ភ​រិ​យា​ប​ណ្ឌិត ​កែ​ម ​​ឡី ​ ​​ខ​ក​ចិ​ត្តដែ​ល​អា​​ជ្ញាធ​រ​ជំ​ទា​ស់​នឹ​ង​កា​​រ​ធ្វើ​បុ​ណ្យខួ​ប​១​០​០​​ថ្ងៃ

ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនាបានសម្ដែងពីការខកចិត្តជាមួយនឹង ការសម្រេច របស់អាជ្ញាធរដែលមិនអនុញ្ញាតឱ្យក្រុមគណកម្មការបុណ្យសពរបស់លោកបណ្ឌិត កែម ឡី ធ្វើបុណ្យខួប១០០ថ្ងៃរបស់លោកបណ្ឌិត នៅវត្តចាស់ ឋិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមរយៈវីដេអូឃ្លីបរបស់ក្រុមព័ត៌មានសង្គមទាន់ហេតុការណ៍បានសម្ភាសន៍បង្ហោះចូល បណ្ដាញសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃសៅរិ៍ ទី៨ តុលា នេះ  លោកស្រី ប៊ូ រចនា បានបង្ហាញពីក្ដីអស់សង្ឃឹមយ៉ាងខ្លាំងជាមួយនឹងការសម្រេចរបស់សាលារាជធានីភ្នំពេញ ដែលជំទាស់ឡើងសូម្បីតែការធ្វើបុណ្យខួប១០០ ថ្ងៃដើម្បីឧទ្ទិសកុសលដល់ប្ដីរបស់លោកស្រីដែល
បានចែកឋានទៅ ។
លោកស្រី ប៊ូ រចនា ថ្លែងពីក្រៅប្រទេស « បងមិនដឹងថា គាត់គិតរបៀបម៉េច ព្រោះធ្វើបុណ្យវត្តធម្មតាតែងតែយកទៅធ្វើបុណ្យធ្វើអីចឹង ហើយយើងសុំយើងសុំអនុញ្ញាតិពីគាត់ ហើយ មិនមែនធ្វើតាមទំនឹងចិត្ត ហើយគាត់អត់អោយចឹង ហើយវត្ត
សម្រាប់ធ្វើបុណ្យសោះ
» ។
សាលារាជធានីភ្នំពេញកាលពីម្សិលមិញនេះបានឱ្យដឹងថាមិនអនុញ្ញាតិឱ្យគណកម្មការបុណ្យសព របស់បណ្ឌិត កែម ឡី រៀបចំធ្វើបុណ្យ១០០ថ្ងៃរបស់លោកនៅវត្តចាស់ នោះទេ ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា គណកម្មការបុណ្យ ទាំងអស់ត្រូវទៅពិភាក្សាជាមួយនឹងក្រុមគ្រួសារនៃសព ហើយប្រារព្ធធ្វើនៅឯគេហដ្ឋាននៅ
ឯខេត្ត ឬក៏ទីកន្លែងតម្កល់សពរបស់លោកបណ្ឌិត កែម ឡី តែម្ដង ។
គណៈកម្មការបុណ្យសព១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសជាផ្លូវការ ពីកាលបរិច្ឆេទ និងទីតាំងនៃការប្រារព្ធពិធីបុណ្យសព១០០របស់ លោកបណ្ឌិត កែម ឡី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃសុក្រ ទី០៧ តុលា ក្រុមគណកម្មការបុណ្យសពបានឱ្យដឹងថា នឹងប្រារព្ធឡើងនៅវត្តចាស់
ឋិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានរយៈពេល៤ថ្ងៃ  រាប់ចាប់ពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ ។ ប៉ុន្តែយ៉ាងណាសេចក្ដីជូន ដំណឹងនេះត្រូវបានសាលារាជធានីភ្នំពេញបដិសេធ ។
ទាក់ទងនឹងការបដិសេធនេះព្រះតេជគុណ ប៊ុត ប៊ុនតិញ នាយកប្រតិបត្តិអង្គការព្រះ ពុទ្ធសាសនា ដើម្បី សន្តិភាព និងជាសមាជិកគណកម្មការបុណ្យ១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី បានមានថេរដីការថា អាជ្ញាធរកំពុងតែបំបិទសិទ្ធិរបស់ពលរដ្ឋខ្លួនឯង និងរំលោភលើសិទ្ធិវត្តអារាម ។ ព្រះតេជគុណបញ្ជាក់ថា អាជ្ញាធរហាក់ដូចជាកំពុងខ្លាចស្រមោល
ខ្លួនឯង ។ យ៉ាងណាព្រះអង្គនៅតែអះអាងថា បុណ្យខួប១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី ត្រូវតែធ្វើនៅទីតាំងដែលបានកំណត់  ទោះអាជ្ញាធរហាមឃាត់។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក សូ ចន្ថា យល់ឃើញថាការរៀបចំពិធីសាសនា (បុណ្យ)នានា ដែលស្របតាមច្បាប់គួរមានការយកចិត្តទុកដាក់ លើកទឹកចិត្ត ចូលរួមគាំទ្រ និងផ្តល់សេរីភាពពីសំណាក់អាជ្ញាធរ ។ លោកបន្តថាការព្យាយាមបិទសេរីភាពក្នុងការរៀបចំ មិនមែនជាដំណោះស្រាយល្អដែលឆ្ពោះទៅរកការឯកភាពជាតិឡើយ   ។
ដោយឡែកសម្រាប់ភរិយារបស់លោកបណ្ឌិត កែម ឡី បានសម្ដែងការសោកស្ដាយខ្លាំង ចំពោះការសម្រេចរបស់ក្រុមអាជ្ញាធរបែបនេះ ។ លោកស្រីអំពាវនាវដល់អាជ្ញាធរបើកចិត្តឱ្យទូលាយ ហើយបើកផ្លូវដល់គណកម្មការបុណ្យសពរបស់
បណ្ឌិត កែម ឡី រៀបចំធ្វើបុណ្យខួប១០០ថ្ងៃនៅវត្តចាស់តាមការគ្រោងទុកឱ្យបានរលូន ៕
ភ​រិ​យា​ប​ណ្ឌិត ​កែ​ម ​​ឡី ​ ​​ខ​ក​ចិ​ត្តដែ​ល​អា​​ជ្ញាធ​រ​ជំ​ទា​ស់​នឹ​ង​កា​​រ​ធ្វើ​បុ​ណ្យខួ​ប​១​០​០​​ថ្ងៃ ភ​រិ​យា​ប​ណ្ឌិត ​កែ​ម ​​ឡី ​ ​​ខ​ក​ចិ​ត្តដែ​ល​អា​​ជ្ញាធ​រ​ជំ​ទា​ស់​នឹ​ង​កា​​រ​ធ្វើ​បុ​ណ្យខួ​ប​១​០​០​​ថ្ងៃ Reviewed by Unknown on October 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.