អាមេរិក​គំរាម​កំហែង​សងសឹក​ ​​សម្រាប់​ការ​វាយ​ប្រហារ​នាវា​ខ្លួន ​នៅ​សមុទ្រ​យេម៉ែន​

ក្រុងវ៉ាស៊ីនតោនៈ ក្រុម​មន្ត្រី​អាមេរិក​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា អាមេរិក​កំពុង​តាម​ដាន​សញ្ញា​ជាច្រើន​ ដែល​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​ទៅ​លើនាវា​ពិឃាដ​នៅ​ឆ្ងាយ​ពីឆ្នេរ​សមុទ្រ​យេម៉ែន។​
ក្រុម​មន្ត្រី​អាមេរិក​ ដែល​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជា​សាធារណៈដោយ​សារការ​ស៊ើប អង្កេត​កំពុង​បន្តនោះ​បាន​និយាយ​ថា​ ក្រុម​ឧទ្ទាម​ទំនង​ជា​ប្រើប្រាស់​ទូកអុំ​តូច​ៗ​ជាអ្នក​ត្រួតពិនិត្យ​ដើម្បី​ជួយ​នាំ​ផ្លូវការ​វាយ​ប្រហារ​មីស៊ីល​ទៅ​លើ​នាវា​នោះ។​
ក្រុមមន្ត្រី​នោះ​ បាន​និយាយ​ថា អាមេរិក​ក៏​កំពុង​ស៊ើប​អង្កេត​លទ្ធភាព ​ដែល​ស្ថានីយ​រ៉ាដា​មួយស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ហ៊ូធី​នៅ​យេម៉ែន​ ប្រហែល​ជាអាច​ការពារ​នាវា​ USS Mason​ ជាអ្វី​ដែល​បានជួយ​ក្រុម​យុទ្ធជន​គាំទ្រ​ដោយ​អ៊ីរ៉ង់​ឆ្លង​ផុតពី​ការ​វាយ​ប្រហារ​នេះ។ ​
កាលពី​ថ្ងៃអង្គារ​ អាមេរិក​ បាន​គំរាម​ធ្វើការ​សង​សឹក​ការ​វាយប្រហារ​មីស៊ីល ​ដែល​ខុស​នាវា​អាមេរិក​ពីរ​គ្រឿង​នៅ​សមុទ្រ​ក្រហម​នៃ​ឆ្នេរ​សមុទ្រ​យេម៉ែន។​
លោក​វរនាវី​ឯក​ Jeff Davis ​ជាអ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា ​ការវាយ​ប្រហារ​ទៅ​វិញទៅ​មក ការ​វាយ​ប្រហារ​សង​សឹក។ ខ្ញុំ​ប្រាប់​អ្នក​ថា ​បញ្ហា​ទាំង​នោះ​ហើយ ​ដែល​យើង​កំពុងតាម​ដាន​នោះ។​
ទាហាន​ជើង​ទឹក​អាមេរិក ​បាន​និយាយ​ថា​ មីស៊ីល​ជាច្រើន​ដែល​មិនបាន​ទៅ​ដល់​នាវា USS Mason ជា​នាវា​ពិឃាដ​ និង​USS Ponce ជានាវា​ចម្បាំង​ដែល​អាច​ចុះទឹក​ក៏បាន ​និង​ឡើង​គោក​ក៏ បាន ត្រូវ​រងការ​បាញ់​ចេញពី​ទឹកដី​យេម៉ែន​ ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាមហ៊ូធី។​
លោក Davis ​បាន​និយាយ​ថា៖ «​យើង​ដឹងឲ្យ​ច្បាស់​នូវអ្វី​ដែល​បាន​កើត​ឡើង​។ ​យើង​នឹងស្វែង​រកឲ្យ​ឃើញ​នរណា​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​នេះ យើង​នឹង​ចាត់​វិធាន​ការ​ឲ្យស្រប​គ្នា​ដែរ»។​
លោក​បាន​និយាយ​ថា៖ «យើងនឹង​បញ្ជាក់​ឲ្យ​ច្បាស់ថា ​នរណា​ដែល​រំខាន​ដល់​សេរីភាព​នាវា​ចរណ៍​ និង​ដាក់​នាវា​របស់​អាមេរិក​ឲ្យ​ប្រឈម​នឹងគ្រោះ​ថ្នាក់​ យល់​ថា​ ពួកគេ​ធ្វើ​បែប​នេះ​ ពិតជា​គ្រោះ​ថ្នាក់​ណាស់»។​
អាមេរិក​គាំទ្រ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអ៊ូ​ឌីត​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​​និង​កម្លាំង​របស់​អតីត​ប្រធានាធិបតី​យេម៉ែន​៕
ប្រភព៖ ភ្នំពេញប៉ុស្ត
អាមេរិក​គំរាម​កំហែង​សងសឹក​ ​​សម្រាប់​ការ​វាយ​ប្រហារ​នាវា​ខ្លួន ​នៅ​សមុទ្រ​យេម៉ែន​ អាមេរិក​គំរាម​កំហែង​សងសឹក​ ​​សម្រាប់​ការ​វាយ​ប្រហារ​នាវា​ខ្លួន ​នៅ​សមុទ្រ​យេម៉ែន​ Reviewed by Unknown on October 13, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.