មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរៈ​៩០៥​ម្នាក់ ជាន់មីន​ដាច់​ជើង​ម្ខាង​

(​ឧ​ត្ត​រ​មានជ័យ​)៖​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩០៥​ឈរជើង​នៅ​ស្រុក​អន្លង់វែង​ម្នាក់​បាន​ជាន់មីន​ដាច់​ជើង​ម្ខាង​។​ការជាន់​មីន​ដាច់​ជើង​នេះ​ខណៈពេលដែល​មន្ត្រីនគរបាល​នោះ​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន​។​ក្រោយពី​កើតហេតុ​នោះដែរ​ជនរងគ្រោះ​ត្រូវបាន​អង្គភាព​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុរិន្ទ​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​បន្ត​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ចំណុច​ចន្លោះ​បង្គោល​សីមា​លេខ​៩​និង​លេខ​១០​ក្នុងស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​វរសេនីយ៍ឯក​ស៊ុំ​សារឿន​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩០៥​បានបញ្ជាក់​ថា​នៅ​ព្រឹក​មុនពេល​កើតហេតុ​នគរបាល​វរ​ព្រំដែន​លេខ​៩០៥​ចំនួន​៥​នាក់​សហការ​ជាមួយ​សឹក​រង​ស្រុក​អន្លង់វែង​បាន​ដើរល្បាត​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្នុងស្រុក​អន្លង់វែង​ហើយក៏​មាន​ពល​នគរបាល​មួយរូប​បាន​ជាន់មីន​ស្គរ​ប្រភេទ​K58​បណ្តាលអោយ​ដាច់​ជើង​ស្តាំ​ម្ខាង​និង​ជើងឆ្វេង​ម្ខាង​ទៀត​រងរបួស​ផងដែរ​។​

ជនរងគ្រោះ​មានឈ្មោះ​ពលបាលឯក​អឿង​សុដន​បំរើ​ការងារ​នៅ​ប៉ុ​ស្កិ៍​នគរបាល​ការពារ​ព្រំដែន​តា​ទុំ​ចំណុះអោយ​វរ​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ។​ក្រោយពី​កើតហេតុ​នគរបាល​វរ​បាន​ខ្នះខ្នែង​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​កាប់​ជើង  ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ​៕S
​មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរៈ​៩០៥​ម្នាក់ ជាន់មីន​ដាច់​ជើង​ម្ខាង​​មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរៈ​៩០៥​ម្នាក់ ជាន់មីន​ដាច់​ជើង​ម្ខាង​ 
ប្រភព៖ រស្មីកម្ពុជា
មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរៈ​៩០៥​ម្នាក់ ជាន់មីន​ដាច់​ជើង​ម្ខាង​ មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរៈ​៩០៥​ម្នាក់ ជាន់មីន​ដាច់​ជើង​ម្ខាង​ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.