោង​ទើបទៅ​នោមម្តង។
  • - ត្រូវនោម​មុន និងក្រោយ​ពេលរួមភេទ
  • - អនាម័យប្រដាប់​ភេទមុន និងក្រោយពេល​រួមភេទរួច ដើម្បីការពារ​បាក់តេរីជ្រៀតចូល​ទៅក្នុង​ទ្វារនោម និង​ប្លោកនោម។
  • - ទទួលទាន​វីតាមីន C ឲ្យបាន​ច្រើន ដើម្បីបង្កើន​ទឹកនោម​ជូរប្រៃ រារាំងដល់​ការលូតលាស់​របស់​បាក់តេរី។
  • - ចំពោះស្ត្រី​ដែលឧស្សាហ៍រួមភេទគួរតែ​ចេះគិតដល់​ការប្រើ​ក្បាច់ ដើម្បីជៀសវាង​ការឆ្លងមេរោគ​តាមរន្ធប្រដាប់ភេទ។
  • - ចំពោះ​ក្មេងវិញ ត្រូវផ្លាស់ប្តូរ​ខោទឹកនោម​វាភ្លាម ក្រោយពេល​វាបញ្ចេញ​លាមករួច បង្រៀនក្មេងឲ្យ​ចេះជូត​សម្អាតផ្នែក​ខាងក្រោយ(គូថ) ក្រោយពេល​ប្រើប្រាស់​បង្គន់រួច៕

    ប្រភព៖ មង្គលការ
  • មនុស្សស្រីដែលងប់នឹង​សិច​ខ្លាំងពេក​ប្រយ័ត្ន​កើតជំងឺ​ទាំង​នេះ មនុស្សស្រីដែលងប់នឹង​សិច​ខ្លាំងពេក​ប្រយ័ត្ន​កើតជំងឺ​ទាំង​នេះ Reviewed by Unknown on October 09, 2016 Rating: 5

    No comments:

    Flickr Widget

    Powered by Blogger.