កូនយំឡែៗ ម៉ែ សុំលែងឪ! ស្នេហាចិត្ត និងចិត្ត យូរឆ្នាំហើយ
ភ្នំពេញ៖ គូរស្នេហ៍ស្រឡាញ់គ្នា ចិត្តនិងចិត្ត បានគ្នាជាប្តីប្រពន្ធ រយៈពេល ៨ឆ្នាំ រហូតបានកូនស្រីម្នាក់ ជាចំណងស្នេហ៍ ស្រាប់តែប្រែជាប្រេះឆាចិត្ត ក្លាយជាទីទៃពីគ្នា ប្រពន្ធសម្រេចចិត្តរត់មកសុំការអន្តរាគមន៍ ពីសមត្ថកិច្ច ដោយសារ ទ្រាំរស់នៅជាមួយប្តីលែងបាន កាលពីរសៀលថ្ងៃទី១១ ខែតុលា ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ភាគីខាងប្រុស ឈ្មោះ មាស វុន អាយុ ៣៦ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិបួស ឃុំស្វាយៀន ស្រុកកំពង់ ខេត្តស្វាយរៀង ចំ ណែក ភាគីខាងស្រី ឈ្មោះ តុង មករា អាយុ ៣៥ឆ្នាំ មុខរបរជាមេផ្ទះ ។ ប្តីប្រពន្ធខាងលើមានកូនស្រីម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។
តាមបុរសជាប្តី បានឲ្យដឹងថា ខ្លួនបានស្រឡាញ់នារីខាងលើ ដោយខ្លួនឯង ហើយបានព្រមព្រៀងចាប់ដៃគ្នា ជាប្តីប្រពន្ធ បានរយៈពេល ៨ឆ្នាំ មានកូនស្រីម្នាក់ តែក្នុងរង្វង់គ្រួសារ ត្រូវបានប្រេះស្រាំរស់នៅមិនចុះសម្រុងគ្នា ដោយសារសាច់ញាត្តិខាងប្រពន្ធ មករស់នៅជាមួយ ហើយមិនជួយរក គិតតែដេកស៊ី ទើបចេះតែរកាំរកូស និងគ្នារហូតមក។បើតាមស្រ្តីជាប្រពន្ធវិញ បានប្រាប់ថា មូលហេតុដែលគាត់រត់មកសុំអន្តរាគមន៍ ពីសមត្ថកិច្ចនេះ គឺដោយសារលោកប្តីខាងលើ ឲ្យតែផឹកស៊ីស្រវឹង តែងតែមករករឿងគាត់ ដោយជេរប្រមាថ ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត គំរាមកំហែងសព្វ គ្រប់បែបយ៉ាង។ ស្ត្រីដដែលបានប្រាប់ទៀតថា កាលពីល្ងាចថ្ងៃទី១០ ខែតុលា គាត់បានទៅប៉ុស្តិ៍ម្តងមកហើយ ដោយពេលនោះ សមត្ថកិច្ចបានឲ្យប្តីគាត់ ធ្វើកិច្ចសន្យា ជាលាយល័ក្ខណ៍អក្សរ ពេលផឹកស៊ីស្រវឹង មិនឲ្យទៅរករឿងប្រពន្ធកូនឡើយ តែទើបបាន ១ថ្ងៃ ប្តីខាងលើ ផឹកស៊ីស្រវឹង បែជាមករឿងប្រពន្ធកូនដដែល ទើបនៅរសៀលនេះ គាត់មកប៉ុស្តិ៍ម្តងទៀត ដោយលើកនេះ គាត់សុំលែងលះតែម្តង។បើតាមមន្រ្តីនគរបាលវិញ បានឲ្យដឹងថា រឿងរ៉ាវទំនាស់ បែកបាក់ ហឹង្សាក្នុងគ្រួសារខាងលើ សមត្ថកិច្ចបានធ្វើការព្រមាន ទៅលើបុរសជាប្តី ឲ្យឈប់ផឹកស៊ីស្រវឹង ទៅរករឿងប្រពន្ធកូនទៀត តែការដែលភាគីខាងប្រពន្ធសុំលែងលះគ្នានោះ សមត្ថកិច្ចមិនហ៑ានទទួលទេ គឺឲ្យភាគីប្តីប្រពន្ធ ខាងលើទៅជួបខាងសាលាសង្កាត់វិញ។
ក្នុងករណីខាងលើនេះ គេសង្កេតឃើញថា ភាគីខាងប្រពន្ធ គឺទាមទាសុំលែងលះ និងប្តីដាច់ខាត តែម្តង ដោយសំអាងថា រស់នៅ មិនចុះសំរុងគ្នា និងតែងតែធ្វើបាប មកលើផ្លូវកាយ ផ្លូវចិត្តនាងរហូត ចំណែកខាងប្តីវិញ បានប្រាប់ថា គាត់មិនព្រមលែងទេ ដោយសារតែអាណិតកូន ប៉ុន្តែគាត់ព្រមលែង លុះត្រាខាងប្រពន្ធឲ្យលុយគាត់ខ្លះទើបព្រម ៕
ប្រភព៖ KB-NEWS

Reviewed by Unknown
on
October 11, 2016
Rating:

No comments: