សាត រស្មី ទទូចកុំឱ្យយកបញ្ហាផ្ទាល់ខ្លួននាងភ្ជាប់ជាមួយអាជីពសិល្បៈ ខណៈរឿងថ្មីកំពុងចាក់បញ្ចាំង
រាជធានីភ្នំពេញ ៖ ស្របពេលខ្សែភាពយន្តថ្មីរបស់អ្នកនាងសាត រស្មី ចាក់បញ្ចាំងនាថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ លោកចាងហ្វាងផលិតកម្មអិលឌីភីកឆើ បានសម្តែងការមិនពេញចិត្តដែលមានអ្នកដៀលត្មះថាតួស្រីក្នុងរឿងនេះជាមនុស្សក្បត់ប្តី ដូច្នេះហើយមិនចង់ឃើញស្នាដៃសម្តែងរបស់តារាស្រីម្នាក់នេះទេ ។ ប្រការនេះធ្វើឲ្យថៅកែផលិតកម្មទទូចឲ្យមានការបែងចែកច្បាស់រវាងការងារសិល្បៈ និងបញ្ហាបុគ្គល ។
កាលពីល្ងាចថ្ងៃទី១០ តុលា ឆ្នាំ២០១៦នៅរោងភាពយន្តមេជើស៊ីណើភ្លិចបាយសែតកាតស្ថិតនៅផ្សារទំនើបអុីអនម៉ល រាជធានីភ្នំពេញបានសម្ពោធខ្សែភាពយន្តថ្មីបែបកំប្លែងជាស្នាដៃរបស់ផលិតកម្មអិលឌី គឺរឿង «ត្រកូលអ្នកប្រដាល់» ដែលមានការចូលរួមពីម្ចាស់ផលិតកម្ម ក្រុមការងារ និងតារាសម្តែងនៃផ្ទៃរឿង ព្រមទាំងមន្ត្រីនាយកដ្ឋានភាពយន្ត ។
នាឱកាសនោះលោកលៀក លីដា ជាចាងហ្វាងផលិតកម្មអិលឌី សម្តែងការមិនពេញចិត្តចំពោះទស្សនិកជនមួយចំនួនដែលរិះគន់តារាសម្តែងសាត រស្មី ថាជាស្រីក្បត់អតីតស្វាមីលោកជៀស ស្រួច ។ ទន្ទឹមនោះលេចឮថាពន្យារពេលចាក់បញ្ចាំងរឿង«ត្រកូលអ្នកប្រដាល់» ព្រោះខ្លាចស្ងប់ស្ងាត់អ្នកគាំទ្រ ។ ត្រង់ចំណុចនេះលោកលៀក លីដា និយាយថា «ទស្សនិកជនគួរតែបែងចែកឲ្យបានច្បាស់នូវការងារ និងជីវិតឯកជន ។ ជាពិសេសជីវិតស្នេហារវាងនាងសាត រស្មី និងលោកជៀស ស្រួច ដែលប្តី-ប្រពន្ធណាដែលមិនចេះឈ្លោះប្រកែកគ្នា ។ នោះជារឿងអតីតកាល ហើយសាមីខ្លួនបានបញ្ចប់រឿងដោយដំណោះស្រាយមួយច្បាស់លាស់ ។ មិនគួររិះគន់គាត់ចូលជាមួយអាជីពសិល្បៈនោះឡើយ ។ ជាការមើលឃើញសាត រស្មី ជាតារាមួយដួងមានទេពកោសល្យ ធ្លាប់ល្បីឈ្មោះ ព្រមទាំងស្ទីលសម្តែងរបស់គាត់គឺពូកែខាងដាក់អារម្មណ៍បែបតួមនោសញ្ចេតនាបានល្អ ។ អុីចឹងហើយទើបខ្ញុំជ្រើសរើសយកគាត់មកសម្តែងក្នុងរឿង «ត្រកូលអ្នកប្រដាល់» ។ រឿង «ត្រកូលអ្នកប្រដាល់» បានចំណាយប្រាក់ខ្ពស់ជាងរឿង មុនៗដែលជាស្នាដៃថ្មីរបស់អិលឌី ។ ផលិតកម្មអិលឌីផលិតខ្សែភាពយន្តដុំសម្រាប់ចាក់បញ្ចាំងនៅតាមរោងជាង១០រឿងហើយ ។
ជាការឆ្លើយតបចំពោះអ្នកគាំទ្រ និងតែងតែលើកទឹកចិត្ត ក្រុមការងារអិលឌី នៅឆ្នាំ២០១៧នឹងសម្រិតសម្រាំងខ្សែរឿងថ្មី៤រឿងទៀតដែលជារសជាតិថ្មីប្លែកជាងឆ្នាំចាស់ ។
ចំពោះកញ្ញាសាត រស្មី និយាយក្នុងភាពម៉ឺងម៉ាត់ថា រវាងនាង និងលោកជៀស ស្រួច ជាប្តីពីមុននោះសុំបិទបញ្ចប់រឿងរ៉ាវទាំងអស់ មិនចង់និយាយវែកញែកច្រើនឡើយ ។ ជាពិសេសរឿង«ត្រកូលអ្នកប្រដាល់» នេះមិនមានន័យអ្វីនិយាយពាក់ព័ន្ធលើអតីតប្តីទេ គឺរឿងរ៉ាវកក្រើករវាងនាងពាក់ព័ន្ធជាមួយលោកជៀស ស្រួច ក្រោយពេលនាងថតចប់ប្រមាណ២ទៅ៣ខែទៅហើយ ។
ចំពោះការក្លាយជាតួឯកក្នុងសាច់រឿង «ត្រកូលអ្នកប្រដាល់ » សាត រស្មី បញ្ជាក់ថា មិនមែនជាការលើកដាក់តាមខ្សែអ្វីឡើយ ពោលគឺឆ្លងកាត់ការធ្វើតេស្ត ។
ចំពោះបញ្ហារវាងនាង និងលោកជៀស ស្រួច នោះ សាត រស្មី និយាយថា «ប្រសិនបើនាងខ្ញុំជួបជៀស ស្រួច នៅកន្លែងណា ទីណា គឺមានតែសុំឃ្លាតគ្នាឲ្យឆ្ងាយ ឬជួបចៃដន្យធ្វើជាមិនស្គាល់តែម្តងក៏ល្អជាង ។ យ៉ាងណាមិញនាងខ្ញុំក៏មានម្ចាស់បេះដូងរួចទៅហើយដែលគាត់មិនប្រកាន់ចំពោះរឿងអតីតកាលដែរ ពោលស្នេហារបស់នាងខ្ញុំជាស្នេហាថ្មីនេះល្អដែលគាត់ជាអ្នកនៅអាមេរិក ។ ដូចនេះនាងខ្ញុំរំពឹងថា ទស្សនិកជននឹងបែងចែករឿងសិល្បៈ និងជីវិតឯកជនឱ្យបានច្បាស់លាស់ និងមិនត្រូវបន្តរិះគន់នាងខ្ញុំទៀតទេ ហើយក៏រំពឹងថា រួមគ្នាមកទស្សនាខ្សែភាពយន្តរឿង «ត្រកូលអ្នកប្រដាល់»ឲ្យបានច្រើនដូចរឿង មុនៗរបស់អិលឌី » ។
លោកស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តដែលចូលរួមជាអធិបតីក្នុងពិធីសម្ពោធថ្លែងថាអិលឌីកំពុងតែទទួលបានការគាំទ្រ និងជោគជ័យលើទីផ្សារភាពយន្តនៅកម្ពុជាដោយផលិតកម្មមួយនេះស្តារមុខមាត់ភាពយន្តខ្មែរជាង១០រឿងមកហើយ ដោយមានអ្នកចូលទស្សនាច្រើន ។
ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស៊ិន ច័ន្ទសាយ៉ា ផ្តល់ការលើកទឹកចិត្តឲ្យផលិតកម្មអិលឌីខិតខំបន្តទៀតចំពោះការផលិតភាពយន្ត ៕

ប្រភព៖ កោះសន្តិភាព
សាត រស្មី ទទូចកុំឱ្យយកបញ្ហាផ្ទាល់ខ្លួននាងភ្ជាប់ជាមួយអាជីពសិល្បៈ ខណៈរឿងថ្មីកំពុងចាក់បញ្ចាំង
Reviewed by Unknown
on
October 13, 2016
Rating:

No comments: