អាយុប៉ុន្មានដែលមនុស្សស្រីសប្បាយ នឹងការរួមភេទខ្លាំងបំផុត?

បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញនៅសហរដ្ឋអាមេរិកបានបង្ហាញថា មនុស្សស្រី ដែលសប្បាយ រីករាយជាមួយនឹងជីវិតផ្លូវភេទខ្លាំងបំផុត គឺនៅចន្លោះអាយុ ៥០ ទៅ ៦០ឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cleveland បានសិក្សាពីជីវិតផ្លូវភេទរបស់ស្ត្រីជិត ៥០០នាក់ នៅសហរដ្ឋអាមេរិក ដែលមានអាយុចន្លោះពី ៤០ ទៅ ៧៥ឆ្នាំ។លទ្ធផលបានបង្ហាញថា ស្ត្រីកាន់តែចាស់ កាន់តែមានភាពភាពរីករាយ និងទទួលបានភាពស្រស់ស្រាយពីការរួមភេទ។ នេះដោយសារតែភាពចាស់ទុំធ្វើឲ្យស្ត្រីហ៊ានប្រាប់ដៃគូរបស់ពួកគេដោយបើកចំហ អំពីអ្វីដែលគេចង់បាននៅពេលរួមភេទ។លើសពីនេះទៅទៀត ស្ត្រីដែលមានទំនុកចិត្ត និងជំនាញខ្លាំងក្នុងពេញវ័យ ពួកគេកាន់តែចង់ធ្វើសកម្មភាពផ្លូវភេទ នៅអាយុ ៤០ ទៅ ៦៩ឆ្នាំ ប្រសិនបើរាងកាយរបស់ពួកអាចរក្សាតុល្យភាពបានក៏ប៉ុន្តែទ្វារមាសរបស់ស្ត្រីអាចមានអាការៈ កាន់តែស្ងួតនៅពេលចាស់ ដែលធ្វើប៉ះពាល់ដល់គុណភាពនៃជីវិតផ្លូវភេទ នេះបើតាមការបន្ថែមរបស់អ្នកស្រាវជ្រាវ៕
អាយុប៉ុន្មានដែលមនុស្សស្រីសប្បាយ នឹងការរួមភេទខ្លាំងបំផុត? អាយុប៉ុន្មានដែលមនុស្សស្រីសប្បាយ នឹងការរួមភេទខ្លាំងបំផុត? Reviewed by Unknown on October 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.