ករណីសម្លាប់ប្រពន្ធប៉ូលិស ស្គាល់ជនសង្ស័យហើយនិងកំពុងតាមចាប់
ខេត្តប៉ៃលិន ៖ គិតមកដល់ថ្ងៃទី១២ តុលា ២០១៦ សមត្ថកិច្ចនគរបាលនៃអធិការក្រុងប៉ៃលិនកំពុងដុតដៃដុតជើង ធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានសង្ស័យថា ជាឃាតករសម្លាប់ប្រពន្ធរបស់លោកនាយរងនគរបាលប៉ុស្តិ៍សង្កាត់អូរតាវៅ កាលពីយប់ថ្ងៃទី១១ តុលា ២០១៦ ។
គួរបញ្ជាក់ថា ស្រី្តរងគ្រោះឈ្មោះកូវ សៀវហេង អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធរបស់លោកទូច ជិនលី អាយុ៣២ឆ្នាំ ជានាយរងនគរបាលប៉ុស្តិ៍សង្កាត់អូរតាវ៉ៅ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប្រឡាយភក់មួយកន្លែង ស្ថិតនៅខាងក្រោយភ្នំយ៉ាត ក្បែររមណីយដ្ឋានកុលាបប៉ៃលិន ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយលោកនិងប្រពន្ធមានកូនប្រុសពីរនាក់ នៅក្នុងបន្ទុក កូនប្រុសច្បងអាយុ៥ឆ្នាំ និងកូនប្រុសប្អូន ទើបអាយុជាងមួយឆ្នាំប៉ុណ្ណោះ ។ ពួកគេមិនដែលមានទំនាស់ជាមួយអ្នកភូមិណាម្នាក់នោះឡើយ ចាប់តាំងពីមុន រហូតដល់បច្ចុប្បន្ននេះ ។
បើតាមលោកគង់ សំណាង នាយនគរបាលប៉ុស្តិ៍សង្កាត់អូរតាវ៉ៅបានឱ្យដឹងថា មុនពេលកើតហេតុ គឺនៅវេលាម៉ោងប្រមាណជា៧ និង៣០នាទីយប់ថ្ងៃទី១១ តុលា គេបានប្រទះឃើញស្ត្រីរងគ្រោះជិះម៉ូតូចេញពីផ្ទះជាមួយនឹងបុរសម្នាក់ឈ្មោះផង់ សុភ័ក្តិ អាយុ២៧ឆ្នាំ រស់នៅក្បែរផ្ទះគ្នា ក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយក៏បានបាត់ខ្លួនពេញមួយយប់ ដោយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ ធ្វើឱ្យប្តីខ្ចីម៉ូតូអ្នកភូមិជិះដើររកអស់រយៈពេល១យប់ នៅមិនឃើញ ។
លោកបន្តទៀតថា លុះព្រឹកឡើងថ្ងៃទី១២ តុលា ស្រាប់តែគេប្រទះឃើញសាកសពស្ត្រីរងគ្រោះដេកផ្កាប់មុខនៅក្នុងប្រឡាយភក់ ដែលនៅស្របតាមដងផ្លូវលំមួយជាប់នឹងជើងភ្នំយ៉ាត ដោយមានរបួសស្នាមស្ទើរតែគ្រប់កន្លែង ជាពិសេសផ្នែកក្បាល មានស្នាមរបួសធ្ងន់ធ្ងរ ហើយឈាមហូរជោកផ្លូវលំ ។
ចំណែកម៉ូតូរបស់ជនរងគ្រោះមិនបានបាត់បង់នោះទេ គឺស្ថិតនៅក្នុងប្រឡាយផ្លូវដាច់ខូ ចនោះដែរ ចម្ងាយប្រមាណជា៣០ម៉ែត្រពីសពស្ត្រីរងគ្រោះ ។ ក្នុងករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យទៅលើបុរសជាអ្នកជិតខាងម្នាក់នោះថា ជាអ្នកសម្លាប់ស្ត្រីរងគ្រោះតែម្តង ព្រោះបុរសរូបនោះ ជាជនមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងក្រោយពេលកើតហេតុ ជនសង្ស័យនោះ ក៏បានបាត់ខ្លួនផងដែរ ។
ទោះជាយ៉ាងណាក្ដី រហូតមកដល់ថ្ងៃទី១៣ តុលា នេះ កម្លាំងសមត្ថកិច្ចនៅពុំទាន់កំណត់ពីមូលហេតុនៃអំពើឃាតកម្មខាងលើនេះបាននៅឡើយទេ ដោយសារតែមានការអះអាងពីបុរសជាប្ដីស្ត្រីរងគ្រោះថា ជនសង្ស័យនិងស្ត្រីរងគ្រោះ ពុំដែលមានទំនាស់ជាមួយគ្នានោះទេ តាំងពីដើមរៀងមក ។
ចំណែកលោកអ៊ីវ គឹមស៊ាន ស្នងការរងនគរបាលខេត្តប៉ៃលិនទទួលបន្ទុកផ្នែកកោសល្យវិច័យវិទ្យាសាស្ត្រ និងបានវិភាគហេតុការណ៍នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ករណីឃាតកម្មមួយនេះ មិនមែនជាករណីគំនុំ ឬអំពើប្លន់នោះទេ តែវាអាចជាករណីអ្វីផ្សេងក្រៅពីនេះ គឺស្ត្រីរងគ្រោះអាចមានទំនាក់ទំនងជាមួយជនសង្ស័យខាងលើ ។
លោកបន្តទៀតថា ទោះជាបែបណាក្ដី នៅក្នុងករណីនេះ ក្រុមសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកភស្ដុតាង និងស្វែងរកជនសង្ស័យខាងលើនេះ យកមកសាកសួរ ដើម្បីស្វែងរកការពិតថា តើវាជាករណីអ្វីឲ្យពិតប្រាកដ ។
ជុំវិញករណីឃាតកម្មខាងលើនេះ កាលពីថ្ងៃទី១២ តុលា បុរសជាប្ដីស្ត្រីរងគ្រោះឈ្មោះទូច ជិនលី បានប្រាប់ថា លោកនឹងដាក់ពាក្យបណ្ដឹង សុំឱ្យសមត្ថកិច្ចចាត់វិធានការតាមស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ យកមកផ្ដន្ទាទោសឱ្យខាងតែបាន ក្រោយពិធីបុណ្យ៧ថ្ងៃ សពប្រពន្ធរបស់ខ្លួនរួចរាល់ ។ លោកបន្ថា ជាមួយគ្នានេះលោកចាត់ទុកការស្លាប់ប្រពន្ធរបស់ខ្លួនថា ជាអំពើឃាតកម្ម ដោយប៉ុនប៉ងរំលោភលើរូបរាងកាយមិនបានសម្រេច ហើយក៏សម្លាប់បំបិទមាត់ចោលតែម្តង ។

ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
October 13, 2016
Rating:

No comments: