ប្រវត្តិរឿងរ៉ាវរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន
ភ្នំពេញ ប្រជាជនពិភពលោកពិតជាចង់ស្វែងយល់អំពីប្រវត្តិរៀងរ៉ាវរបស់ឯកឧត្តម ស៊ី ជីនភីង (Xi Jinping)។ ឯកឧត្តម ស៊ី ជីនភីង ត្រូវបានជ្រើសតាំងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិនកាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១២។ កាលនោះ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ដែលមានវ័យ៥៩ឆ្នាំត្រូវបានជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅក្នុងសន្និសីទពេញអង្គលើកទី១នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ហើយឯកឧត្តមក៏បានកាន់មុខតំណែងជាប្រធានគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ។ នៅខែមីនាឆ្នាំ២០១៣ ឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេសចិននៅក្នុងសន្និសីទលើកទី១នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនីតិកាលទី១២។
ជីវិតក្រលំបាកក្នុងយុវ័យ
ឯកឧត្តម ស៊ី ជីនភីងកើតនៅខែមិថុនាឆ្នាំ១៩៥៣នៅស្រុកFupingខេត្តShanxi ភាគកណ្តាលប្រទេសចិន។ ឪពុករបស់ឯកឧត្តមឈ្មោះ Xi Zhongxun។ លោក Xi Zhongxun ជាអ្នកនយោបាយជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិន ធ្លាប់កាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីចិន។ លោក Xi Zhongxun បានរងភាពអយុត្តិធម៌អស់រយៈពេល១៦ឆ្នាំចាប់ពីឆ្នាំ១៩៦២។ ឯកឧត្តម ស៊ី ជីនភីង ធ្លាប់ត្រូវបានគេប្រមាថមើលងាយនិងរើសអើងដោយសាររឿងអយុត្តិធម៌របស់ឪពុកឯកឧត្តម ហើយឯកឧត្តមក៏ធ្លាប់ត្រូវបានគេរិះគន់ជាសាធារណៈ ធ្លាប់រងភាពអត់ឃ្លាន ធ្លាប់ជាមនុស្សដើរអនាថា រហូតដល់ធ្លាប់ត្រូវចាប់ឃុំទៀតផង។
នៅដើមឆ្នាំ១៩៦៩ ឯកឧត្តម ស៊ី ជីនភីង ដែលមានវ័យមិនទាន់គ្រប់១៦ឆ្នាំផង បានផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ជនបទនៃភាគខាងជើងខេត្តShanxi និងធ្វើកសិកម្មនៅទីនោះ។ ឯកឧត្តមបានធ្វើស្រែចម្ការ អូសធ្យូងថ្ម វាយទំនប់ រែកលាមក ពោលគឺការងារអ្វីក៏ដោយក៏ឯកឧត្តមធ្លាប់ធ្វើ ការលំបាកអ្វីក៏ឯកឧត្តមធ្លាប់ជួបប្រទះដែរ។ នាឆ្នាំ១៩៧៥ ឯកឧត្តមត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សានៅសកលវិទ្យាល័យឈីងហួ។ នៅថ្ងៃចាកចេញ អ្នកភូមិបាននាំគ្នាឈរអមតាមផ្លូវដើម្បីជូនដំណើរឯកឧត្តម។
ការរស់នៅតំបន់ជនបទរយៈពេល៧ឆ្នាំ មិនត្រឹមតែបានញ៉ាំងឱ្យឯកឧត្តម ស៊ី ជីនភីង បង្កើតនូវចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយប្រជាជនក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យឯកឧត្តមយល់ដឹងកាន់តែស៊ីជម្រៅអំពីតំបន់ជនបទរបស់ប្រទេសចិន និងស្ថានភាពពិតប្រាកដនៅតាមមូលដ្ឋានរបស់ប្រទេសចិនទៀតផង ដែលចំណុចទាំងអស់នេះហើយបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការស្វែងរកនៃឆាកជីវិតរបស់ឯកឧត្តម ហើយការធ្វើការងារជាក់ស្តែងដើម្បីប្រជាជនបានក្លាយជាគោលដៅដ៏មុតមាំរបស់ឯកឧត្តម។
មាគ៌ាចូលបម្រើនយោបាយ
នាឆ្នាំ១៩៧៩ ក្រោយពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យឈីងហួ ឯកឧត្តម ស៊ី ជីនភីងបានចូលបំពេញការងារជាលេខាធិការនៅខុទ្ទកាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនិងខុទ្ទកាល័យនៃគណៈកម្មាធិការយោធាមជ្ឈិម។ ចាប់ពីឆ្នាំ១៩៨២មក ជាបន្តបន្ទាប់ ឯកឧត្តម ស៊ី ជិនភីង បានកាន់មុខតំណែងជាលេខាធិការនៃគណៈកម្មការបក្សស្រុកZhengding ខេត្តHebei, អភិបាលរងក្រុងXiamen ខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សក្រុងNingde ខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សក្រុងFuzhouខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សខេត្តFujian, អភិបាលខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សខេត្តZhejiang, លេខាធិការនៃគណៈកម្មការក្រុងShanghai, សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម, លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម, អនុប្រធានរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាដើម រហូតដល់កាន់មុខតំណែងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិន។ ចាប់ពីខេត្តShanxiរហូតដល់ក្រុងប៉េកាំង ពីខេត្តHebeiរហូតដល់ខេត្តFujian ពីខេត្តZhejiangរហូតដល់ក្រុងShanghai ពីតំបន់ក្រីក្រនៅភាគខាងលិចរហូតដល់មជ្ឈមណ្ឌលនយោបាយនិងវប្បធម៌ជាតិ ពីតំបន់មិនសូវអភិវឌ្ឍន៍នៅភាគខាងកើតដល់តំបន់រីកចម្រើនតាមឆ្នេរសមុទ្រ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានកាន់តួនាទីនយោបាយតាមភូមិ ស្រុក ក្រុង ខេត្ត និងកាន់មុខតំណែងសំខាន់ៗនៃនយោបាយបក្សនិងយោធាមជ្ឈិម។ ក្នុងអំឡុងពេលនោះ ឯកឧត្តម ស៊ី ជីនភីងបានឆ្លៀតពេលបន្តវិជ្ជានៅថ្នាក់អនុបណ្ឌិតនៅវិទ្យាស្ថាននរសាស្ត្រនិងសង្គមសាស្ត្រនៃសកលវិទ្យាល័យឈីងហួ ពីឆ្នាំ១៩៩៨ ដល់២០០២ រហូតបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់។
ឯកឧត្តម ស៊ី ជីនភីង តែងនិយាយថា ពេលកាន់មុខតំណែងមួយនៅតំបន់មួយ ត្រូវតែផ្តល់សុភមង្គលដល់តំបន់នោះ ត្រូវស្រឡាញ់ប្រជាជនដូចជាស្រឡាញ់ឪពុកម្តាយរបស់ខ្លួន។ ជានិច្ចកាល ឯកឧត្តមបានចាត់ទុកក្តីសុបិនរបស់ប្រជាជនជាក្តីសុបិនរបស់ខ្លួន។ ឯកឧត្តម បានថ្លែងថា ការរំពឹងចង់បានជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជនគឺជាគោលដៅខិតខំប្រឹងប្រែងរបស់យើង។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្មាភិបាលនិងអ្នកដឹកនាំត្រូវតែបំពេញការងារជាក់ស្តែង និងដើរនៅជួរមុខ។ ពេលកាន់មុខតំណែងនៅស្រុកZhengding ឯកឧត្តមបានចុះទៅត្រួតពិនិត្យនៅគ្រប់ភូមិទាំងអស់ នៅតំបន់Ningde ឯកឧត្តមបានទៅដល់ភូមិស្រុកស្ទើរទាំងអស់ បន្ទាប់ពីកាន់មុខតំណែងនៅខេត្តZhejiang ឯកឧត្តមបានទៅកាន់គ្រប់ស្រុកនិងក្រុងចំនួន៩០ នៃខេត្តទាំងមូល។ បើទោះបីជាកាន់មុខតំណែងនៅក្រុងShanghaiត្រឹមតែរយៈពេល៧ខែប៉ុណ្ណោះក្តី ក៏ឯកឧត្តមបានធ្វើដំណើរទៅកាន់ខណ្ឌទាំង១៩ នៃក្រុងShanghaiទាំងមូលផងដែរ។ បន្ទាប់ពីចូលបំពេញការងារនៅមជ្ឈិម ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានធ្វើដំណើរទៅកាន់ខេត្ត ភូមិភាគស្វយ័តនិងទីក្រុងចំនួន៣១។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានគូសបញ្ជាក់ថាក្នុងពេលបំពេញការងារនៅស្ថាប័នបក្សនិងនយោបាយ គឺគប្បីចាត់ទុកការផ្តល់ភាពងាយស្រួលដល់ប្រជាជនជារឿងសំខាន់ជាងគេ ដើម្បីធ្វើជារដ្ឋាភិបាលដែលបម្រើប្រជាជន។ ឯកឧត្តម ស៊ី ជីនភីងបានកត់សម្គាល់ឃើញថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែឈរលើមូលដ្ឋាននៃបច្ចុប្បន្នភាព ហើយក៏ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយផងដែរ។ ដូច្នេះហើយបានជាក្នុងក្រសែភ្នែករបស់កម្មាភិបាល និងមហាជនជាច្រើន ឯកឧត្តម ស៊ី ជីនភីងជាអ្នកដឹកនាំមួយរូបដែលមានស្មារតីកំណែទម្រង់ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមានភាពច្នៃប្រឌិតថ្មី។
បន្ទាប់ពីឯកឧត្តម ស៊ី ជីនភីងឡើងកាន់មុខតំណែង ប្រទេសចិនបានចាប់ផ្តើមនូវដំណើរថ្មីនៃការធ្វើកំណែទម្រង់ដោយស៊ីជម្រៅ និងបើកចំហដោយគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ន កំណែទម្រង់របស់ប្រទេសចិនបានឈានចូលដល់ដំណាក់កាលពុះពារការលំបាក និងដំណាក់កាលគន្លឹះ ដែលពាក់ព័ន្ធដល់ទំនាក់ទំនង និងទំនាស់ផ្នែកផលប្រយោជន៍ក្នុងស្រទាប់ថ្នាក់ជ្រៅ។ ឯកឧត្តម ស៊ី ជីនភីងបានប្រើវិធានការជំរុញសេដ្ឋកិច្ចឱ្យអភិវឌ្ឍដោយបរិសុទ្ធនិងជានិរន្តរភាព កែលម្អជីវភាពរស់នៅរបស់ប្រជាជន ជំរុញបុព្វហេតុនៃការរំដោះខ្លួនចេញពីភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រ ជំរុញកិច្ចកសាងអេកូ-អរិយាធម៌ ជំរុញការប្រឆាំងអំពើពុករលួយ និងផ្តួចផ្តើមភាពស្អាតស្អំ គ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់ និងលើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្សកាន់អំណាចជាដើម។ នាឆ្នាំ២០១៣ ឯកឧត្តមស៊ី ជីនភីង បានលើកពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ និងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលទទួលបានការគាំទ្រនិងចូលរួមយ៉ាងសកម្ម។ រយៈពេល៣ឆ្នាំកន្លងមកនេះ ដំណើរវិវឌ្ឍនិងសមិទ្ធផលនៃកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយទទួលបានផលជាផ្លែផ្កាលើសពីការរំពឹងទុក រីឯសេចក្តីផ្តួចផ្តើមស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក៏បានសម្រេចនាខែធ្នូឆ្នាំ២០១៥ផងដែរ។
មិនថាការបំពេញការងារនៅតាមតំបន់ ឬនៅមជ្ឈិម ឯកឧត្តម ស៊ី ជីនភីង សុទ្ធតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារការទូត និងរាប់អានជាមួយមិត្តភក្តិអន្តរជាតិយ៉ាងទូលំទូលាយ។ ពេលបម្រើការងារនៅរដ្ឋបាលតំបន់ ឯកឧត្តមបានទៅបំពេញទស្សនកិច្ចនៅប្រទេសនិងតំបន់ជាង៦០ក្នុងទ្វីបទាំង៥ និងបានទទួលជួបជាមួយភ្ញៀវបរទេសជាច្រើនរូប។ ក្រោយពីចូលបំពេញការងារនៅមជ្ឈិម ឯកឧត្តមក៏បានស្វាគមន៍ភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនជាច្រើនរូបផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តមក៏បានធ្វើការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ និងប្រកបដោយមេត្រីភាពជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាននៃបណ្តាប្រទេសលើពិភពលោក។ ឯកឧត្តម ស៊ី ជីនភីង) បានបង្ហាញយ៉ាងស្មោះចំពោះឥស្សរជនគ្រប់មជ្ឈដ្ឋាននៅក្រៅប្រទេស អំពីការយល់ឃើញរបស់ប្រជានជនចិនចំពោះប្រទេសរបស់ខ្លួននិងពិភពលោកបច្ចុប្បន្ន ជាមួយគ្នានេះដែរ ឯកឧត្តមក៏រីករាយស្តាប់នូវមតិយោបល់របស់សមភាគី និងស្វែងយល់ពីគំនិតរបស់ពួកគេផងដែរ។ អ្នកនយោបាយបរទេសសំខាន់ៗជាច្រើនដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយឯកឧត្តម ស៊ី ជីនភីង (Xi Jinping) សុទ្ធតែកត់សម្គាល់ឃើញថា ឯកឧត្តម ស៊ី ជីនភីង ជាអ្នកដឹកនាំដែលមានជំនឿចិត្ត មានភាពប្រាកដប្រជា ប្រកបដោយគតិបណ្ឌិត និងមានមេត្រីភាព។
គ្រួសារដ៏មានសុភមង្គល
ឯកឧត្តម ស៊ី ជីនភីង មានគ្រួសារមួយដ៏មានសុភមង្គលនិងពេញបរិបូរណ៍។ ភរិយារបស់ឯកឧត្តមមានឈ្មោះថាPeng Liyuan ឯកឧត្តមនិងភរិយាជួបគ្នាជាលើកដំបូងនៅឆ្នាំ១៩៨៦ ហើយបន្ទាប់មក អ្នកទាំងពីរក៏បានជាប់ចិត្តជាប់និស្ស័យជាមួយគ្នា។ ក្រោយពីរៀបការ ឯកឧត្តមនិងភរិយាមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់។
លោកស្រី Peng Liyuan មានដើមកំណើតនៅខេត្តShandong។ លោកស្រីគឺជាតារាចម្រៀងដ៏ល្បីល្បាញដែលប្រជាជនចិនអ្នកណាៗក៏សុទ្ធតែស្គាល់ឈ្មោះរបស់លោកស្រីដែរ។ លោកស្រីធ្លាប់តំណាងប្រទេសចិនទៅបំពេញទស្សនកិច្ច និងធ្វើការសម្តែងនៅប្រទេសនិងតំបន់ជាង៥០លើពិភពលោក។ បច្ចុប្បន្ននេះ លោកស្រី Peng Liyuanបានផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែកសិល្បៈ ខិតខំបណ្តុះបណ្តាលយុវវ័យឆ្នើមដែលមានទេពកោសល្យខ្ពស់ និងធ្វើការណែនាំដល់ការផលិតស្នាដៃសិល្បៈប្រណីតៗ។ ក្រៅពីវិស័យសិល្បៈ លោកស្រី Peng Liyuan ក៏បានខិតខំប្រឹងប្រែងសម្រាប់បុព្វហេតុដើម្បីផលប្រយោជន៍សាធារណៈក្នុងរយៈពេលជាយូរមកផងដែរ លោកស្រីជាឯកអគ្គរដ្ឋទូតសប្បុរសផ្នែកជំងឺរបេង និងជំងឺអេដស៍របស់អង្គការសុខភាពពិភពលោក ជាអ្នកផ្សព្វផ្សាយផ្នែកអប់រំអំពីការបង្ការជំងឺអេដស៍ ជាឯកអគ្គរដ្ឋទូតសម្រាប់ការគ្រប់គ្រងការជក់បារី និងជាឯកអគ្គរដ្ឋទូតសប្បុរសដើម្បីថ្ងៃស្អែកស្តីពីការបង្ការបទឧក្រិដ្ឋរបស់យុវវ័យនៃប្រទេសចិនផងដែរ។
ក្នុងកែវភ្នែករបស់លោកស្រី Peng Liyuan ស្វាមីរបស់គាត់ជាមនុស្សម្នាក់ដែលខុសពីមនុស្សទូទៅផង ហើយក៏ជាមនុស្សយ៉ាងសាមញ្ញផងដែរ។ ឯកឧត្តម ស៊ី ជីនភីងចូលចិត្តបរិភោគម្ហូបShanxi និងShandong ពេលជួបជុំជាមួយមិត្តភក្តិចូលចិត្តពិសាស្រាបន្តិចបន្តួច ដើម្បីបន្ថែមបិរយាកាសសប្បាយរីករាយ។ ឯកឧត្តមចូលចិត្តហែលទឹក ឡើងភ្នំ មើលការប្រកួតបាលបោះ បាល់ទាត់និងប្រដាល់ ហើយជួនកាលលោកក៏ទស្សនាកម្មវិធីកីឡាដែលផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅពេលយប់ជ្រៅផងដែរ។
ឯកឧត្តម ស៊ី ជីនភីងនិងភរិយាបានដាក់ឈ្មោះឱ្យកូនស្រីថា Mingze ដែលមានន័យថាធ្វើជាមនុស្សស្អាតស្អំ និងមានប្រយោជន៍ដល់សង្គម។ នេះគឺជាក្តីសង្ឃឹមរបស់ពួកគាត់ចំពោះកូនស្រីផង ហើយក៏ជាការឆ្លុះបញ្ចាំងពីឥរិយាបថគ្រួសារដ៏សាមញ្ញរបស់ពួកគាត់ផងដែរ៕M

Reviewed by Unknown
on
October 12, 2016
Rating:

No comments: