អ្នកចេះសង្ឃឹមជាប់ ! បេក្ខជនប្រលងជិត១ពាន់នាក់យកតែ១៩០នាក់
ខេត្តកំពង់ចាម ៖ ការជ្រើសរើសមន្ត្រីនគរបាលជាតិពីមួយឆ្នាំទៅមួយឆ្នាំចេះតែមានសភាពតឹងរឹងសំដៅដើម្បីពង្រឹងគុណភាព ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន ។ ដោយឡែកនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មានបេក្ខជន-បេក្ខនារីចំនួន៨៩២នាក់ មកមកចូលរួមប្រលងមកពីតាមបណ្តាស្រុកក្រុងនានាក្នុងខេត្ត សម្រាប់លទ្ធផលវិញគឺយកតែ១៩០ នាក់ប៉ុណ្ណោះ ។
ក្នុងពេលដែលធ្វើជាសាក្សីបើកហឹបដាក់វិញ្ញាសារ គឺមានការចូលរួមពីនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជឹម លាវ អភិបាលរងខេត្ត ។
បេក្ខជនឈ្មោះ ឯក ចាន់ធានី មកពីស្រុកស្រីសន្ធរ ប្រាប់ឲ្យដឹងថា សម្រាប់មុខវិជ្ជាដែលនឹងត្រូវប្រឡងនេះមានវិញ្ញាសារដូចជា វប្បធម៌ទូទៅ និងកិច្ចការរដ្ឋបាល ហើយមូលហេតុដែលរូបគេចង់ក្លាយទៅជាមន្ត្រីនគរបាលជាតិម្នាក់ ដោយសារតែចង់ឲ្យប្រទេសជាតិមានការរីកចម្រើន ហើយប្រជាពលរដ្ឋចេះគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ។ សម្រាប់ក្តីសង្ឃឹមរបស់គេគឺ៨០%នឹងត្រូវប្រឡងជាប់ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ចំពោះបេក្ខជនទាំង២ភេទដែលមកចួលរួមប្រឡងទៅតាមបន្ទប់នីមួយៗ គឺមិនអនុញ្ញាតឲ្យយកឯកសារ និងគ្រឿងអេឡិចត្រូនិចចូលក្នុងបន្ទប់ប្រឡងឡើយ ដូចជាទូរស័ព្ទដៃប្រសិនបើចាប់បាននោះនឹងត្រូវដកហូតទុករយៈពេលមូយសប្តាហ៍ទើបប្រគល់ឲ្យវិញ ។
នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា រូបលោកមកនេះរួមជាមួយនឹងលោកអភិបាលខេត្ត ដើម្បីជាអធិបតី ឬសាក្សីបើកវិញ្ញាសារប្រលង ។ ហើយគណៈកម្មការកណ្តាលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យធ្វើវិញ្ញាសារប្រឡងសម្រាប់ឆ្នាំ២០១៦ឲ្យមានភាពត្រឹមត្រូវ និងច្បាស់លាស់ ។
នាយឧត្តមសេនីយ៍ សេង ផល្លី មានប្រសាសន៍បន្តថា វិញ្ញាសារគឺត្រូវបានធ្វើការវាយតម្លៃស្របទៅតាមសមត្ថភាពរបស់បេក្ខជនដែលបានមកដាក់ពាក្យ ។ សម្រាប់ការជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីឆ្នាំ២០១៦នេះ យ៉ាងហោចណាស់អ្នកដែលបានប្រឡងធ្លាក់បាក់ឌុប
ឬមានសញ្ញាបត្របាក់ឌុបឡើង ដែលនឹងមានសមត្ថភាពធ្វើវិញ្ញាប្រឡងបាន ។
សូមបញ្ជាក់ថា សម្រាប់នៅឆ្នាំ២០១៦នេះ ទូទាំងប្រទេសនៅតាមបណ្តាខេត្ត-ក្រុងនានាគឺត្រូវការជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបន្ថែមថ្មីចំនួន៤៥៣៦នាក់បញ្ចូលទៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃតាមរយៈការប្រលងប្រជែងជ្រើសរើស ៕

ប្រភព៖ កោះសន្តិភាព
អ្នកចេះសង្ឃឹមជាប់ ! បេក្ខជនប្រលងជិត១ពាន់នាក់យកតែ១៩០នាក់
Reviewed by Unknown
on
October 09, 2016
Rating:

No comments: