សមត្ថកិច្ចចាប់ខ្លួនឪពុកម្តាយ បន្សល់កូនតូចៗ៣នាក់រស់នៅក្នុងភាពឯកា
ឧត្តរមានជ័យ ៖ មានសេចក្ដីរាយការណ៍មកថា នគរបាលស្រុកអន្លង់វែងបានធ្វើការឃាត់ខ្លួនប្រុសស្រី២នាក់ជាប្តីប្រពន្ធ រួចបញ្ជូនទៅតុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយជាប់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១០ តុលា ២០១៦ ហើយបានបន្សល់ទុក្ខកូនៗតូច៣ប្រុសម្នាក់នាក់ដែលគ្មានទីពឹងនៅឯកកោ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្មេងតូចៗដែលគ្មានទីពឹង បន្ទាប់ពីឪពុកម្តាយត្រូវបានសមត្តកិច្ចចាប់ខ្លួននោះ ទី១.ឈ្មោះ ភឹម លាងហេង ភេទស្រី អាយុ១៤ឆ្នាំជាកូនច្បង ទី២.ឈ្មោះ ភឹម សុផាន់ណា ភេទស្រី អាយុ៥ឆ្នាំ និងទី៣.ឈ្មោះ ភឹម សុភត្ត្រា ភេទប្រុស អាយុជាង១ខួប ឪពុកម្តាយត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ជាតិ ទីន ជាប្តីអាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ ប៉ិច មុំ អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ យោងតាមការឱ្យដឹងពីអ្នកភូមិជិតខាងបានឱ្យដឹងថា ឪពុកម្តាយក្មេងៗទាំង៣នាក់នេះដែលសមត្ថកិច្ចចាប់ខ្លួននោះគឺពួកគាត់មិនបានដឹងអំពីមូលហេតុអ្វីទេ តែពួកគាត់មានការអាណិតអាសូរដល់ក្មេងតូចៗទាំង៣នាក់ ដែលរស់នៅគ្មានមេបាជាអ្នកគ្រប់គ្រង។
រូបគាត់បានដាក់ការសង្ស័យថា កាលពីថ្ងៃទី០៧ តុលា ២០១៦នោះ នគរបាលស្រុក បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ឆែម ញិប ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងតាមដីកាបង្គាប់ឱ្យនាំខ្លួនដោយចោទពីបទជួញដូគ្រឿងញៀន កាលពីកន្លងទៅ ហើយគេបានសង្ស័យថា ទំនងបុរសរូបនេះឆ្លើយដាក់គ្នាដូចសម្លកំពឹសហើយមើលទៅ។
ក្មួយស្រីឈ្មោះ ភឹម លាងហេង អាយុ១៤ឆ្នាំ ដែលជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់បានរៀបរាប់ទាំងក្តុកក្តួលនាងស្ទើរតែស្រែកយំ បានបង្ហើបថា នាងជួបការលំបាកណាស់មើលថែទាំប្អូនៗទាំងយប់ទាំថ្ងៃ វាយំស្រែករកម្តាយដោយមិនបានដេកពួន ហើយរូបនាងបានបាត់បង់ការសិក្សាថែមទៀតផង រូបនាងនឹងប្អូនបានលើកដៃសុំអំពាវនាវដល់ស្ថាប័ន ហើយសុំឲ្យសមត្ថកិច្ចទាំងអស់មេត្តាដោះលែងម្តាយរូបគេមកវិញដើម្បីគ្រប់គ្រងកូនៗតែឪពុកបើរូបគាត់មានទោសកំហុសនោះតាមតែច្បាប់ចាត់ការទៅចុះ។ ទាក់ទិនហេតុការណ៍នេះអ្នកយកព័តមានបានទូរស័ព្ទទៅលោក ស៊ីម វណ្ណៈ អធិកាស្រុកអន្លង់វែង ចូលជាច្រើនដងតែពុំមានអ្នកលើកកាលពីរសៀលថ្ងៃទី១១ តុលា ២០១៦នេះ៕

ប្រភព៖ កោះសន្តិភាព
សមត្ថកិច្ចចាប់ខ្លួនឪពុកម្តាយ បន្សល់កូនតូចៗ៣នាក់រស់នៅក្នុងភាពឯកា
Reviewed by Unknown
on
October 11, 2016
Rating:

No comments: