ខឹងស្តីឲ្យ ចូលបន្ទប់មួយសន្ទុះបែកពពុះមាត់ស្កុល
ខេត្តប៉ៃលិន ៖ យុវជនសម័យកុំព្យូទ័រម្នាក់ ខណៈចេះតែដើរលេងមិនសូវជួយធ្វើការងារ ក៏ត្រូវឪពុកម្តាយ និងបងប្អូនសាច់ញាតិស្តីបន្ទោសធ្វើឲ្យតូចចិត្តរហូតដល់ថ្នាក់ផឹកថ្នាំសម្លាប់ខ្លួន បណ្ដាលឲ្យក្អួតចង្អោរ និងបែកពពុះមាត់យ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះ អ៊ុំ វណ្ណេត អាយុ១៨ឆ្នាំ ជាអ្នកធ្វើចម្ការ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះតែងតែទាញយកម៉ូតូក្នុងផ្ទះជិះនាំមិត្តភក្តិដើរលេងផឹកស៊ី ដោយមិនសូវជួយធ្វើការងារឪពុកម្តាយឡើយ លុះទ្រាំមិនបានទើបនាំគ្នាស្តីបន្ទោសម្នាក់២-៣ម៉ាត់ធ្វើឱ្យរូបគេខឹងយ៉ាងខ្លាំង ក៏រត់ចូលទៅពួនសំងំនៅក្នុងបន្ទប់បាត់ ។ នៅពេលដែលស្ងាត់មនុស្ស ស្រាប់តែជនរងគ្រោះទាញយកថ្នាំពុលប្រភេទទឹកខៀវផឹកអស់ជាច្រើនបណ្តាលឱ្យពុលក្អួតចង្អោរ និងបែកពពុះមាត់ស្កុល ពេលឃើញដូច្នេះឪពុកម្តាយក៏ប្រញាប់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ តែផឹកប៉ះចំថ្នាំពុលដែលគ្មានថ្នាំបន្សាបបណ្តាលឱ្យរលួយក្រពះពោះវៀនតែម្តង ។
លោកគ្រូពេទ្យបញ្ជាក់ឱ្យដឹងថា ទឹកថ្នាំពុលខាងលើគ្មានថ្នាំណាអាចបន្សាប ឬព្យាបាលបានឡើយ ព្រោះជាថ្នាំពុលលេខ១នៅប្រទេសថៃ ហើយកាលពីមុនជនជាតិថៃជាច្រើននាក់ក៏បានស្លាប់ដោយសារថ្នាំពុលនេះដែរ ខណៈតូចចិត្តនឹងបងប្អូន ឪពុកម្តាយ គូសង្សា ផឹករួចស្លាប់តែម្តង ។
លោកគ្រូពេទ្យបញ្ជាក់ទៀតថា នៅប្រទេសថៃពេលគេដឹងថា ជនរងគ្រោះផឹកថ្នាំពុលបែបនេះពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យតែងតែឱ្យដឹកត្រឡប់ទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យ ព្រោះគ្មានឱសថណាមួយអាចព្យាបាលឱ្យជានោះឡើយ បើផឹកតិចអាចរស់នៅបានពី១អាទិត្យទៅកន្លះខែ តែបើផឹកច្រើន ត្រឹមតែ១ថ្ងៃទៅ៣ថ្ងៃប៉ុណ្ណោះ គឺនឹងស្លាប់ជាក់ជាមិនខានឡើយ ។
បច្ចុប្បន្នសពយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
October 09, 2016
Rating:

No comments: