ខ្មែ​រ​នៅ​ប្រទេ​ស​​អូ​ស្រ្តា​លី​រៀប​ចំ​ធ្វើ​បុ​ណ្យ​ខួ​ប​គ​ម្រប​១​០​០​​ថ្ងៃរ​ប​ស់​​ប​ណ្ឌិត​ ​កែ​ម​ ​ឡី

សមាគមខ្មែរនៅប្រទេសអូស្រ្តាលី រដ្ឋវីតូរៀ នៅថ្ងៃទី០៩ តុលា ឆ្នាំ ២០១៦ នេះ បានរៀបចំធ្វើបុណ្យខួបគម្រប១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី តាមការគ្រោងទុក ។
កម្មវិធីបុណ្យខួប១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នៅថ្ងៃនេះ នៅប្រទេសអូស្រ្តាលី មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានរដ្ឋសភា តំណាងរាស្រ្ត ចៅហ្វាយក្រុង ចៅសង្កាត់ រួមនិងប្រជាពលរដ្ឋខ្មែរប្រមាណ២០០០នាក់នៅទីនោះ ដែលបានប្រព្រឹត្តទៅនៅក្នុងវត្តពុទ្ធរង្សី ហៅវត្តធំយោងតាមពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីដែលបានទៅចូលរួមក្នុងកម្មវិធីនេះបាន ប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យឱ្យដឹងនៅរសៀលថ្ងៃទី០៩ តុលា ថា ក្រៅពីពិធីបុណ្យ ខួប១០០ថ្ងៃដើម្បីឧទ្ទិសកុសលដល់លោកបណ្ឌិត កែម ឡី នៅថ្ងៃនេះ
កាលពីម្សិលមិញក៏មានការរៀបចំធ្វើបុណ្យខួប១០០ថ្ងៃ៣កន្លែងផ្សេងៗគ្នាផងដែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលបានចែកឋានទៅ ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត កែម ឡីត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឋិតនៅក្នុង StarMart របស់ការ៉ាស់ស៊ាំង Caltex នៅស្តុប បូកគោ កាលពីព្រឹកថ្ងៃទី១០កក្កដា នៅវេលាម៉ោងជិត១០ព្រឹក។  ការសម្លាប់លោកបណ្ឌិត កែម ឡី បានអស់បន្លាយរហូតដល់ទៅ៩១ថ្ងៃហើយមកទល់នឹងថ្ងៃទី០៩ តុលា នេះ ប៉ុន្តែសម្រាប់យុត្តិធម៌ជូនចំពោះលោក និងក្រុមគ្រួសារនៅមិនទាន់មានពន្លឺណាថ្មីឡើយ ក្រៅ
ពីឈ្មោះ អឿត អាង ហៅជួបសម្លាប់ដែល
ត្រូវបានអាជ្ញាធរចាប់ខ្លួនបានក្រោយកើតហេតុលើបណ្ឌិត កែម ឡី ទោះជាកាំម៉េរ៉ាសុវត្ថិភាពស្ថិតក្នុងដៃរបស់សមត្ថកិច្ច និងតុលាផ្ទាល់ដៃហើយក៏ដោយចុះ   ៕

ខ្មែ​រ​នៅ​ប្រទេ​ស​​អូ​ស្រ្តា​លី​រៀប​ចំ​ធ្វើ​បុ​ណ្យ​ខួ​ប​គ​ម្រប​១​០​០​​ថ្ងៃរ​ប​ស់​​ប​ណ្ឌិត​ ​កែ​ម​ ​ឡី ខ្មែ​រ​នៅ​ប្រទេ​ស​​អូ​ស្រ្តា​លី​រៀប​ចំ​ធ្វើ​បុ​ណ្យ​ខួ​ប​គ​ម្រប​១​០​០​​ថ្ងៃរ​ប​ស់​​ប​ណ្ឌិត​ ​កែ​ម​ ​ឡី Reviewed by Unknown on October 09, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.