លោក​ស៊ី ជិន​ពីង នឹង​មកដល់​នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃនេះ​

(​ភ្នំពេញ​) ៖ មហាវិថី​មួយចំនួន រួមទាំង​ហាង ភោជនីយដ្ឋាន នានា​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​ដែល​ក្បួន​គណៈប្រតិភូ​ប្រធានាធិបតី​​ចិន​មក​កម្ពុជា​ត្រូវ​ឆ្លងកាត់ នឹង​តម្រូវ​ឲ្យ​បិទ​មួយរយៈ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​សន្តិសុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បាន​ឲ្យ​ដឹងថា​តាមរយៈ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​សាលា​រាជធានី​បានរៀបចំ​ខ្លួន រួចរាល់​ហើយ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ទាំងនេះ​។​

​លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​១៣​តុលា​នេះ​នឹងមាន​ការបិទផ្លូវ​និង​ហាង​មួយចំនួន ដែល​នៅតាម​បណ្តោយ​ផ្លូវ ដែល​គណៈប្រតិភូ​ចិន​ឆ្លងកាត់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​មហាវិថី​ដែល​នឹងត្រូវ​បិទ​នោះទេ​។​

​លោក​ថា “...​យើង​នឹង​បិទផ្លូវ​តាម​ចំងាយ​ផ្លូវ​ដែល​គាត់​អញ្ជើញ​មក​ស្នាក់នៅ​... តែ​នេះ​ការងារ​សន្តិសុខ​មិនអាច​និយាយ​ឲ្យ​លំអិត​១០០%​ទេ ប៉ុន្តែ​គ្រាន់តែ​បិទ​តាមផ្លូវ​ដែល​លោក​ចូលមក​ស្នាក់នៅ​អិន​ធើ​ខន​…​ទៅតាម​ផ្លូវ​ដែល​ផ្លូវ​ខ្លះ​ត្រូវតម្រូវ​ឲ្យ​ផ្អាក​អាជីវកម្ម​លក់ដូរ​តែម្តង ផ្លូវ​ខ្លះ​បិទ​មួយ​ភ្លែត​គាត់​កំពុង​ឆ្លងកាត់ តែ​នេះ​កិច្ចការ​សន្តិសុខ ខ្ញុំ​មិនអាច​និយាយ​ជាទូទៅ​បានទេ​...”​។​

​ដោយឡែក អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ឲ្យ​ដឹងថា​ទាំង​កងរាជអាវុធហត្ថ​និង​នគរបាល​មាន​កម្លាំង​​សរុប​ជាង​៧.០០០​នាក់​ត្រូវដាក់​ការពារ​សន្តិសុខ​ដល់​ប្រតិភូ​ចិន​សម្រាប់​រយៈពេល​ពីរ​ថ្ងៃនេះ​។​លោក​ថា​កិច្ចការពារ​សន្តិសុខ​នេះ​ជាការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​កម្ពុជា​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ បាន​ឲ្យ​ដឹងថា​លោក ស៊ី ជីន​ពីង និង​គណៈប្រតិភូ នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣​តុលា វេលា​ម៉ោង​១២​និង​៣០​នាទី​៕

លោក​ស៊ី ជិន​ពីង នឹង​មកដល់​នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃនេះ​ លោក​ស៊ី ជិន​ពីង នឹង​មកដល់​នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃនេះ​ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.